បុរាណបានបង្រៀនថា មនុស្សទូទៅក្នុងលោកសុទ្ធតែចាញ់ព្រោះតែភាពខ្ជិល។ មនុស្សជ្រើសរើសរស់នៅធម្មតាព្រោះខ្ជិលគ្មានអ្វីលេចធ្លោ។ តែចំពោះមនុស្សដែលឧស្សាហ៍ពួកគេនឹងខំប្រឹងយ៉ាងណាអោយខ្លួនឯងប្រសើរជាងអ្នកដទៃ ទោះបីត្រូវហត់នឿយខ្លាំងក៏ដោយ។ ខាងក្រោមនេះជាការហាមប្រាមទាំង៤ ដែលបុរាណបានចងក្រងទុលអោយអ្នកបង្រៀនកូនចៅ និង៣យ៉ាងដែលគួរតែជម្រុញពួកគេអោយធ្វើ៖
#៤យ៉ាងគួរចៀសវាង
១.កុំភ្ញាក់ពីគេងយឺត៖ ក្នុងនាមជាឪពុកម្តាយ យើងគួរតឹងរ៉ឹងក្នុងការបង្រៀនកូនឲ្យភ្ញាក់ពីព្រលឹម។ បើអ្នកចង់បណ្តុះភាពខ្លាំងរបស់កូន អ្នកត្រូវចាប់ផ្តើមដំបូងដោយពាក្យថា "ព្យាយាម"។ ប្រើការឧស្សាហ៍ដើម្បីបំបាត់ភាពខ្ជិល ប្រើការឧស្សាហ៍ដើម្បីព្យាបាលភាពល្ងង់ខ្លៅ ដោយការឧស្សាហ៍ព្យាយាម នោះកូនអ្នកនឹងមិនខ្លាចកិច្ចការដែលលំបាកឡើយ។
២.គ្មានភាពខ្ជិលច្រអូស៖ មនុស្សទូទៅក្នុងលោកសុទ្ធតែបរាជ័យដោយសារខ្ជិលច្រអូស។ ដូច្នេះអ្នកគួរតែលត់ដំកូនៗអោយមានភាពឧស្សាហ៍ព្យាយាមចំពោះកិច្ចការសាលា និងការងារផ្ទះ។ តម្រូវអោយពួកគេមានការងារធ្វើជាប្រចាំ ដើម្បីជៀសវាងអោយពួកគេធ្វើរឿងដែលគ្មានប្រយោជន៍ដូចជាដេកលេងទូរស័ព្ទមួយកន្លែង។
៣.ហាមសម្ភារៈនិយម៖ មានតែសន្តិភាពខាងក្នុងទេ ទើបអាចបណ្ដុះកាយ និងចិត្តបាន លុះត្រាតែមានសេចក្ដីសន្សំសំចៃ និងសាមញ្ញ ទើបអាចបណ្ដុះគុណធម៌បាន។ ក្នុងនាមជាមនុស្ស អ្នកមិនត្រូវរស់នៅក្នុងភាពប្រណីតឡើយ។
៤.គ្មានភាពក្រអឺតក្រទម៖ ភាពក្រអឺតក្រទមនឹងនាំមកនូវការបាត់បង់ ការបន្ទាបខ្លួននឹងនាំមកនូវអត្ថប្រយោជន៍។ អំនួតតែងធ្វើបាបមនុស្ស មនុស្សក្រអឺតក្រទមនឹងបាត់បង់កម្លាំងចិត្តដើម្បីឈានទៅមុខ ជាពិសេពិបាកចូលចំណោមគេណាស់។ ពេលមនុស្សក្រអឺតក្រទម គាត់នឹងមានមោទនភាពជ្រុលលើខ្លួនឯងលើសអ្នកដទៃ ហើយមានចរិតចូលចិត្តធ្វើជាតួឯក។
#៣យ៉ាងដែលគួរធ្វើ
១.គួរតែខិតខំសិក្សា៖ ការអានដោយឧស្សាហ៍ព្យាយាមនឹងធ្វើឱ្យការសង្ស័យទាំងអស់កាន់តែគួរឱ្យជឿជាក់។ ជំនួសភាពល្ងង់ខ្លៅដោយប្រាជ្ញា ព្រោះការអាននឹងនាំពួកគេទៅរកឃ្លាំងនៃចំនេះដឹង។
២.គោរពគ្រូ៖ គ្រូបង្រៀនមួយថ្ងៃ គឺជាគ្រូបង្រៀបពេញមួយជីវិត។ ទំនាក់ទំនងរវាងគ្រូនិងសិស្សនៅសម័យបុរាណមានសារៈសំខាន់ជាងសព្វថ្ងៃ។ មាតាបិតាបុរាណត្រូវចេះអោយតម្លៃ និងគោរពគ្រូជាមុនសិន ទើបកូនរបស់អ្នកចាប់ផ្តើមចេះឱនលំទោន និងក្លាយជាក្មេងដែលចេះដឹងគុណ។
៣.ស្រឡាញ់មនុស្សគ្រប់គ្នា៖ ឪពុកម្តាយគួរតែបង្រៀនកូនឱ្យចេះស្រលាញ់គ្រប់គ្នា កុំមានការរើសអើង។ មនុស្សគ្រប់រូបត្រូវមានចិត្តសប្បុរសធម៌ និងការអត់ឱន។ ការអប់រំត្រូវបង្កើតសីលធម៌ជាមុនសិន រៀនធ្វើជាមនុស្ស ស្រលាញ់មនុស្ស បណ្តុះចរិត បន្ទាប់មករៀនចំណេះដឹង ជំនាញ និងបណ្តុះសមត្ថភាព៕