១១ប្រយោគដ៏មានន័យ ជូនជាពិសេសចំពោះ មនុស្សដែលកំពុងតែបាក់ទឹកចិត្ត និងជីវិតកំពុងតែមានបញ្ហា

នៅពេលអ្នកមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត សូមអាន និងពិចារណាអំពីរឿងទាំង១១ចំណុចនេះ។

ជីវិតនេះមានការកើនឡើង និងការធ្លាក់ចុះដោយពេល ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានក្ដីសង្ឃឹមឡើងវិញ សូមអានប្រយោគល្អៗ ខាងក្រោមនេះ អំពីជីវិតដែលនឹងធ្វើឱ្យអ្នកសប្បាយចិត្ត ប្រសិនបើអ្នកសោកសៅ ភាពទុក្ខព្រួយនឹងកាន់តែត្រូវបានកាត់បន្ថយ ព្រោះអ្នកនឹងដឹងភ្លាមៗថា អ្វីដែលអ្នកជួប គឺមានតម្លៃណាស់ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងល្អទាំងអស់នោះឡើយ។

១. ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៃជីវិតរបស់មនុស្សម្នាក់ គឺសុខភាព! អ្វីដែលអាចឱ្យអ្នកមានក្ដីសុខបំផុត គឺការពេញចិត្ត! ជ័យជម្នះដ៏ធំបំផុតនៅក្នុងជីវិត គឺការមិនខឹងសម្បារ! អ្វីដែលជាសមិទ្ធិផលធំបំផុតគ្មានអ្វីក្រៅពីកន្លែងណាដែលអ្នករស់នៅដោយសេរីនោះឡើយ។

4edb82b7d788fc52a1792435b5964d32

២. ថ្នាំល្អៗ ក្នុងលោកនេះ ថ្នាំនីមួយៗអាចព្យាបាលបានតែជម្ងឺមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែថ្នាំដែលល្អខាងវិញ្ញាណ ប្រាជ្ញា និងមេត្តាធម៌ អាចព្យាបាលរាល់ទុក្ខវេទនាបាន។

៣. ជីវិតមនុស្សរឿងដែលសំខាន់ គឺមិនមែនការដែលមានទ្រព្យច្រើនប៉ុនណាទេ។ អ្វីដែលសំខាន់ជាងនោះគឺ តើអ្នកមានបេះដូងបរិសុទ្ធស្អាតល្អឬក៏អត់? ទាំងនេះជាកត្តាសំខាន់សម្រាប់វាយតម្លៃជីវិតមនុស្សម្នាក់ៗ។

៤. អាចស៊ូទ្រាំនឹងទុក្ខវេទនាដែលអ្នកដទៃមិនអាចទ្រាំទ្រ និងទប់កំហឹងដែលអ្នកដទៃមិនអាចទប់បាន ធ្វើអ្វីដែលអ្នកដទៃមិនអាចធ្វើបាន អ្នកនឹងរីករាយនូវអ្វីដែលអ្នកដទៃមិនអាចរីករាយ។

F9f2cbbd9c7bf29b95e7de7b12d5e0d6

៥. ចង់ទទួលជោគជ័យ ភាពជឿជាក់គឺជាអានុភាពខាងវិញ្ញាណដ៏ខ្លាំងបំផុត ដែលសំខាន់ជាងប្រាជ្ញា ធនធាន និងការខិតខំរបស់អ្នកទៅទៀត។

៦. មិនមានអ្វីដែលស្រស់ស្អាតនៅលើពិភពលោក ដូចជាជីវិតដែលបានកសាងឡើងដោយសិល្បៈរបស់មនុស្សស្មោះត្រង់នោះទេ។ ជីវិតគំរូមិនមែនជាការចៃដន្យទេ តែត្រូវបានបណ្តុះបណ្តាលយ៉ាងល្អជាមួយនឹងការងារសិល្បៈ។

៧. ស្មារតីរបស់មនុស្ស មានវិធីពីរយ៉ាងក្នុងការធ្វើប្រតិបត្តិការ គឺការគិត និងអារម្មណ៍។ ភាពវៃឆ្លាត និងការស្រឡាញ់ចិត្ត និងបេះដូងក៏ដូចជាជញ្ជីងពីរ ត្រូវការតុល្យភាពដើម្បីធ្វើឱ្យការងារល្អប្រសើរ និងទទួលបាននូវភាពរីករាយ។

91331ebc8347a840caba33684935044d

៨. គ្រប់បញ្ហាទាំងឡាយ សុទ្ធតែអាចដោះស្រាយបាន កុំបារម្ភ។ ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានទេ ទោះអ្នកប្រឹងខ្វល់គិត ស្មុគស្មាញគំនិតយ៉ាងណា ក៏វានៅតែមិនអាចជួយអ្វីអ្នកបានដដែល។

៩. មនុស្សគ្រប់គ្នាចូលចិត្ត អាចរស់នៅក្នុងការគ្រប់គ្រងខ្លួនឯងបាន ប៉ុន្តែប្រសិនបើអ្នកឮអ្នកដទៃនិយាយអ្វីមួយដែលរំខាន និងធ្វើឱ្យអ្នកខឹង។ ដូច្នេះមនុស្សគ្រប់គ្នាក្លាយជាម្ចាស់នៃគំនិតរបស់អ្នកហើយ។ ប្រសិនបើអ្នកចង់មានលទ្ធភាពរស់នៅដោយសេរី បន្ទាប់មកអ្នកគួរតែរៀនចេះស្ទាត់ក្នុងការយល់ពីគំនិតរបស់ខ្លួនឯងវិញ ទើបជារឿងប្រសើរ។

360def59d6ca615fafa1b8c0fcefacc0

១០. ជីវិតមិនមែននិយាយថា តើអ្នកអាចរស់នៅបានរយៈពេលវែង ឬខ្លីនោះទេ ប៉ុន្តែវាអាស្រ័យលើអ្វីដែលអ្នកបានធ្វើ និងបង្កើតបានជាសមិទ្ធផលច្រើន និងល្អប៉ុនណា។

១១. ប្រសិនបើអ្នកក្រឡេកមើលជីវិតដោយភ្នែក វិនិច្ឆ័យពិភពលោកនេះនឹងមានតែជនពិការប៉ុណ្ណោះ។ ក្រឡេកមើលដោយភ្នែកក្រអឺតក្រទម ពិភពលោកនេះនឹងពោពេញទៅដោយមនុស្សល្ងីល្ងើ ដោយមើលឃើញដោយគតិបណ្ឌិត អ្នកនឹងដឹងថាមនុស្សគ្រប់គ្នាដែលអ្នកជួបមានចំណុចដែលគួររៀន និងគោរពជាច្រើន៕

C01c23cf81b846a03793bff606550ca2

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok