Chanathip Songkrasin បានក្លាយជាកីឡាករដំបូងគេមកពីប្រទេសថៃដែលបង្ហាញខ្លួនបាន ១០០ ដងក្នុងការប្រកួតប្រជែងលីគបាល់ទាត់ជប៉ុនJ-League 1។
Chanathip បានបង្ហាញខ្លួនជាលើកទី ១០០ របស់ខ្លួននៅក្នុងការប្រកួត J1 ពេលដែលក្រុម Hokkaido Consadole Sapporo យកឈ្នះក្រុម Vegalta Sendai ក្នុងលទ្ធផល២ទល់១ ខណៈដែលមួយគ្រាប់ក្នុងចំណោមនេះកីឡាករជម្រើសជាតិថៃជាអ្នកបញ្ជូនបាល់បានមួយគ្រាប់ដែរ។
🇹🇭🇯🇵 Chanathip Songkrasin’s assisted goal helped his club, Consadole Sapporo win over Vegalta Sendai and complete ‘1️⃣0️⃣0️⃣’ matches in the J-League today! 🔥#EVERYTHINGTHAIFOOTBALL pic.twitter.com/EWLyxkQwJa
— Everything Thai Football (@ETFthaifootball) April 24, 2021
រដូវកាលឆ្នាំ ២០២១ គឺជារដូវកាលទី ៥ របស់ Chanathip ជាមួយ Consadole បន្ទាប់ពីគាត់បានពាក់អាវរបស់ក្លឹបគឺនៅពាក់កណ្តាលរដូវកាល ២០១៧ ដែលកាលនោះគាត់បង្ហាញខ្លួនជាកីឡាករខ្ចីជើង Muangthong United ។ នៅរដូវកាលបន្ទាប់ Consadole បានសម្រេចចិត្តចុះហត្ថលេខាលើ Chanathip លើកុងត្រាអចិន្រ្តៃយ៍ បន្ទាប់ពីបានបង្ហាញពីការបង្ហាញទម្រង់គួរឱ្យចាប់អារម្មណ៍នៅក្នុងការប្រកួតប្រជែង J1 ។
Chanathip Songkrasij ក៏ទទួលបានសមិទ្ធិផលជាច្រើនជាមួយក្លិបដែលមានមូលដ្ឋាននៅSapporo ដូចជាកីឡាករល្អបំផុតរបស់ក្លិបប្រចាំរដូវកាល ២០១៨, ជាប់ក្នុងក្រុម១១នាក់ល្អបំផុតសម្រាប់រដូវកាលឆ្នាំ ២០១៨ ក្រៅពីត្រូវបានតែងតាំងជាប្រធានក្រុមក្នុងការប្រកួតមួយចំនួនក្នុងរដូវកាល ២០២០។
បច្ចុបុ្បន្ន Consadole ឈរលេខ ១៤ក្នុងតារាង J League 1 មាន ១១ពិន្ទុពីការលេងបាន១០ប្រកួត។ ប្រកួតបន្ទាប់ពីពួកគេត្រូវជួប Shonan Bellmare ក្នុងទឹកដីខ្លួនឯង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក