លោក Ole Gunnar Solskjaer សង្ឃឹមថា Harry Maguire អាចនឹងវិលត្រឡប់ពីរបួសកជើងរបស់គាត់ ដែលបានកើតឡើងជាមួយក្រុម Aston Villa មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League យប់មិញ។
បន្ទាប់ពីការប្រកួតគាត់បាននិយាយអំពីភាពធ្ងន់ធ្ងរនៃការរងរបួសរបស់ប្រធានក្រុម Man Utd ហើយបាននិយាយថា៖“យើងមានវគ្គផ្តាច់ព្រ័ត្រដើម្បីទន្ទឹងរងចាំ។ សង្ឃឹមថានឹងមានវត្តមានរបស់ Harry Maguire តែខ្ញុំមិនដឹងទេ។ យើងត្រូវតែពិនិត្យគាត់។ វាប្រហែលជាពីរបីសប្តាហ៍ ឬ វាប្រហែលជាពីរបីថ្ងៃក៏មិនដឹង។ សង្ឃឹមថារបួដគាត់នឹងមិនអាក្រក់ទេ ប៉ុន្តែខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ ហើយយើងត្រូវពិនិត្យគាត់និងស្កេនគាត់នៅថ្ងៃស្អែក"។
"វារបួសត្រង់កជើងជើង។ ខ្ញុំគិតថាម្នាក់នោះ(Anwar El-Ghazi) ទ្រុឌពីលើគាត់ ដូច្នេះកជើងបានប៉ះទង្គិចគ្នា ...។ Harry ពិតបង្ហាញទម្រង់លេងបានល្អហើយគាត់តែងតែបង្ហាញខ្លួនជាមួយពួកយើងមិនដែលបាត់មុខនោះទេ។
"កាយសម្បទារបស់គាត់ល្អណាស់ គាត់រឹងមាំប៉ុន្តែថ្ងៃនេះ មើលទៅគេដួសលើគាត់ហើយប៉ះចំកជើង។ ដូច្នេះនោះគឺជាអ្វីដែលអ្នកមិនអាចការពារខ្លួនអ្នកពីការប៉ះទង្គិច។ ជាអកុសលគាត់ត្រូវតែប្ដូរចេញ។ ខ្ញុំមិនដឹងថាវាអាក្រក់ប៉ុណ្ណាទេ។ ប្រហែលជាគាត់អាចមកវិញនៅថ្ងៃព្រហស្បតិ៍ក៏ខ្ញុំមិនដឹង ខ្ញុំនឹងប្រាប់អ្នកបន្ថែមទៀតនៅយប់ថ្ងៃអង្គារនៅពេលខ្ញុំជួបអ្នកទាំងអស់គ្នា "។
Maguire ត្រូវបានប្តូរចេញជាលើកទី ១ ក្នុង Premier League ក្នុងនាមជាកីឡាកររបស់ Man United បន្ទាប់ពី Anwar El-Ghazi បានដួលពីលើហើយប៉ះទន្គិចកជើងរបស់គាត់ ដោយបង្ខំអោយប្រធានក្រុមរូបនេះប្ដូរចេញ។ គាត់ត្រូវបានគេរំពឹងថានឹងអវត្តមានសម្រាប់ការប្រកួតរបស់ Leicester City ប៉ុន្តែលទ្ធផលស្កេននឹងបញ្ជាក់ពីទំហំនៃការរងរបួសរបស់គាត់ ហើយតើនៅសល់ប៉ុន្មានប្រកួតដែល Maguire នឹងខកខាននោះទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក