មនុស្សក្រីក្រដែលបរាជ័យច្រើនតែគេចពីការទទួលខុសត្រូវ និងបន្ទោសអ្នកដទៃ។ ត្រូវចាំថា មនុស្សអាចអាណិតអ្នកក្រម្តង តែមិនមានចិត្តទូលាយ អាណិតអ្នករហូតនោះទេ។ បើមិនឆាប់កែប្រែនូវផ្នត់គំនិតទាំងអស់នេះចេញនោះទេ អ្នកប្រាកដជាក្រជារៀងរហូត ព្រោះការគិតទាំងនេះនឹងប្រឆាំងនូវការអភិវឌ្ឍន៍ក៏ដូចជាការរីកចម្រើនរបស់អ្នក៖
១.ច្រណែនមនុស្សជោគជ័យ៖ បេះដូងមនុស្សមានកម្រិត ការបង្កើតឱ្យមានអារម្មណ៍ស្អប់ចំពោះអ្នកណាម្នាក់ពិបាកនឹងជៀសវាង។ ប៉ុន្តែសម្រាប់ជនក្រីក្រ ពួកគេមានការស្អប់ខ្ពើមមិនសមហេតុផលខ្លាំងណាស់។ ពួកគេមិនមានចិត្តសរសើរអ្នកមាននោះទេ តែបែរជាច្រណែនដែលគេមានឋានៈ ឬ ប្រាក់ជាងខ្លួន។ ជាទូទៅ មនុស្សក្រតែងតែមិនចូលចិត្តមនុស្សជោគជ័យ ព្រោះពួកគេចូលចិត្តប្រៀបធៀបរវាងខ្លួនឯង និងអ្នកជោគជ័យទាំងនោះ ទាំងដែលគេមិនដែលដឹងទេថា ទម្រាំមនុស្សជោគជ័យមានថ្ងៃនេះតើពួកគេឆ្លងកាត់ការលំបាកអ្វីមកខ្លះ។
២.តែងតែគិតថាខ្លួនដឹងពីអ្វីៗគ្រប់យ៉ាង៖ អ្នកក្រតែងតែគិតថាពួកគេដឹងអ្វីៗទាំងអស់ ប៉ុន្តែនេះជារឿងចម្លែកបំផុត។ នៅពេលសួរថា ហេតុអ្វីបានជាបរាជ័យ ពួកគេតែងតែបន្ទោសអ្នកដទៃរហូត។ ជាពិសេសអ្នកក្រ ពេលមានជំលោះ គេតែងតែព្យាយាមបង្ហាញថាខ្លួនត្រូវ ទោះបីដឹងថាពួកគេខុសក៏ដោយ។ អញ្ចឹងហើយទើបពួកគេនៅតែមិនអាចក្លាយជាអ្នកមាន ព្រោះពួកគេមិនព្រមបើកចិត្តទទួលយកការពិតនោះទេ។
៣.ចូលចិត្តបន្ទោសអ្នកដទៃ៖ មនុស្សក្រីក្រដែលបរាជ័យច្រើនតែគេចពីការទទួលខុសត្រូវ និងបន្ទោសអ្នកដទៃ។ ដូច្នេះនៅពេលដែលអ្នកធ្វើខុស ត្រូវពិនិត្យមើលខ្លួនឯងជាមុនសិន មុននឹងស្វែងរកកំហុសពីអ្នកដទៃ។ មានតែការទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេអាចរកឃើញវិធីដើម្បីបន្តទៅអនាគតទៀត៕