ការរាប់អានមនុស្សគឺសំខាន់ណាស់ ជាពិសេសនាពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលរាប់អានគ្នាតែនឹងមុខ តែក្រោយខ្នងបែរជានិយាយដើមគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត បុគ្គលខ្លះតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រោះចង់បង្ហាញថាគាត់មានទេពកោសល្យជាងគេ។ យ៉ាងណា ក្នុងចំណោមទំនាក់ទំនងទាំងអស់ គេបានហាមប្រាមអ្នកមិនអោយរាប់អានជាមួយបុគ្គល៣ប្រភេទនេះទេ ហើយបើអាចនៅអោយឆ្ងាយទៀតកាន់តែល្អ ព្រោះពួកគេអាចនាំអោយអ្នកជួបសំណាងអាក្រក់៖
១.មនុស្សចូលចិត្តប្រើប្រាស់អ្នកដទៃ៖ ការរស់នៅក្នុងលោកនេះ លើកលែងតែច្រកទ្វារនៃជីវិត និងសេចក្តីស្លាប់ ដែលពិបាកបំផុតគឺទ្វារនៃកិត្តិនាម និងសំណាង។ ពេលប្រឈមនឹងភាពលោភលន់ មនុស្សងាយនឹងល្បួងណាស់ ដែលពរជ័យទាំងអស់នឹងរលាយបាត់ទៅ ព្រោះមនុស្សចង់បានមិនចេះចប់។ មនុស្សដែលតែងតែប្រើល្បិច ឬ ប្រើអ្នកតៃដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ស្ទើរតែគ្មានជីវិតសុខសាន្តឡើយ ដូច្នេះវាជាការល្អក្នុងការរស់នៅអោយឆ្ងាយពីមនុស្សបែបនេះ។
២.បុគ្គលដែលមានភាពឆ្លាតវៃ៖ មនុស្សដែលចូលចិត្តបង្ហាញភាពវៃឆ្លាតរបស់ខ្លួនជាធម្មតាគឺជាមនុស្សក្រអឺតក្រទម។ ជារឿយៗប្រើភាសាផ្លែផ្កា ដាក់អ្នកដទៃដោយលាយឡំជាមួយនឹងអាកប្បកិរិយាមើលងាយ។ មនុស្សប្រភេទនេះតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បង្ហាញថាគាត់មានទេពកោសល្យជាងគេ ហើយចង់ឱ្យអ្នកដទៃស្តាប់តាមគាត់គ្រប់យ៉ាង។ នេះជារបៀបបង្វែរទេពកោសល្យទៅជាឧបករណ៍នៃការប្រកួតប្រជែង។ បុគ្គលដែលនិយាយច្រើនតែគ្មានសកម្មភាពពិត គឺគ្រាន់តែជាទ្រឹស្តី ពាក្យទទេ ដោយគ្មានភស្តុតាងមកបង្ហាញឡើយ។ ដូច្នេះធ្វើជាមនុស្សកុំអួតហួសមាឌ កុំសេពគប់គេព្រោះចង់ទាមទារផលប្រយោជន៍។ យ៉ាងណាមិញ សូមអ្នកកុំចាញ់បោកមនុស្សបែបនេះ ព្យាយាមកុំទៅក្បែរ កុំជឿតាមពាក្យលួងលោមរបស់គេ។ យើងរស់តែឯងមានក្តីសុខជាង កុំទៅធ្វើរណប ឬ ជាមនុស្សដែលគេយកទៅប្រើប្រាស់តាមចិត្ត។
៣.មនុស្សឃោរឃៅ៖ អ្នកមានទ្រព្យស្ដុកស្ដម្ភចូលចិត្តប្រើពាក្យគំរោះគំរើយ ពួកគេប្រព្រឹត្តចំពោះអ្នកដទៃដោយឃោរឃៅ និងធ្ងន់ធ្ងរ។ មនុស្សឃោរឃៅតែងតែជាមនុស្សដែលប្រើស្តង់ដារជីវិតរបស់ខ្លួនដើម្បីវិនិច្ឆ័យអ្នកដទៃ ឧទាហរណ៍ថាខ្លួនមាន ចូលចិត្តធ្វើបាបអ្នកក្រ ខ្លួនឆ្លាត ចូលចិត្តធ្វើបាបអ្នកល្ងង់ មនុស្សបែបនេះគឺអាក្រក់បំផុត ទោះគេមានលុយច្រើនអោយអ្នកប៉ុណ្ណាក៏ដោយ ហាមទៅសេពគប់នឹងមនុស្សឃោរឃៅបែបនេះ៕