នាំលោកអ្នកមកស្គាល់ ២៥ កុលសម្ព័ន្ធជនជាតិដើមភាគតិច ដែលជិតរលាយបាត់បង់ ពីជុំវិញពិភពលោក

លោក Jimmy Nelson ជាអ្នកថតរូប និងអ្នកធ្វើដំណើរជនជាតិអង់គ្លេសជាធម្មតាមិនថតរូបតារាល្បី ៗ លើកម្រាលព្រំពណ៌ក្រហម ឬម៉ូដែលពាក់ស្បែកជើងកែងខ្ពស់ទេ។ ផ្ទុយទៅវិញគាត់បានថតរូបមនុស្សដែលពាក់អាវសត្វហើយលាបមុខដើម្បីបំភ័យខ្មាំងសត្រូវ។ ពួកគេជាសមាជិកនៃកុលសម្ព័ន្ធដែលជិតបាត់បង់ពីទូទាំងពិភពលោកដូចតំបន់ Chukotka រហូតដល់ Papua New Guinea ។ វប្បធម៌ និងប្រពៃណីរបស់ពួកគេគឺជាបេតិកភណ្ឌដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាហើយរូបរាងដើមរបស់ពួកគេនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍ជាងអ្វីដែលអ្នកធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្ត។

កុលសម្ព័ន្ធ Goroka (កោះប៉ាពួញូហ្គីណេ)

25 outstanding photos of endangered tribes from all over the world

Goroka គឺជាក្រុងមួយនៃខេត្តខ្ពង់រាបភាគខាងកើត។ ប្រជាជនជនជាតិដើមភាគតិចមានភាពស្និទ្ធស្នាលជាពិសេសដោយសារតែភាពជិតស្និទ្ធនឹងទីក្រុងដែលមានអរិយធម៌។ អ្នកស្រុកនៅ Goroka នៅតែជឿជាក់លើវិញ្ញាណនិងគោរពយ៉ាងខ្លាំងចំពោះភាពអស្ចារ្យនៃធម្មជាតិ។

25 outstanding photos of endangered tribes from all over the world

អាវុធសំខាន់ៗរបស់ពួកគេមិនត្រឹមតែជាធ្នូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាំពណ៌បែបសង្គ្រាមនិងគ្រឿងតុបតែងលម្អទៀតផង។ នោះគឺជាអ្នកចម្បាំងជនជាតិដើមភាគតិចដែលគួរឱ្យចាប់អារម្មណ៍ និងជាការបំភ័យសត្រូវ។

25 outstanding photos of endangered tribes from all over the world

កុលសម្ព័ន្ធនេះក៏បានបង្ហាញខ្លួនដើម្បី "បង្ហាញអាជីវកម្ម" ពួកគេតែងតែបង្ហាញនៅទីនេះរៀងរាល់ឆ្នាំ។ កុលសម្ព័ន្ធជាង ១០០ នៃតំបន់នេះបានបង្ហាញនូវរបាំ ចម្រៀង និងប្រពៃណីរបស់ពួកគេដល់ភ្ញៀវទេសចរនៃកម្មវិធីនេះ។

កុលសម្ព័ន្ធ Huli (កោះប៉ាពួញូហ្គីណេ)

25 outstanding photos of endangered tribes from all over the world

កុលសម្ព័ន្ធ Huli ដ៏ធំរស់នៅដោយការបរបាញ់ហើយនេះជាអ្វីដែលបុរសធ្វើភាគច្រើន។ ស្ត្រីជាធម្មតាពូកែខាងធ្វើកសិកម្ម និងប្រមូលផល។ អ្នកដំណើរតែងតែចាប់អារម្មណ៍នឹងសួនចម្ការដ៏ស្រស់ស្អាតរបស់ពួកគេ។

25 outstanding photos of endangered tribes from all over the world

កុលសម្ព័ន្ធ Huli លាបមុខពណ៌លឿង ក្រហម និងសដើម្បីបំភ័យសត្រូវអំឡុងពេលមានសង្គ្រាមកុលសម្ព័ន្ធដែលកើតឡើងជាញឹកញាប់។

25 outstanding photos of endangered tribes from all over the world

ប្រពៃណីដ៏ល្បីល្បាញរបស់ពួកគេគឺតុបតែងស្លាបសត្វរុំនៅលើសក់របស់ពួកគេ។ សក់ទាំងនេះមើលទៅដូចជាមួកដែលត្រូវបានតុបតែងដោយស្លាបបក្សី និងសត្វសេក។

កុលសម្ព័ន្ធ Kalam (កោះប៉ាពួញូហ្គីណេ)

25 outstanding photos of endangered tribes from all over the world

អ្នកស្រុករស់នៅក្នុងភូមិប្រពៃណីរបស់ពួកគេ។ អរិយធម៌មិនទាន់ទៅដល់ពួកគេនៅឡើយទេដូច្នេះខណៈពេលដែលបុរសទៅបរបាញ់ ស្ត្រីធ្វើការប្រមូលផល និងធ្វើកសិកម្ម។

25 outstanding photos of endangered tribes from all over the world

ក្មេងប្រុសវ័យក្មេងនៃកុលសម្ព័ន្ធ Kalam ទន្ទឹងរង់ចាំពេញវ័យដើម្បីចោះច្រមុះរបស់ពួកគេដើម្បីក្លាយជាបុរសពេញលក្ខណៈ។ ហើយបន្ទាប់មកចុងក្រោយពួកគេនឹងអាចគូរមុខរបស់ពួកគេ។

25 outstanding photos of endangered tribes from all over the world

បុរសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបរាងរបស់ពួកគេ។ ពួកគេគ្របរាងកាយរបស់ពួកគេជាមួយនឹងគ្រឿងលំអនិងខ្សែកដែលធ្វើពីចំពុះសត្វ ស្នែងសត្វ ផ្កាព្រៃ និងស្លាបបក្សី។

កុលសម្ព័ន្ធ Asaro (កោះប៉ាពួញូហ្គីណេ)

25 outstanding photos of endangered tribes from all over the world

កុលសម្ព័ន្ធ​ Asaro (ដើមឡើយមានឈ្មោះថា Asaro Mudmen មានន័យថាប្រជាជនមកពីទន្លេអារ៉ូរ៉ូដែលគ្របដណ្ដប់ដោយភក់) គឺជាកុលសម្ព័ន្ធអាថ៌កំបាំង និងស្វាហាប់ហើយវាត្រូវបានគេស្គាល់ជាចម្បងចំពោះការពិតដែលថាសមាជិកទាំងអស់លាបដីឥដ្ឋពណ៌សនៅលើរាងកាយ និងពាក់របាំងមុខធ្វើពីដីឥដ្ឋ។

25 outstanding photos of endangered tribes from all over the world

របាំងមុខបង្ហាញពីជំនឿរបស់វិញ្ញាណ។ ត្រចៀកវែងឬខ្លី គ្រឿងអលង្គការធ្វើពីចែ និងភ្លុក ត្រូវបានរៀបចំនៅលើរបាំងមុខមិនដូចមនុស្សធម្មតាទេ។

កុលសម្ព័ន្ធ Maori (នូវែលសេឡង់)

25 outstanding photos of endangered tribes from all over the world

ទិដ្ឋភាពសំខាន់ៗនៃវប្បធម៌ប្រពៃណីរបស់កុលសម្ព័ន្ធ​ Maori រួមមានសិល្បៈ របាំ រឿងព្រេង សហគមន៍ និងការចាក់សាក់។ ឧទាហរណ៍ ស្ថានភាពសង្គមវណ្ណៈខ្ពស់តែងតែមានការឆ្លុះបញ្ចាំងពីរូបសាក់នៅលើដងខ្លួនហើយកុលសម្ព័ន្ធដែលគ្មានស្នាមសាក់ត្រូវបានគេចាត់ទុកថាគ្មានតម្លៃ។

25 outstanding photos of endangered tribes from all over the world

របាំអ្នកចម្បាំង Haka គឺជាប្រពៃណីមួយក្នុងចំណោមប្រពៃណីរបស់កុលសម្ព័ន្ធ។ របាំចម្លែកទាំងនេះត្រូវបានអមដោយការច្រៀង ទះដៃ ទទះជើង និងទះនៅលើភ្លៅ។

25 outstanding photos of endangered tribes from all over the world

អ្នកស្រុកជនជាតិដើមមានជំនឿគោរពព្រះនិងវិញ្ញាណផ្សេងៗ។ ពួកគេមានជំនឿអរូបីចេញពីធម្មជាតិមានលក្ខណៈពិសេសហើយពួកគេអាចជួយក្នុងករណីដែលកុលសម្ព័ន្ធត្រូវការ។

កុលសម្ព័ន្ធ Chukchi (រុស្ស៊ី)

25 outstanding photos of endangered tribes from all over the world

កុលសម្ព័ន្ធ Chukchi រស់នៅដោយការចិញ្ចឹមសត្វ និងការប្រមាញ់សត្វរមាំងហើយស្ត្រីក្នុងតំបន់រក្សាផ្ទះ និងដេរប៉ាក់។

25 outstanding photos of endangered tribes from all over the world

ទោះយ៉ាងណាអ្នកស្រុកក៏មានពេលវេលាសម្រាប់សិល្បៈដែរ។ ពួកគេចូលចិត្តឆ្លាក់លើឆ្អឹង និងស្នែងសត្វ។

25 outstanding photos of endangered tribes from all over the world

នៅក្នុងតំបន់នេះពួកគេស្វាគមន៍ រាក់ទាក់ និងរីករាយផ្តល់តម្លៃខ្ពស់ដល់ភ្ញៀវដូច្នេះកុលសម្ព័ន្ធ Chukchi តែងតែត្រៀមខ្លួនផ្តល់អាហារ និងកន្លែងស្នាក់នៅសម្រាប់អ្នកដំណើរដែលឆ្លងកាត់។

