សញ្ញាទាំង ១០ បង្ហាញថារាងកាយរបស់អ្នកមានសុខភាពល្អ

ពោះវៀនមានសុខភាពល្អ

គុណភាពនៃការគេង

ប្រសិនបើអ្នកអាចងងុយគេងបានលឿន និងគេងលក់ស្រួលពេញមួយយប់ដោយមានការភ្ញាក់ពីគេងតិចតួច ឬគ្មាននៅពេលយប់ ជាទូទៅបង្ហាញថាការគេងប្រកបដោយគុណភាព និងសុខភាពល្អ។

2

មានទំងន់ថេរ

ទម្ងន់ថេគឺជាសញ្ញាសំខាន់នៃស្ថានភាពសុខភាព។ បើមានការប្រែប្រួលទម្ងន់ឆាប់រហ័សអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាព និងទាមទារការយកចិត្តទុកដាក់។

មានអារម្មណ៍ស្រួលក្នុងពោះនិងក្តៅអ៊ុនៗ

សម្រាប់ស្ត្រី ប្រសិនបើក្បាលពោះមានភាពតឹងណែន ហើយមានអារម្មណ៍ក្តៅ នោះជាធម្មតាមានន័យថា មុខងារក្រពះពោះវៀនដំណើរការល្អ ហើយសំណើមក្នុងរាងកាយមានការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព ដែលជួយរក្សារាងស្អាត និងមានសុខភាពល្អ។

3

ក្រចកមានសុខភាពល្អនិងភ្លឺចាំង

ក្រចក​ដែល​មាន​ពណ៌​ផ្កាឈូក​ និងមានភាព​រលោង​ជា​ធម្មតា​មាន​ន័យ​ថា​រាងកាយ​មានគ្រប់ឈាម​គ្រប់គ្រាន់ និងកម្រិតអង់ដូគ្រីន (endocrine )ប្រក្រតី គឺ​ជា​ការ​បង្ហាញ​ពី​ខាងក្រៅ​នៃ​ការ​ទទួល​ទាន​កាល់ស្យូម​គ្រប់គ្រាន់​ផង​ដែរ។

សក់ក្រាស់ និងភ្លឺរលោង

វិជ្ជាពេទ្យបុរាណចិនជឿថា "សក់គឺជាសំណល់នៃឈាម" ដែលមានន័យថាស្ថានភាពសក់គឺទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពតម្រងនោម។ សក់​ក្រាស់ និង​ភ្លឺ​រលោង​ជា​ធម្មតា​បង្ហាញ​ពី​ដំណើរ​ឈាម​រត់​ល្អ និង​ថាមពល​តម្រងនោម​ពេញលេញ។

ការព្យាបាលរបួសបានលឿន

ប្រសិនបើមុខរបួសបានជាសះស្បើយយ៉ាងឆាប់រហ័ស មានន័យថាប្រព័ន្ធការពាររាងកាយរបស់អ្នកឆ្លើយតបយ៉ាងឆាប់រហ័ស កោសិកាឈាមសរបស់អ្នកដំណើរការល្អ សរសៃឈាមរបស់អ្នកមានសុខភាពល្អ ហើយលក្ខណៈនៃការកកឈាមរបស់អ្នកដំណើរការធម្មតា។

ដកដង្ហើមស្មើគ្នា

ការរក្សាការដកដង្ហើមឱ្យជាប់លាប់ ខណៈពេលដែលអនុវត្តសកម្មភាពប្រចាំថ្ងៃដូចជាការឡើងជណ្តើរ ហាត់ប្រាណ លើករបស់ធ្ងន់ ដើរឆ្ងាយ អាចវិលមករកការដកដង្ហើមធម្មតាវិញបានយ៉ាងឆាប់រហ័សនោះ  បង្ហាញថា មុខងារបេះដូងរបស់អ្នកស្ថិតក្នុងស្ថានភាពល្អ។

ភាពស៊ាំខ្លាំង

ជាទូទៅ មនុស្ស​ដែល​មាន​សុខភាព​ល្អ​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ជាង ហើយ​អាច​ទប់ទល់​នឹង​ជំងឺ​ទូទៅ​បាន​ល្អ​ជាង។

4

ស្ថេរភាពអារម្មណ៍

ដោយអាចរក្សាអារម្មណ៍ឲ្យមានភាពនឹងនរ និងមិនមានការប្រែប្រួលផ្លូវចិត្តខ្លាំងពេកនៅពេលជួបបញ្ហាតូចតាច ឬភាពតានតឹងណាមួយ តុល្យភាពអារម្មណ៍នេះមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃមុខងាររាងកាយដែលសម្របសម្រួល និងមានស្ថេរភាពផងដែរ។

ប្រភព ៖ Rednote ប្រែសម្រួល ៖ Mythical Bird