លើលោកនេះ មនុស្សយើងមិនត្រូវឆាប់ជឿទុកចិត្តទៅលើនរណាម្នាក់ដោយងាយនោះទេ ជាពិសេសគឺទំនាក់ទុះនងសំខាន់។ នារីៗគួរចងចាំទុក បើសិនជាមានស្នេហា ឬ ចង់ជ្រើសរើសអនាគតប្តី ត្រូវជៀសអោយផុតពីបុរសទាំង៤ប្រភេទនេះព្រោះថាពួកគេជាមនុស្សមិនល្អ មិនអាចធ្វើជាស្វាមីដ៏ប្រពៃសម្រាប់អ្នកឡើយ ថ្ងៃក្រោយបើយកបុរសទាំងនេះនឹងទឹកភ្នែកអស់មួយជីវិត៖
១.បុរសចូលចិត្តផ្គាប់ចិត្តមនុស្ស៖ មនុស្សដែលផ្គាប់ចិត្តគឺជាប្រភេទបុរសដែលស្ត្រីគួរនៅឲ្យឆ្ងាយ។ ពួកគេតែងតែយកចិត្តទុកដាក់ចំពោះកេរ្តិ៍ឈ្មោះ និងមុខមាត់របស់ពួកគេ យកចិត្តទុកដាក់ចំពោះទស្សនៈរបស់អ្នកដ៏ទៃ ហើយបំភ្លេចពីអារម្មណ៍របស់ភរិយា និងកូនរបស់ពួកគេ។ ពួកគេតែងតែប្រាថ្នាចង់ឱ្យគេទទួលស្គាល់ថាជាបុរសល្អ ដូច្នេះពួកគេចំណាយពេលជាមួយគ្រួសារតិចតួចពេក គិតតែពីខ្វល់ខ្វាយពីមុខជំនួញរបស់អ្នកដ៏ទៃ ហើយមិនយកចិត្តទុកដាក់ចំពោះសុខទុក្ខ ឬ សុភមង្គលក្នុងគ្រួសារឡើយ។
២.បុរសចូលចិត្តភាពថ្មីថ្មោង៖ បុរសដែលស្រឡាញ់របស់ថ្មីច្រើនតែមិនអាចទ្រាំទ្ររឿងចាស់បានឡើយ។ សម្រាប់ពួកគេស្នេហាយូរអង្វែង និងប្រពន្ធដែលរស់នៅជាមួយគ្នារាល់ថ្ងៃក្លាយជាគួរឱ្យធុញទ្រាន់។ ជំនួសឱ្យការស្រឡាញ់ភរិយា ពួកគេស្វែងរកស្រីនៅខាងក្រៅអាពាហ៍ពិពាហ៍ដើម្បីបំពេញអារម្មណ៍ត្រេកត្រអាលរបស់ពួកគេ។ កុំគិតថាពេលរៀបការហើយនឹងបុរសបែបនេះនឹងស្មោះត្រង់ចំពោះអ្នករហូតនោះ។ មនុស្សប្រភេទនេះ សុខចិត្តក្បត់អ្នក ស្វែងរកអ្វីដែលថ្មីត្រូវនឹងចិត្តរបស់ពួកគេ។
៣.បុរសមិនអោយតម្លៃគ្រួសារ៖ បុរសដែលមិនឲ្យតម្លៃគ្រួសារច្រើនតែដាក់ទំនាក់ទំនងខាងក្រៅសំខាន់ជាងអ្នកផ្ទះ។ គាត់មិនចំណាយពេលច្រើនជាមួយគ្រួសាររបស់គាត់ទេ ហើយតែងតែផ្តល់អាទិភាពដល់ទំនាក់ទំនងផ្សេងទៀត។ គាត់មិនសូវយកចិត្តទុកដាក់លើគ្រួសារ និងសុភមង្គលអាពាហ៍ពិពាហ៍ មិនថាអ្នកសោកសៅ ឬឈឺចាប់ប៉ុណ្ណាក៏គាត់មិនខ្វល់ដែរ។ អាពាហ៍ពិពាហ៍ទាមទារការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីភាគីទាំងសងខាង ប្រសិនបើបុរសមិនយកចិត្តទុកដាក់ខ្លាំងនោះ ស្ត្រីនឹងមិនអាចរក្សា និងកសាងគ្រួសារប្រកបដោយសុភមង្គលបានឡើយ។
៤.បុរសងាយនឹងល្បួង៖ មានបុរសមួយប្រភេទដែលធ្វើឲ្យប្រពន្ធឈឺចាប់យ៉ាងខ្លាំង។ ទាំងនេះជាបុរសដែលមិនត្រឹមតែក្បត់ប្រពន្ធប៉ុណ្ណោះទេ ថែមទាំងមានស្រីកំណាន់ជាប់ខ្លួនថែមទៀតផង។ ទង្វើបែបនេះវាមិនត្រឹមតែធ្វើឱ្យប្រពន្ធឈឺចាប់ជាខ្លាំងនោះទេ តែ ព្រោះវាប្រៀបដូចបំផ្លាញជីវិតមនុស្សស្រីម្នាក់ និងកូនៗដែលជាក្មេងមិនដឹងអី អោយមកត្រូវលិចលង់ដោយសារតែទង្វើគ្មានបានការរបស់ប្តីចោលម្សៀតម្នាក់៕