កីឡាករសញ្ជាតិបារាំងរូបនេះនឹងក្លាយជាផ្នែកមួយនៃបញ្ជីកីឡាករបង្ហាញខ្លួនច្រើនជាងគេឲ្យ Man Utd ដែលរួមមានអតីត Ryan Giggs និង Paul Scholes ជាដើម ស្របពេលដែលក្រុមបិសាចក្រហមប្រកួតជាមួយក្រុម Leeds នៅថ្ងៃអាទិត្យនេះនៅឯកីឡដ្ឋាន Elland Road ។
Paul Pogba នឹងបង្ហាញខ្លួនជាលើកទី ២០០ របស់ខ្លួនឱ្យក្រុម Manchester United ពេលប្រកួតជាមួយក្រុម Leeds United នៅថ្ងៃអាទិត្យនេះ។ តាមរយៈការធ្វើដូច្នេះគាត់នឹងក្លាយជាផ្នែកមួយនៃបញ្ជីកីឡាករដែលរួមមាន Ryan Giggs, Paul Scholes និង Sir Bobby Charlton ដែលបង្ហាញខ្លួនក្នុងការប្រកួតនានាឲ្យក្លិបបានច្រើនជាងគេ។
នៅក្នុងប្រវត្តិសាស្ត្រក្លឹបរហូតមកដល់ពេលនេះមានតែកីឡាករ ១០២ នាក់ប៉ុណ្ណោះដែលបានឈានដល់ការបង្ហាញខ្លួនបាន២០០ប្រកួតឡើងទៅ ហើយ Pogba អាចជាអ្នកបន្ទាប់នៅក្នុងបញ្ជីនោះប្រសិនបើបានចូលលេង។
ពិតណាស់!ជាជម្រើសមួយដែលមិនអាចខ្វះបានសម្រាប់ Ole Gunnar Solskjaer ក្នុងការដាក់ឲ្យ Pogba លេងទល់នឹងក្រុម Leeds ស្របពេលកីឡាករជម្រើសជាតិបារាំងរូបនេះកំពុងបង្ហាញទម្រង់លេងល្អ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក