ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក

ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូននិស្សិតកម្ពុជាដែលមានបំណងចង់បន្តរការសិក្សានៅសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម។

បើយោងតាម Page ផ្លូវការរបស់ ក្រសួងអប់រំយុវជននិងកីឡា ដែលមានឈ្មោះថា MoEYS Cambodia បានបង្ហោះនាល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយបានរៀបរាប់ថា៖

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក

កម្មវិធីអាហាររូបករណ៍ក្រោយឧត្តមសិក្សារបស់ធនាគារពិភពលោក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម សិក្សានៅសាកលវិទ្យាល័យ The Pennsylvania State នៃសហរដ្ឋអាមេរិក រយៈពេល ១២ខែ មាន ៣០ក្រេឌីដ សម្រាប់បេក្ខជនមានបទពិសោធន៍ការងារយ៉ាងតិច ០៣ឆ្នាំ លើផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

- ការចុះឈ្មោះតាមរយៈគេហទំព័រ ៖ https://gradschool.psu.edu/graduate-admissons/now-to-apply/

- ចាប់ផ្តើមទទួលការចុះឈ្មោះ ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១

- ផុតកំណត់ទទួលការចុះឈ្មោះ ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

- បន្ទាប់ពីទទួលបានឯកសារបញ្ជាក់ការអនុញ្ញាតឱ្យសិក្សា និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅ The World Bank Graduate Scholarship Program តាមរយៈគេហទំព័រ https://www.worldbank.org/en/programs/scholarships

#scholarship #UnitiedStates

111

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក