ការបរិភោគផ្លែប៉េងប៉ោះមួយផ្លែជារៀងរាល់ថ្ងៃ វាមានផ្ទុកវីតាមីន C ដ៏សម្បូរបែប ការទទួលទានជាទៀងទាត់ពិតជាអាចធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង។
ញ៉ាំស្ករ និងជាតិផ្អែមតិច ដូចជាបង្អែម តែទឹកដោះគោ ភេសជ្ជៈមានជាតិហ្កែរជាដើម ជាតិស្ករច្រើនពេកនឹងប៉ះពាល់ដល់ការសំយោគខូឡាជែន(collagen) ធ្វើឱ្យស្បែកគ្រើម និងលឿង ហើយថែមទាំងកើតមុនទៀតផង។
4.ផឹកទឹកក្រូចឆ្មា៖
ព្យាយាមពិសារទឹកក្រូចឆ្មាជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវចេញក្រៅក្រោមពន្លឺថ្ងៃបន្ទាប់ពីពិសាររួចហើយនោះទេ ព្រោះក្រូចឆ្មាជាអាហារម្យ៉ាងដែលងាយនិងរងប្រតិកម្មពីពន្លឺអាទិត្យណាស់ វានឹងស្រូបកាំរស្មីអ៊ុលត្រាវីយូឡេ ហើយជំរុញការផលិតជាតិមេឡានីន។
ការត្រាំជើងរបស់អ្នកក្នុងទឹកក្តៅប្រហែល 30 នាទីមុនពេលចូលគេង អ្នកក៏អាចដាក់បន្ថែមថ្នាំសម្រាប់ត្រាំជើងក្នុងនោះផងដែរ ដើម្បីជំរុញចលនាឈាមរត់នៃសសៃឈាម ដែលនឹងជួយឱ្យស្បែករបស់អ្នកមានប្រែប្រួល ។
ការធ្វើលំហាត់ប្រាណ ដូចជា លោតនិងការរត់ អាចជួយឱ្យអ្នកបែកញើស ឬអ្នកអាចធ្វើការស្ទីម បែបនេះក៏អាចធ្វើឱ្យស្បែករបស់អ្នកស្អាត និងភ្លឺចាំង ។
លេបថ្នាំគ្រាប់វីតាមីន C និង E ដែលសមស្រប វាអាចរកទិញបាននៅឱសថស្ថានទូទៅ ហើយត្រូវលេបឱ្យបានទៀតទាត់ ជារៀងរាល់ថ្ងៃ ហើយវីតាមីនCសម្រាប់ពេលព្រឹក និង Eសម្រាប់ពេលល្ងាច។
កុំសូវទទួលទានអាហារហឹរ និងជាតិខ្លាញ់ពេក ព្រោះវាបណ្តាលឲ្យអ្នកងាយនឹងឡើងគីឡូ និងកើតមុន រន្ធញើសរីកធំ ។
ផឹកទឹកដោះគោក្តៅមួយកែវកន្លះម៉ោងមុនពេលចូលគេងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការគេង និងគេងលក់ស្កប់ស្កល់ (មិនត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាមុនអរម៉ូនទេ)។
ទទួលទានស៊ុតមួយគ្រាប់រៀងរាល់ព្រឹក ធ្វើឲ្យមានសុខភាពល្អ មានជីវជាតិ និងល្អសម្រាប់សម្រស់ និងស្បែក។
កុំចូលគេងយប់ជ្រៅពេក ព្រោះនឹងធ្វើឲ្យមុខអ្នកប្រែពណ៌លឿង រង្វង់ភ្នែកឡើងខ្មៅ ស្បែករបស់អ្នកនឹងយ៉ាប់ខ្លាំង ឆាប់យារធ្លាក់ រន្ធញើសនឹងរីកធំ ហើយឆាប់ខឹង ដូច្នេះអ្នកត្រូវចូលគេងឱ្យទៀងពេល ហើយដែលល្អបំផុតនោះគឺចូលគេងមុនម៉ោង ១១ ។
ប្រែសម្រួល ៖ Mythical Bird