វាពិតជាពិបាកនៅក្នុងការមើលធ្លុះចិត្តអ្នកដទៃណាស់ ជាពិសេសមនុស្សជុំវិញខ្លួនរបស់យើង។ ហេតុនេះហើយទើបគេព្យាយាមណែនាំយើងអោយសិក្សាបានច្បាស់លាស់សិនមុននឹងទុកចិត្តនរណាម្នាក់។ ខាងក្រោមនេះជាមនុស្ស៤ប្រភេទដែលអ្នកមិនគួររាប់អាននោះទេ ព្រោះវាអាចធ្វើអោយជីវិតរបស់អ្នកកាន់តែស្មុគស្មាញជាងមុន និងដុនដាបរហូតក្លាយជាប្រភេទមនុស្សដូចពួកគេដែរ៖
១.មនុស្សដែលចូលចិត្តប្រៀបធៀបនិងបង្ហាញ៖ ក្នុងជីវិតប្រាកដជាមានមនុស្សបែបនេះ ដោយឃើញនរណាម្នាក់ខ្សោយជាងពួកគេបន្តិចមិនបាន ពួកគេចូលចិត្តប្រៀបធៀបដើម្បីបំពេញនូវមោទនភាព និងចរិតក្រអឺតក្រទមរបស់ពួកគេ។ នៅក្នុងជីវិតរបស់មនុស្សទាំងនេះ ឲ្យតែពួកគេមានរបស់ដែលអ្នកដទៃមិនមាន នោះគេនឹងមានអារម្មណ៍ល្អជាងអ្នកដទៃ ហើយថែមទាំងចូលចិត្តមើលងាយអ្នកដទៃក្នុងវិធីផ្សេងៗជាច្រើន។ និយាយឱ្យចំទៅ មនុស្សប្រភេទនេះត្រូវបានបង្កើតឡើងដោយមោទនភាពផ្ទាល់ខ្លួន។ បើអ្នកមិនល្អដូចគេ គេនឹងទើសទាល់ បើទោះជាអ្នកខ្លាំងជាងគេច្រើនក៏ដោយ គេនៅតែស្វែងរកចំណុចខ្វះខាតរបស់អ្នក ព្រោះពួកគេមិនចង់អោយអ្នកណាល្អជាងខ្លួននោះទេ។
២.មនុស្សមិនស្មោះត្រង់ និងមិនគួរឱ្យទុកចិត្ត៖ ភាពស្មោះត្រង់គឺជាស្ពានរវាងមនុស្ស។ មិនថាបង្កើតមិត្ត ឬធ្វើការនោះទេ យើងគួរតែជឿជាក់គ្នាទៅវិញទៅមកឱ្យបានគ្រប់គ្រាន់ មុននឹងគិតដល់ជំហានបន្ទាប់នៃការអភិវឌ្ឍន៍។ នៅលើលោកនេះ ភាពស្មោះត្រង់គឺជានាមប័ណ្ណរបស់អ្នក លុះត្រាតែអ្នកមានកេរ្តិ៍ឈ្មោះល្អ ទើបមនុស្សល្អៗចូលមកជិតអ្នក។ ដូច្នេះក្នុងវ័យនេះ ត្រូវប្រយ័ត្នពេលរាប់អានមិត្តភ័ក្តិជាមួយនរណាម្នាក់ ត្រូវមើលបុគ្គលិកលក្ខណៈរបស់អ្នកដទៃជាមុនសិន ទើបសម្រេចចិត្តថាត្រូវរាប់អានជាមិត្ត ឬ អត់។
៣.និយាយដើម៖ ក្នុងជីវិតតែងតែមានមនុស្សបែបនេះ រាល់ថ្ងៃទំនេរពួកគេនៅផ្ទះចូលចិត្តជួបជុំនិយាយដើមអ្នកដទៃ។ តាមពិត ការជួបជុំគ្នាជារឿងធម្មតា ប៉ុន្តែបើអ្នកតែងតែលើកយកប្រធានបទអំពីបញ្ហារបស់អ្នកដទៃមកនិយាយនោះវានឹងបង្កទៅជាទម្លាប់អាក្រក់ខ្លាំងណាស់។
៤.អ្នកលើកសរសើរ៖ យើងតែងតែឃើញមនុស្សជាច្រើនដែលចូលចិត្តការនិយាយសរសើរអ្នកដទៃជានិច្ច។ ពួកគេមានភាពប៉ិនប្រសប់ សុភាពរាបសារ និងមានល្បិចជាច្រើនដើម្បីផ្គាប់ចិត្តអ្នកដទៃ។ ពួកគេចូលចិត្តការលើកសរសើរអ្នកមានយ៉ាងខ្លាំង។ ដូច្នេះពេលយើងធ្វើបាបមនុស្សប្រភេទនេះ គេអាចប្រើល្បិចជាច្រើនដើម្បីដោះស្រាយជាមួយយើងពេលក្រោយ។ ពួកគេអាចនិយាយអាក្រក់ពីយើង ធ្វើឱ្យជីវិតរបស់យើងកាន់តែលំបាក៕