បញ្ហាដែលកើតមាននៅក្នុងពិភពលោកយើង គឺដើមហេតុសុទ្ធតែមកពីយើងខ្លួនឯងទាំងអស់។
ខ្ញុំមើលឃើញថា បញ្ហាទំនាស់រវាងឪពុកម្តាយនិងកូន បញ្ហាទំនាស់រវាងប្តីនិងប្រពន្ធ បញ្ហាចម្បងគឺ
ប្តីយល់ថាដើមហេតុគឺមកពីប្រពន្ធ!
ឯប្រពន្ធយល់ថាដើមហេតុគឺមកពីប្តី!
ឪពុកម្តាយយល់ថាកំហុសមកពីកូន!
កូនយល់ជាកំហុសឪពុកម្តាយ!
ដូច្នេះ គ្មានអ្នកណាម្នាក់គិតចង់កែប្រែខ្លួនឯងឡើយ! ហើយគ្រួសារមួយនេះវាក៏រលាយរលត់តាមហ្នឹងដែរ!
មានតែអ្នកព្រមយល់ថា រឿងរ៉ាវបញ្ហាក្នុងលោកគឺមកពីខ្ញុំ! ជាបញ្ហារបស់ខ្ញុំ! នោះទើបអ្នកអាចកែប្រែខ្លួនឯង!
ត្រូវចាំពាក្យនេះទុក មនុស្សដែលតែងតែចង់កែប្រែអ្នកដទៃចុងក្រោយគឺសុទ្ធបរាជ័យទាំងអស់។ មិនថាបុគ្គលនោះជាអ្នកណា ជាកូនអ្នក ឬជារូបអ្នក ឪពុកម្តាយអ្នក ឬប្តីប្រពន្ធអ្នក។
ពីព្រោះលើលោកនេះអ្នកមិនអាចទៅកែប្រែនរណាម្នាក់បានឡើយ មនុស្សដែលអ្នកអាចកែប្រែបាននោះគឺខ្លួនអ្នកតែម្នាក់ប៉ុនណោះ។ ហើយអ្នកក៏មិនត្រូវស្រម៉ៃចង់ផ្លាស់ប្តូរពិភពលោកដែរ ពីព្រោះអ្នកមិនអាចផ្លាស់ប្តូរពិភពលោកនេះបានទេ។
ប៉ុន្តែប្រសិនបើអ្នកបានកែប្រែខ្លួនឯងល្អហើយ ពិភពលោករបស់អ្នកក៏ប្រែជាល្អដែរ។
ការយល់ឃើញរបស់យើងគ្រប់គ្នា គឺប្រៀបដូចជាវ៉ែនតា អ្នកពាក់វ៉ែនតាពណ៌លឿង ប្រាកដជាមើលឃើញពិភពលោកជាពណ៌លឿង។ អ្នកពាក់វ៉ែនតាពណ៌បៃតង ប្រាកដជាមើលឃើញពិភពលោកជាពណ៌បៃតង។ អ្នកពាក់វ៉ែនតាពណ៌ក្រហម ប្រាកដជាមើលឃើញពិភពលោកជាពណ៌ក្រហម។
កែប្រែការយល់ឃើញរបស់អ្នក ពិភពលោកទាំងមូលក៏កែប្រែដូចគ្នា។
តាមពិតរាល់បញ្ហាក្នុងលោក គឺសុទ្ធតែមកពីអាត្មាអញទាំងអស់!!!
បកប្រែ និងរក្សាសិទ្ធិដោយ ៖ សុខ គឹមទៀវ