Donny van de Beek ចង់​ចាកចេញ​ពី Man Utd ក្រោយ​ធុញទ្រាន់​ក្នុងការ​ចំណាយ​ពេល​អង្គុយកៅអីបម្រុង

Donny van de Beek ទាមទារអោយមានការជជែកគ្នាជាមួយប្រធាន​ក្លិប Manchester United ដើម្បីដោះស្រាយភ្លាមៗអំពីអនាគតរបស់គាត់នៅ Old Trafford។

Donny van de Beek របស់ក្រុមបិសាចក្រហមចង់ចាកចេញពី Old Trafford បន្ទាប់ពីចំណាយ​ពេលមិនដល់មួយរដូវកាលជាមួយក្រុមយក្សអង់គ្លេសមួយនេះ។

40514704 0 Image A 47_1615850315531

ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ពេលកីឡាករជម្រើស​ជាតិហូឡង់រូបនេះបាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង១១នាក់​តែ​២​ប្រកួតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។ គេរំពឹងថា De Beek គឺជាកីឡាករឆ្នើមម្នាក់របស់ក្រុម Man United កាល​ពី​ដើមរដូវកាល បន្ទាប់ចាកចេញពី​ក្លិប Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៥ លានផោន។

40514708 0 Image M 51_1615850357039

ប៉ុន្តែគាត់បានចំណាយពេលស្ទើរតែទាំងអស់នៃរដូវកាលនេះនៅកៅអីបម្រុង ក្រោយចូល​លេង​ជម្រើសដំបូង១១នាក់​សរុប​បាន​តែ​១១​ប្រកួត​គ្រប់​ពាន​រង្វាន់ ត្បិតតែ Paul Pogba មិន​សូវ​បាន​លេង​ដោយ​សារ​របួស​ញ៉ាំញីក៏ដោយ។

De Beek មានវ័យ២៣ ឆ្នាំបារម្ភថា គាត់នឹងមិនមានអនាគតវែងឆ្ងាយជាមួយ United ទេ ហើយគាត់នឹងត្រូវរកក្លឹបថ្មីនៅរដូវក្តៅនេះដើម្បីចាប់ផ្តើមអាជីពរបស់គាត់សាជាថ្មី។ ថ្វី​ត្បិត​តែ​គាត់​បង្ហាញទម្រង់​លេង​ក្នុង​ជម្រើស​ជាតិ​ហូឡង់​បាន​ល្អ​ក្ដី! រូប​គេ​អាច​បាត់​បង់​តំណែងមួយ​នេះ​ដោយ​សារ​តែ​មិន​សូវ​បាន​លេង​ទៀង​ទាត់ ហើយ​រឿង​ដែល​រូប​គេ​ខ្លាច​បំផុត​នោះ​គឺ​បាត់​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ត្រូវ​លេង​ក្នុង​ Euro 2020។

1_Screen Shot 2021 02 10 At 101334

គាត់នឹងបើកកិច្ចពិភាក្សាដេញដោលជាមួយអនុប្រធានប្រតិបត្តិលោក Ed Woodward មុនពេលបញ្ចប់រដូវកាលនេះ ក្នុងគោលបំណងដើម្បីទទួលបានចម្លើយពីមូលហេតុដែលលោកត្រូវបានគេមិនអើពើ។

De Beek ខកខានបង្ហាញខ្លួនដោយមានបញ្ហារបួសដ៏អាថ៌កំបាំងមួយកាលខែមុន ប៉ុន្តែរូប​គេ​នឹង​មាន​វត្តមានឡើង​វិញសម្រាប់ដំណើររបស់ United ទៅទឹកដី AC Milan នៅ Europa League នៅថ្ងៃព្រហស្បតិ៍។

1_GettyImages 1230551555

ករណីនេះនៅតែត្រូវបានគេមើលឃើញថាប្រសិនបើ Solskjaer មិនបញ្ចូលឈ្មោះគាត់នៅក្នុងក្រុមធ្វើ​ដំណើ​ទៅ​អ៊ីតាលីទេ​នោះ ពាក្យចចាមអារ៉ាម​ដែល​ថា Doony van de Beek មិន​មែនជាកីឡាករគាត់​ចង់ចុះកុងត្រាកាល​ពីប៉ុន្មានខែមុន​គឺ​ជា​រឿង​ពិត។

ទោះបីគាត់ខ្វះសកម្មភាពក៏ដោយ De Beek នឹងមិនខ្វះការផ្តល់ជូននៅរដូវបិទជិតទេប្រសិនបើភាគីទាំងពីរយល់ព្រមកាត់បន្ថយការខាតបង់របស់ពួកគេ។ ទោះ​បី​ជាមិនសូវបាន​លេង​ Van de Beek នៅ​តេ​មាន​សំណើរចង់​បាន​ពី​ក្លិប​ដទៃ​ទៀត​ជា​ច្រើន ហើយ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! បើ Man Utd លក់​គាត់​ចេញ​ ក៏​មិន​មែន​តម្លៃ​ថោក​ដែរ៕