បច្ចុប្បន្ន Bruno Fernandes ជាកីឡាករឆ្នើមជាងគេក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប។ មិនមានកីឡាករណាម្នាក់បង្កើតឱកាសច្រើនជាងខ្សែបម្រើព័រទុយហ្កាល់របស់ក្លឹបបិសាចក្រហម នៅរដូវកាលនេះទេបើតាមយោងតាមស្ថិតិរបស់ Statistician Statman Dave។
Fernandes គឺជាអ្នកច្នៃប្រឌិតលើទីលានបាល់ទាត់ដ៏ឆ្នើមរបស់ United ចាប់តាំងពីគាត់បានមកដល់ Old Trafford កាលពី ១៤ ខែមុនហើយ ឥទ្ធិពលរបស់គាត់ពិតជាបានធ្វើឲ្យក្លិបមានទម្រង់លេងប្រសើរជាងមុនពិសេសខ្លួនគាត់ផ្ទាល់បានក្លាយជាកីឡាករបង្កើតឱកាសច្រើនជាងគេក្នុងលីគកំពូលទាំង៥។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករវ័យ ២៥ ឆ្នាំតាមពីក្រោយពីក្រោយកីឡាករ Mohamed Salah របស់ក្រុម Liverpool តែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការប្រជែងដណ្តើមស្បែកជើងមាសក្នុងក្របខ័ណ្ឌ Premier League ហើយជាកីឡាករបញ្ជូនបាល់ច្រើនជាងគេទី៣ក្នុងលីគផងដែរ។
គ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Craig Dawson ធ្វើបានដោយបាល់ជ្រុងល្អឥតខ្ចោះរបស់ Fernandes ក្នុងជ័យជម្នះ ១-០ លើ West Ham កាលពីថ្ងៃអាទិត្យ ហើយពេលនេះ Fernandes ជាប់ទាក់ទងក្នុងការបង្កើតគ្រាប់បាល់សរុបចំនួន ២៦ គ្រាប់នៅក្នុងលីគរដូវកាលនេះ។
សរុបមក Fernandes បានបង្កើតឱកាសចំនួន ៨២ ដងសម្រាប់មិត្តរួមក្រុមរបស់គាត់ ក្នុងការបង្ហាញខ្លួនចំនួន ២៩ លើកពោលគឺ ៦ ដងច្រើនជាងអតីតកីឡាកររបស់ក្រុមបិសាចក្រហមគឺ Memphis Depay ដែលបច្ចុប្បន្នកំពុងលេងបានល្អមែនទែននៅ Lyon ។
Jack Grealish ដែលបិសាចក្រហមធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនោះ បានបង្កើតឱកាសតិចជាង ៧ ដង ប៉ុន្តែបានបង្ហាញទម្រង់លេងតិចជាង ៧ ប្រកួតដែលនេះជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់គាត់នៅក្នុងក្រុម Aston Villa ដែលមិនសូវមានសមត្ថភាពខ្លាំង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក