កុំសើចយំគេ ក្រែងពៀរវាឆ្លង! ត្រូវចាំថា គ្រប់យ៉ាងក្នុងលោកនេះ គ្មានអ្វីដែលទៀងទាត់ឡើយ

#រឿងប៉ាវចិន

មានអ្នកប្រុសត្រកូលខ្ពង់ខ្ពស់សាងតែអំពើល្អ ធ្វើបុណ្យជួយអ្នកស្រុកជាច្រើន ជួយមន្រ្តីរាជការបរិច្ចាគទ្រព្យសម្បត្តិដល់ជនទីទ័លក្រ ពេលឃើញអំពើអយុត្តិធម៌ក៏លូកដៃជួយ។ ចៃដន្យបានសម្លាប់ជនពាលដែលធ្វើបាបប្រពន្ធវៃទាត់ធាក់ស្ទើររាល់ថ្ងៃ។

ដោយច្បាប់មហាសុងបានចែងថា ៖ "សម្លាប់មនុស្សត្រូវតែសងជីវិត កាត់ទោសប្រហារជីវិត"

ប្រជាជននាំគ្នាយំសុំអង្វរ ព្រោះតែអំពើល្អកន្លងមកពិតៗមិនយកមុខយកមាត់ អ្នកខ្លះសុខចិត្តស្លាប់ជំនួសក៏មាន។

Jin Chao Chun 1

ប៉ុន្តែប៉ាវចិនបាននិយាយថា "ច្បាប់គឺជាច្បាប់!" ហើយក៏ប្រហារជីវិតអ្នកប្រុសនោះទៅ។

បុណ្យគឺបុណ្យ បាបគឺបាប មិនអាចយកមកកាត់កងសងគ្នាបានទេ។

-----------------------------

《墙倒万人推,鼓破万人捶。》

បានន័យថា ៖ ជញ្ជាំងរលំ នឹងមានមនុស្សរាប់ម៉ឺននាក់ចាំច្រានថែម ស្គរបែក នឹងមានមនុស្សរាប់ម៉ឺននាក់ចាំចាក់ឱ្យធ្លាយថែម។

《三十年河东,三十年河西》

熟语:比喻世事变化,盛衰无常。

《30ឆ្នាំមុនទន្លេនៅខាងកើត 30ឆ្នាំក្រោយទន្លេនៅខាងលិចម្តង។》

បានន័យថា : ប្រៀបធៀបរឿងក្នុងលោកប្រែប្រួលមិនទៀង រុងរឿងចម្រុងចម្រើន​ ឬស្រុតចុះក៏មិនទៀងដែរ។

អ៊ីចឹងហើយកុំសើចយំគេ ក្រែងពៀរវាឆ្លង៕

Picture10 6

អត្ថបទដោយ ៖​ សុខ គឹមទៀវ