ហុងស៊ុយ ៧យ៉ាង នាំទ្រព្យសម្បត្តិ និងសេចក្តីសុខដល់ក្រុមគ្រួសារ

តាមហុងស៊ុយ មាននិមិត្តសញ្ញា ឬ ម៉ាស្កូតតំណាងឲ្យសំណាង ទ្រព្យសម្បត្តិ និងសន្តិភាព។ ដូច្នេះបើអ្នកចង់នាំពរជ័យ ឬ សំណាងទាំងនោះមកជូនខ្លួនឯង និងក្រុមគ្រួសារ សូមកុំភ្លេចអនុវត្តនូវចំណុចសំខាន់ៗទាំង៧យ៉ាងខាងក្រោមកុំអោយខាន នោះអ្នកប្រាកដជាទទួលបាននូវលទ្ធផលដែលប៉ងប្រាថ្នា៖

១.សំឡេងកណ្តឹងខ្យល់៖ កណ្តឹងខ្យល់គឺជានិមិត្តសញ្ញានៃសំណាង សុខភាព ទ្រព្យសម្បត្តិ និងភាពសុខដុមរមនាក្នុងចំណោមសមាជិកគ្រួសារ។ លេខសំណាងដែលទាក់ទងនឹងកណ្តឹងខ្យល់គឺ ៩ ដែលអាចជាប្រវែងនៃខ្សែបូដែលព្យួរកណ្ដឹងដែលមានប្រវែង ៩ សង់ទីម៉ែត្រ ឬ ៩ របារដែក។ នៅពេលដែលខ្យល់បក់បោក វានឹងបង្កើតថាមពលដើម្បីទាក់ទាញប្រាក់ និងសំណាងសម្រាប់គ្រួសារ។

Maxresdefault

២.ថ្មហុងស៊ុយ៖ ត្បូងមានតម្លៃដូចជា អាមេទីស មានពណ៌ស្រស់ស្អាត ហើយជាគ្រឿងតុបតែងលម្អ និងជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងភាពរុងរឿង។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនស្ថិតស្ថេរ ចូរដាក់ថ្មហុងស៊ុយទាំងនេះនៅជ្រុងទ្រព្យសម្បត្តិ វានឹងជួយអ្នកឱ្យប្រសើរឡើងនូវហិរញ្ញវត្ថុគ្រួសាររបស់អ្នក។

៣.កង្កែបនំាសំណាង៖ ត្រូវបានគេស្គាល់ផងដែរថាជា Thiem Thu គឺជានិមិត្តសញ្ញាហុងស៊ុយដែលប្រើសម្រាប់អធិស្ឋានសុំទ្រព្យសម្បត្តិ។ ដាក់សត្វកង្កែបនំាសំណាងបែរមុខទៅខាងក្នុងផ្ទះ ឆ្ពោះទៅអាសនៈដូនតា ហើយផ្អៀងវានៅមុំ ៤៥ ដឺក្រេ ដើម្បីជានិមិត្តរូបនៃការនាំសំណាងចូលផ្ទះ។

292611 1600x1066 Feng Shui Money Frog

៤.កាក់៖ កាក់ដែលមានរាងមូលតំណាងឲ្យស្ថានសួគ៌ រន្ធការ៉េនៅកណ្តាលតំណាងឲ្យផែនដី។ ស្ថានសួគ៌ និងផែនដី មានភាពសុខដុមរមនា ជានិមិត្តរូបនៃភាពរុងរឿង។ ខ្សែកាក់ដែលកាត់ដោយខ្សែពណ៌ក្រហម ហើយព្យួរវានៅលើទ្វារនឹងជួយរក្សាថាមពលប្រាក់នៅក្នុងផ្ទះ។

៥.ផ្លែឈើ និងគ្រាប់ធញ្ញជាតិ៖ ចានដែលពេញទៅដោយផ្លែឈើ ឬ គ្រាប់ធុញ្ញជាតិ គឺជាវត្ថុហុងស៊ុយដែលតែងតែប្រើនៅក្នុងផ្ទះដើម្បីជួយគ្រួសារមានប្រាក់បន្ថែម។ ទាំងនេះគឺជានិមិត្តសញ្ញាហុងស៊ុយដែលនាំមកនូវភាពសម្បូរបែបនៃសម្ភារៈ អ្នកគួរតែដាក់វានៅជ្រុងទ្រព្យសម្បត្តិ។

៦.ដើមឈើតម្រឹមមូលៗ៖ រុក្ខជាតិមានរូបរាងមូលជួយបង្កើតលំហូរថាមពលឡើងវិញ និងជំរុញការអភិវឌ្ឍន៍លំហូរលុយ។ ចងចាំថាត្រូវថែរក្សារុក្ខជាតិឱ្យមានសុខភាពល្អជានិច្ចហើយកុំឱ្យវាស្ងួតទឹក។ រុក្ខជាតិរូបរាងមូលទាំងនេះនឹងត្រូវបានដាក់យ៉ាងល្អបំផុតក្នុងថូរពណ៌ស្វាយ។ រុក្ខជាតិរូបរាងមូលមួយចំនួនដែលម្ចាស់គេហដ្ឋានជាច្រើនជ្រើសរើសដាក់តាំងក្នុងគេហដ្ឋានមានដូចជា ដើមត្បូង ដើមប្រាក់ ដើមឬស្សី ឬ ផ្កាអ័រគីដេ...។

Trees,Trimmed,In,The,Shape,Of,Balls,On,A,Blurred

៧.ទឹក៖ រូបរាងលក្ខណៈនៃធាតុទឹកគឺខ្សែកោងទន់ និងរលក។ ដូច្នោះហើយ ចលនាទឹកតាមហុងស៊ុយ មានន័យថា ចលនាលុយឆ្ពោះទៅរកអ្នក។ ដូច្នេះហើយ ត្រូវដាក់ប្រភពទឹក ឬ ទឹកធ្លាក់ក្នុងផ្ទះនៅជ្រុងទ្រព្យសម្បត្តិ ដើម្បីទាក់ទាញទ្រព្យសម្បត្តិដល់គ្រួសាររបស់អ្នកអោយមានភាពសម្បូរសប្បាយ ហូរហៀរតកូនតចៅ៕