កុលសម្ព័ន្ធ Himba (ណាមីបៀ)

25 outstanding photos of endangered tribes from all over the world

កុលសម្ព័ន្ធ Himba គឺជាកុលសម្ព័ន្ធអ្នកគង្វាលបុរាណ។ ទាំងបុរសនិងស្ត្រីអាចមានដៃគូច្រើន ហើយសមាជិកនៃកុលសម្ព័ន្ធនីមួយៗជាកម្មសិទ្ធិរបស់អំបូរពីរនាក់តាមរយៈឪពុកនិងម្តាយរបស់ពួកគេ។ លើសពីនេះជីវិតរបស់កុលសម្ព័ន្ធនីមួយៗត្រូវបានកំណត់ដោយព្រឹទ្ធាចារ្យកុលសម្ព័ន្ធ។

25 outstanding photos of endangered tribes from all over the world

ភាពលេចធ្លោរបស់សមាជិក Himba ប្រាប់អ្វីៗគ្រប់យ៉ាងអំពីកន្លែងរបស់ពួកគេនៅក្នុងក្រុមនិងដំណាក់កាលនៃជីវិត។ ពួកគេស្លៀកសម្លៀកបិទបាំងតិចតួចប៉ុន្តែពួកគេយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតដូចជាស្ទីលម៉ូដសក់ គ្រឿងអលង្ការ និងការតុបតែងខ្លួន។ ស្ត្រីតែងតុបតែងខ្លួនរាល់ថ្ងៃ។

កុលសម្ព័ន្ធ Mustang (ណេប៉ាល់)

25 outstanding photos of endangered tribes from all over the world

អតីតនគរ Lo ត្រូវបានផ្សារភ្ជាប់ទៅនឹងតំបន់ទីបេដោយសារសាសនា វប្បធម៌ និងប្រវត្តិសាស្ត្រ ប៉ុន្តែតំបន់នេះជាផ្នែកមួយនៃប្រទេសនេប៉ាល់។

25 outstanding photos of endangered tribes from all over the world

អ្នកស្រុកភាគច្រើននៅតែជឿជាក់ថាពិភពលោកមានរាងសំប៉ែត ហើយជំងឺនានាបណ្តាលមកពីវិញ្ញាណអាក្រក់។

25 outstanding photos of endangered tribes from all over the world

នៅពេលកូនប្រុសច្បងទទួលមរតកទ្រព្យសម្បត្តិគ្រួសារ កូនពៅទៅស្នាក់នៅក្នុងវត្តដែលត្រូវបានសាងសង់ស្ទើរតែគ្រប់ភូមិ។

When the eldest son inherits the family property, the younger one goes to stay in a monastery which is built in almost every village.

កុលសម្ព័ន្ធ Rabari (ឥណ្ឌា)

25 outstanding photos of endangered tribes from all over the world

សមាជិកនៃកុលសម្ព័ន្ធនេះមានទម្រង់មុខប្លែកដូចទៅនឹងពួកភឺសៀ ហើយពួកគេបានផ្លាស់ទីលំនៅពីខ្ពង់រាបអ៊ីរ៉ង់កាលពីមួយពាន់ឆ្នាំមុន។ បច្ចុប្បន្ននេះ​ Rabari រស់នៅក្នុងតំបន់ Gujarat និង Rajasthan ។

25 outstanding photos of endangered tribes from all over the world

ជីវភាពពួកគេនៅបច្ចុប្បន្ននេះចំពោះបុរសចិញ្ចឹមហ្វូងចៀម ចំពោះស្ត្រីចំណាយពេលច្រើនម៉ោងដើម្បីដេរប៉ាក់ ថែរក្សាផ្ទះ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងអស់។

25 outstanding photos of endangered tribes from all over the world

ស្ទើរតែពេញមួយតួខ្លួនទាំងមូលនៃប្រជាជន Rabari ត្រូវបានគ្របដណ្ដប់ដោយស្នាមសាក់ដើម្បីគោរពសាសនា និងការជៀសឆ្ងាយពីជំងឺ។

លោក Jimmy Nelson បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេល ៣ ឆ្នាំមកហើយ។ គាត់រស់នៅជាមួយអ្នកតំណាងកុលសម្ព័ន្ធ និងវប្បធម៌ដែលជិតបាត់បង់ គាត់ព្យាយាមស្គាល់ពួកគេកាន់តែច្រើននៅពេលពួកគេកំពុងព្យាយាមស្គាល់គាត់។ ដូចដែលអ្នកបានឃើញការជឿទុកចិត្តពិតប្រាកដមួយបានកើតឡើងរវាងអ្នកថតរូប និងក្រុមកុលសម្ព័ន្ធ។ វាហាក់ដូចជាមនុស្សគ្រប់គ្នានៅក្នុងរូបភាពសម្លឹងចំបេះដូងរបស់អ្នក៕

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖​Brightside