មនុស្សដែលគួរឱ្យទុកចិត្ត និងមិនចេះអួតគឺជាមនុស្សដែលគួរអោយរាប់អាន ព្រោះមនុស្សទាំងនេះមានភាពស្មោះត្រង់ ហើយដឹងការបំផុយ។ ចំណាំមើលបាន មនុស្សទាំងនេះមិនសន្យាដោយងាយនោះទេ ប៉ុន្តែពួកគេនឹងគិតឱ្យបានហ្មត់ចត់មុននឹងនិយាយ ធ្វើអ្វីដោយម៉ឺងម៉ាត់ ច្បាស់លាស់ និងធ្វើឱ្យប្រាកដថាសកម្មភាពរបស់ពួកគេនាំមកនូវលទ្ធផលល្អ មិនប៉ះពាល់ដល់អ្នកដទៃ។ ដោយសារតែហេតុផលនេះហើយ ទើបអ្នកត្រូវរាប់អានមិត្តប្រភេទនេះអោយអស់ពីចិត្ត ព្រោះពួកគេជាមនុស្សល្អ ដែលអាចជះឥទ្ធិពលល្អៗចូលមកក្នុងជីវិតអ្នក៖
១.មនុស្សដែលស្រលាញ់ជីវិត៖ មនុស្សដែលស្រលាញ់ជីវិត គឺជាមនុស្សដែលពោរពេញដោយក្តីស្រលាញ់ពេញមួយជីវិត។ ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ក្នុងការបង្កើតមិត្តជាមួយមនុស្សបែបនេះ អ្នកនឹងមានចិត្តបើកចំហ ពួកគេនឹងជួយអ្នកឱ្យទទួលបានអ្វីដែលអ្នកចង់បាន ជួយអ្នកឱ្យយកឈ្នះលើការលំបាក និងបញ្ហាប្រឈមនានា។ ពួកគេតែងតែងប់ងល់នឹងជីវិត និងអាជីព ហើយថាមពលដែលពួកគេបញ្ចេញគឺតែងតែមានភាពវិជ្ជមាន និងរីកចម្រើន។ នៅពេលដែលយើងនៅក្បែរមនុស្សទាំងនេះ យើងមានឱកាសជាច្រើនក្នុងការបំផុសគំនិត និងរៀនពីពួកគេ ហេតុនេះបើបានជួបមិត្តល្អបែបនេះហើយអ្នកត្រូវចេះថែរក្សាគេផង។
២.អ្នកដែលនិយាយអ្វី ធ្វើហ្នឹង៖ ដើម្បីយល់ពីមនុស្សម្នាក់ អ្នកមិនត្រឹមតែស្តាប់អ្វីដែលគេនិយាយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវសង្កេតមើលសកម្មភាពរបស់គេផងដែរ។ មនុស្សដែលគួរឱ្យទុកចិត្តនឹងមិនអួត ឬ សន្យាដោយងាយនោះទេ ប៉ុន្តែពួកគេនឹងគិតឱ្យបានហ្មត់ចត់មុននឹងនិយាយ ធ្វើអ្វីដែលពួកគេនិយាយ និងធ្វើឱ្យប្រាកដថាសកម្មភាពរបស់ពួកគេនាំមកនូវលទ្ធផលល្អ។ មនុស្សបែបនេះយកសកម្មភាពជាធំ បើហ៊ាននិយាយអ្វីចេញមកហើយ ពួកគេនឹងប្រាកដចិត្តថាធ្វើវាបានដូចគ្នា។
៣.មនុស្សវិជ្ជមាន៖ មិត្តដែលអ្នកបង្កើតក៏អាស្រ័យលើសមត្ថភាពរបស់អ្នកដែរ។ មនុស្សវិជ្ជមាននឹងទាក់ទាញមនុស្សវិជ្ជមានដូចគ្នា។ មនុស្សដែលអាចជោគជ័យក្នុងការបរាជ័យ ស្វែងរកក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹម ពោរពេញដោយថាមពល និងភាពរឹងមាំ។ ពេលដែលអ្នកមានមិត្តភក្តិទាំងនេះ ទោះជាមានច្រាំងថ្មនៅខាងមុខក៏ដោយ ក៏អ្នកមិនខ្លាចដែរ ព្រោះអ្នកនឹងមានមិត្តចាំកំដរពេលជួបការលំបាក និងជួយតម្រែតម្រង់ផ្លូវអោយអ្នកជានិច្ច៕