ជំនួបវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League គ្រោងប្ដូរទីតាំងពីក្រុង Istanbul មកកាន់កីឡដ្ឋាន Wembley

យោងតាមកាសែត The Times, UEFA បានគិតឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេ ហើយបានត្រៀមផ្លាស់ប្តូរទីតាំងការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទៅកីឡដ្ឋាន Wembley ក្នុងនប្រទេសអង់គ្លេសវិញ។

Https___s3 Images.sportbible.com_s3_content_fa27e3906093020d87e3e401d6cf8988

ដំបូងឡើយ! វាត្រូវបានគេរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែប្រទេសទួរគីកំពុងបន្តដោះស្រាយជាមួយនឹងវិបត្តិជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត! ចំពេលរដ្ឋាភិបាលអង់គ្លេស បានដាក់កម្រិតលើការធ្វើដំណើរសម្រាប់ អ្នកដែលធ្វើដំណើរទៅប្រទេសតួកគី។ ការឈានដល់វគ្គផ្តាច់ ព្រ័ត្រ​​នៅទីនោះ មិនត្រឹមតែតម្រូវឱ្យមានកីឡាករប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រផងដែរហើយ​មុន​មក​វិញ​ត្រូវ​ធ្វើ​ចត្តាឡីស័ក១៤ថ្ងៃទើបរដ្ឋភិបាលអង់គ្លេសឲ្យចូលប្រទេស។

3500

ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Wembley មានន័យថា Chelsea នឹងលេងនៅទីនោះ ២ ដងហើយ ពោលគឺម្តងសម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Leicester City ហើយបន្ទាប់មក Champions League មួយដ៏ធំនេះឯង។

_methode_times_prod_web_bin_4ba129ce B104 11eb A3e9 2089e10cf05c

អ្នកគាំទ្រចំនួន ២២.៥០០ នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួត Wembley នៅថ្ងៃទី ២៩ ខែឧសភា។ នេះគឺជាការសម្រេចចិត្តស្វាគមន៍អ្នក​គាំទ្រ​ ព្រោះវានឹងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់អ្នកគាំទ្រក្រុម Manchester City ទៅ​ទស្សនាផង​ដែរផងដែរ៕

ប្រភព៖ The Times

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: