មនុស្សស្រីប្រៀបដូចខ្ញី កាន់តែចាស់ កាន់តែហឹរ មនុស្សប្រុសកាន់តែឈ្លក់វង្វេងនឹងនាង

អ្នកកាន់តែចាស់ អ្នកកាន់តែមានតម្លៃ អ្នកកាន់តែសក្តិសមដើម្បីជួបបុរសល្អឥតខ្ចោះក្នុងជីវិតរបស់អ្នក។ អាពាហ៍ពិពាហ៍គឺជារឿងសំខាន់ក្នុងជីវិត ដូច្នេះកុំធ្វើជាមនុស្សស្រីបណ្ដោះអាសន្នរបស់នរណាម្នាក់អី ព្រោះអ្នកសក្តិសមនឹងឈ្មោះជាប្រពន្ធ ជាជាងមនុស្សស្រីកំដរអារម្មណ៍។ មនុស្សជាច្រើនគិតថាស្ត្រីគួរតែរៀបការនិងចាប់ផ្តើមគ្រួសារនៅវ័យរាងក្មេងបន្តិច ព្រោះគេយល់ថានៅពេលនោះសម្រស់នៃស្រីវ័យក្មេងនឹងធ្វើឱ្យមនុស្សប្រុសស្រលាញ់ និងស្មោះត្រង់ចំពោះនាង។

តែតាមពិតមិនអញ្ចឹងទេ មនុស្សស្រីវ័យកាន់តែជ្រេ កាន់តែចាស់ទុំគួរអោយស្រឡាញ់ ព្រោះនាងយល់ច្បាស់ពីជីវិតជាងមនុស្សស្រីដែលមានវ័យក្មេង។ ម្យ៉ាងទៀតពួកគេមានអាយុ 30 ឆ្នាំហើយ តែជ្រើសរើសនៅលីវ មិនមែនថាពួកគេមិនមានមនុស្សប្រុសតាមស្រឡាញ់នោះទេ គ្រាន់តែថានាងមិនទាន់ចង់បង្កើតគ្រួសារតែប៉ុណ្ណោះ។

IMG_5616

ដូច្នេះអ្នកមិនអាចវាយតម្លៃមនុស្សស្រីវ័យចាស់ថានាងគ្មានសមត្ថភាពរកប្តីនោះទេ ព្រោះជាក់ស្តែងពួកគេមិនខ្វះមនុស្សតាមសុំស្នេហ៍ទេ តែវាជាជម្រើសរបស់ពួកនាងក្នុងការរស់នៅម្នាក់ឯងសិន។ មនុស្សស្រីវ័យកាន់តែចាស់ កាន់តែហឹរ ប្រៀបដូចម្ទេសអញ្ចឹង ព្រោះនាងយល់ច្បាស់ពីស្នេហា ទំនួលខុសត្រូវ ផែនការជីវិត និងសូម្បីតែការប្រកួតប្រជែងនៅក្នុងសង្គម។ ស្ត្រីដែលមានភាពក្លាហាននឹងដឹងពីវិធីកសាងសុភមង្គលរបស់ខ្លួន ដោយមិនពឹងផ្អែកទៅលើបុរស។ ពួកគេដឹងច្បាស់ថាអ្នកណាសក្ដិសមនឹងការទុកចិត្តរបស់ពួកគេ។ ស្ត្រីចំណាស់នាពេលបច្ចុប្បន្នគឺមានមន្តស្នេហ៍ទាក់ទាញខ្លាំងជាងនារីវ័យក្មេងទៅទៀត៕