អាកាសធាតុកំពុងតែកើនឡើងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ ហើយបញ្ហាដែលពិភពលោកយើងគួរព្រួយបារម្ភនោះគឺ “កំណើនសីតុណ្ហភាព” នៃពិភពលោកដែលកាន់តែក្តៅ។
ដំបូងយើងសាកល្បងស្រមៃពីរដូវក្តៅនៃប្រទេសកម្ពុជាយើង។ នៅរដូវក្តៅសីតុណ្ហភាពនឹងនៅចន្លោះ ៣៤-៣៨ អង្សាសេ (ជាមួយកំដៅនេះយើងនៅតែទ្រាំមិនចង់បាន) ចុះបើនៅកន្លែងខ្លះកំដៅឡើងដល់ទៅ ៧០ អង្សាសេវិញនោះ តើភាវៈរស់នឹងមានជីវិតរស់កើតទេ។
តំបន់ Dallol ប្រទេសអេត្យូពី
វាមានទីតាំងនៅប្រទេសអេត្យូពី។ តំបន់នេះធ្លាប់ជាអណ្តូងរ៉ែកាលពីឆ្នាំ ១៩៦០ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកវាត្រូវបានគេបោះបង់ចោល។ សីតុណ្ហភាពទីនេះឡើងដល់ ៣៦ អង្សាសេ។
តំបន់ Coober Pedy ប្រទេសអូស្ត្រាលី
វាជាទីក្រុងចម្លែកមួយនៃពិភពលោក។ មានទីតាំងនៅប្រទេសអូស្ត្រាលី។ ជាមួយនឹងអាកាសធាតុក្តៅប្រជាជននៅទីក្រុងកំពុងរៀបចំទីក្រុងនិងរស់នៅក្រោមដី។ សីតុណ្ហភាពក្នុងផ្ទះគឺរហូតដល់ ៤៥ អង្សាសេ។
តំបន់ El Azizia ប្រទេសលីប៊ី
តំបន់ El Azizia គឺជាកន្លែងក្តៅទី 11 នៅលើពិភពលោក។ បច្ចុប្បន្ននេះសីតុណ្ហភាពគឺ ៤៨,៨ អង្សាសេ។
តំបន់ Wadi Halfa ប្រទេសស៊ូដង់
មានទីតាំងស្ថិតនៅចន្លោះព្រំដែនអេហ្ស៊ីបនិងស៊ូដង់។ ក្រៅពីសីតុណ្ហភាពខ្ពស់ ៥២,៧ អង្សាសេ ប្រជាពលរដ្ឋនៅក្នុងទីក្រុងក៏ប្រឈមមុខនឹងព្យុះខ្សាច់បោកបក់ផងដែរ។
តំបន់ Tirat Zvi ប្រទេសអ៊ីស្រាអែល
តំបន់នេះមានរយៈកម្ពស់ជិត 722 ហ្វីតពីលើនីវ៉ូទឹកសមុទ្រនៅជ្រលងប៊េតសៀនដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ ៥៣,៨ អង្សាសេ។
តំបន់ Timbuktu ប្រទេសម៉ាលី
តំបន់នេះមានទីតាំងស្ថិតនៅចំកណ្តាលផ្លូវពាណិជ្ជកម្មនៅវាលខ្សាច់សាហារ៉ា។ មានវាលខ្សាច់និងគ្រោះរាំងស្ងួត។ សីតុណ្ហភាព ៥៤,៤ អង្សាសេ។
តំបន់ Ghadames ប្រទេសលីប៊ី
ទីក្រុងនៅកណ្តាលវាលខ្សាច់នេះសីតុណ្ហភាពឡើងដល់ ៥៥ អង្សាសេជាមួយខ្យល់ក្តៅខ្លាំង ដូច្នេះប្រជាជនក្នុងទីក្រុងត្រូវសង់ផ្ទះពីភក់ក្រាស់។
តំបន់ Kebili ប្រទេសទុយណេស៊ី
Kebili គឺជាវាលខ្សាច់មួយនៅក្នុងប្រទេសទុយណេស៊ីហើយវាត្រូវបានគេបោះបង់ចោលអស់រយៈពេលជាង 200.000 ឆ្នាំមកហើយដោយសារតែអាកាសធាតុក្តៅខ្លាំងរហូតដល់ ៥៥ អង្សារសេ។
តំបន់ Rubulal Khali ឧបទ្វីបអារ៉ាប់
តំបន់នេះគឺជាវាលខ្សាច់ដ៏វែងបំផុតនៅលើពិភពលោក។ គ្របដណ្តប់បីភាគបួននៃឧបទ្វីបអារ៉ាប់ វាពោរពេញដោយកំដៅ និងគ្រោះរាំងស្ងួត។ សីតុណ្ហភាពឡើងដល់ ៥៦ អង្សាសេ។
ជ្រលងភ្នំ Death Valley សហរដ្ឋអាមេរិក
វាជាកន្លែងក្ដៅខ្លាំងបំផុតនិងស្ងួតបំផុតនៅអាមេរិក។ សីតុណ្ហភាពគឺ ៥៦,៦ អង្សាសេ។
តំបន់ The Flaming ប្រទេសចិន
តំបន់នេះមានទីតាំងស្ថិតនៅជួរភ្នំវាលខ្សាច់ Taklimakan និងភ្នំធានអានមេន។ ហើយវាគឺជាកន្លែងក្តៅបំផុតនៅក្នុងប្រទេសចិន សីតុណ្ហភាពឡើងដល់ ៦៦,៧ អង្សាសេ។
តំបន់ Badlands ប្រទេសអូស្ត្រាលី
វាគឺជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ល្បីបំផុតរបស់អូស្ត្រាលី។ ផ្កាយរណបបានកត់ត្រាកំដៅនៃកន្លែងនេះឡើងដល់ ៦៩,២ អង្សាសេ។
តំបន់ Dasht-e Lut Desert ប្រទេសអ៊ីរ៉ង់
វាលខ្សាច់វែងជាង 321 គីឡូម៉ែត្រហើយវាជាកន្លែងដែលគ្មានសារពាង្គកាយរស់នៅបានឡើងសូម្បីតែបាក់តេរី។ ដោយសារតែតំបន់នេះគឺជាតំបន់ដែលក្តៅបំផុត។ ហើយវាមានសីតុណ្ហភាពរហូតដល់ ៧០,៧ អង្សាសេ។
ដោយ៖ វីរៈ | ប្រភព៖ businessinsider