កុមារជាក្តីសង្ឃឹមរបស់គ្រួសារថា តើគ្រួសារក្រីក្រអាចវិលត្រឡប់មកវិញបានឬអត់ អាស្រ័យលើកុមារអាចក្រោកឡើងដោយខ្លួនឯងឬអត់។ ក្មេងគឺជាទំពាំងស្នងឬស្សី ដែលអាចជួយអោយគ្រួសារមួយលូតផុតពីការលំបាក។ ដូច្នេះបើអ្នកសង្កេតឃើញលក្ខណៈទាំង៣យ៉ាងនេះនៅក្នុងគ្រួសារ នោះវាជាសញ្ញាបង្ហាញថាគ្រួសារនឹងបរាជ័យ ព្រោះក្មេងនៅក្នុងផ្ទះបានទទួលឥទ្ធិពលអាក្រក់ពីមនុស្សធំ។ ដូច្នេះអ្នកត្រូវតែសង្កេតមើលថាគ្រួសារអ្នកមានកត្តាទាំងនេះឬអត់ ប្រសិនបើមាន សូមព្យាយាមកែតម្រូវវាអោយបានទាន់ពេលវេលា៖
១.បុរសខ្ជិលនៅក្នុងផ្ទះ៖ តាំងពីបុរាណរហូតមកដល់ពេលនេះ មនុស្សក្នុងគ្រួសារបានទទួលបន្ទុកយ៉ាងធំបំផុត គឺតែងតែច្រើនជាងស្ត្រី។ ជាពិសេសនៅសម័យបុរាណ បុរសគឺជាអ្នករកស៊ីដ៏សំខាន់ក្នុងគ្រួសារ។ ដូច្នេះបើបុរសគេចពីការទទួលខុសត្រូវជាមេគ្រួសារ នោះគ្រួសារនឹងបរាជ័យ។ បុរសក្រោយរៀបការត្រូវទទួលខុសត្រូវជាច្រើន។ ប្រសិនបើអ្នកខ្ជិលធ្វើការ ឬ ចេញរកលុយ នោះស្ថានភាពគ្រួសាររបស់អ្នកនឹងពិបាកខ្លាំងណាស់។
២.កុមារមិនស្តាប់បង្គាប់ មិនរីកចម្រើនក្នុងការសិក្សា៖ កុមារជាក្តីសង្ឃឹមរបស់គ្រួសារថា តើគ្រួសារក្រីក្រអាចវិលត្រឡប់មកវិញបានឬអត់ អាស្រ័យលើកុមារអាចក្រោកឡើងដោយខ្លួនឯងឬអត់។ ក្មេងម្នាក់ពីគ្រួសារដែលគិតតែពីការលេង និងការហូបចុកនឹងបំផ្លាញគ្រួសារនោះចាត់ទុកថាជាក្មេងមានទម្លាប់អាក្រក់។ ក្នុងគ្រួសារដែលមានកូនទម្លាប់អាក្រក់ ឬ ឪពុកម្តាយមិនចេះអប់រំកូន គ្រួសារនឹងធ្លាក់ក្នុងភាពវិនាស។ មនុស្សដែលចង់សម្រេចបានអ្វីមួយត្រូវយល់ពីមនុស្សធម៌ ភាពគួរសម សេចក្តីសុចរិត និងប្រាជ្ញា។
៣.ស្ត្រីហ៊ឺហារ៖ បុរសចូលចិត្តសេរីភាព មនុស្សស្រីចូលចិត្តភាពស្រស់ស្អាត នេះគឺជាធម្មជាតិរបស់មនុស្ស។ នារីជាច្រើនមានអារម្មណ៍ច្រណែន នៅពេលដែលអ្នកដទៃស្លៀកសម្លៀកបំពាក់ម៉ាកល្បីៗ និងប្រើប្រាស់គ្រឿងសម្អាងថ្លៃៗ បន្ទាប់មកពួកគេក៏ចាប់ផ្តើមដើរទិញឥវ៉ាន់ដោយមិនគិត ដោយគ្រាន់តែសង្ឃឹមថាអាចមានជីវិតហ៊ឺហារដូចគេ។ តែនេះគឺជារឿងខុសឆ្គងបំផុត ព្រោះមនុស្សស្រីមិនអាចជាមនុស្សដែលចាយខ្ជះខ្ជាយនោះទេ ឧទាហរណ៍បុរសប្រឹករកលុយមកទុកនៅប្រពន្ធ តែប្រពន្ធបែរជាចាយវាយមិនគិត ថាតើគ្រួសារនោះនឹងមានថ្ងៃងើវមុខរួចដែររឺទេ? បើមនុស្សស្រីមិនចេះទុកដាក់លុយទៅហើយនោះ៕