មានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។
ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖
# មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ
១. ខ្វះជាតិទឹក
ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ ៨កែវក្នុងមួយថ្ងៃ។
២. ទទួលទានជាតិស្ករច្រើនពេក
ការទទួលទានរបបអាហារដែលមានជាតិស្ករ ឬស្ករកែច្នៃច្រើនពេកមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងធ្វើឱ្យអ្នកកើនទម្ងន់នោះទេ វាក៏ធ្វើឱ្យក្បាលពោះរបស់អ្នកឡើងធំផងដែរ។ ដើម្បីសុខភាពនិងសម្រស់អ្នកគួរតែប្តួរមកទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនជំនួសវិញ។
៣. ទល់លាមក
អាការទល់លាមក អាចធ្វើឱ្យក្រពះ និងពោះវៀនរបស់អ្នកឡើងហើមប៉ោង ដែលនេះហើយជាមូលហេតុដែលធ្វើឱ្យក្បាលពោះរបស់អ្នករីកឡើងធំផងដែរ។
ដូច្នេះអ្នកគួរតែប្តូរមកទទួលទានអាហារដូចជាបន្លែ ផ្លែឈើដែលសម្បូរទៅដោយជាតិកាកសសៃដើម្បីព្យាបាលអាការទល់លាមកដែលធ្វើឱ្យអ្នកដុះក្បាលពោះបែបនេះ។
៤. ទទួលទានអាហារលឿនពេក
គ្រាន់តែការទទួលទានអាហារលឿនពេកក៏អាចធ្វើឱ្យពោះរបស់អ្នកឡើងធំបានផងដែរ ដូច្នេះអ្នកគួរតែទទួលទានអាហារយឺតៗ ទំពារមួយៗដែលនេះមិនត្រឹមតែអាចបង្ការក្បាលពោះរីកធំទេ តែថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការល្អជាងមុនថែមទៀតផង។
៥. ស្ត្រេសពេក
ការគិតច្រើន មានអាការធុញថប់ តានតឹង ស្រ្តេសពេកក៏អាចធ្វើឱ្យអ្នកមានក្បាលពោះរីកធំបានផងដែរ នោះក៏ដោយសារតែខួរក្បាលបានរារាំងមុខងារប្រព័ន្ធរំលាយអាហារមិនឱ្យដំណើរការបានល្អ។
៦. មេរោគក្នុងក្រពះ ( Helicobacter Pylori)
មេរោគក្នុងក្រពះ (H.Pylori) គឺជាបាក់តេរីដែលចូលទៅក្នុងក្រពះរបស់អ្នកហើយធ្វើឱ្យអ្នកមានអាការហើមពោះ ឬដុះក្បាលពោះ ធ្វើឱ្យមានជាតិហ្គាសក្នុងក្រពះដែលមានអាការភើ ដំបៅក្រពះ-ពោះវៀន បាត់បង់ចំណង់អាហារ ហើយថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។
មានតែវេជ្ជបណ្ឌិតជំនាញតែប៉ុណ្ណោះដែលអាចរករោគវិនិច្ឆ័យនៃមេរោគក្នុងក្រពះ និងអាចចេញវេជ្ជបញ្ជាការប្រើឱសថសម្រាប់ព្យាបាលដល់អ្នកបាន។
# វិធីព្យាបាល និងបំបាត់អាការហើម ឬដុះក្បាលពោះ
គ្រឿងផ្សំ
- ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ ( ក្រូចឆ្មារសម្បកលឿងអាចរកបាននៅផ្សារទំនើប)
- ផ្លែត្រសក់ ១ផ្លែ (ហាន់ជាចំណិតល្មម)
- ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ
- ម្សៅខ្ញី ១ស្លាបព្រាបាយ
- ស្លឹកជីរវ៉ាន់ស៊ុត ១បាច់តូចល្មម (លាងទឹកឱ្យបានស្អាត)
- ទឹកកន្លះកែវ
ការអនុវត្ត៖ ដោយអ្នកគ្រាន់តែយកគ្រឿងផ្សំខាងលើយកទៅកិន ឬក្រឡុកបញ្ចូលគ្នាជាការស្រេច។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះភ្លាមៗ ដើម្បីបំបាត់អាការហើមពោះ និងដុះក្បាលពោះ។
តែសម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់នៅក្នុងការធ្វើភេសជ្ជៈតាមបែបធម្មជាតិបែបនេះអ្នកក៏អាចទទួលទានផលិតផល Fibers ដែលមានគុណភាពផងដែរ
ដោយឆុង 25 Fiber មួយកញ្ចប់ញ៉ាំមុនចូលគេង លែងបារម្ភពីរឿងធាត់ និងដុះក្បាលពោះទៀតហេីយ ព្រោះ 25 Fiber មុខងារសំខាន់ៗលេីសពីការជួយសម្រកទម្ងន់ដូចជា ៖
-ជួយសម្រកទម្ងន់ ពិសេសធ្វេីឱ្យក្បាលពោះរាបស្មើ បំបាត់ក្បាលពោះធំប៉ោង
-ជួយសម្រួលដល់ការបន្ទោរបង់ ជំនួយពោះវៀនឱ្យដំណេីរការល្អជាងមុន តែមិនមែនរាគរូសនោះទេ
-ទោះអ្នកគីឡូតិច រាងស្តើង តែក្បាលពោះធំក៏ជួយបាន
-លាងសំអាតក្រពះ ពោះវៀន
-ជួយរំលាយជាតិខ្លាញ់ចាស់ៗ
-ជួយបណ្តេញជាតិពុលពីក្នុងរាងកាយ
-រក្សារទម្ងន់ គ្រប់គ្រងចំណីអាហារ
-ធ្វើឱ្យគេងលក់ស្រួល
-ជំនួយស្បែកឱ្យទន់ ភ្លឺរលោងពីខាងក្នុង
-សំរាប់អ្នកដែលឧស្សាហ៍ចេញញ៉ាំអីយប់ៗ និងផឹកគ្រឿងស្រវឹង ក៏អាចជួយបណ្តេញអាហារដែលមិនល្អចេញពីរាងកាយបានដែរណា
ត្រឹម ១កញ្ចប់ កូរជាមួយទឹក១កែវ ទទួលទានមុនពេលចូលគេង ដឹងតែស្អាតសន្លប់ហ្មង ១ប្រអប់មាន ៣កញ្ចប់ តម្លៃ 8$ ប៉ុណ្ណោះ អាចទំនាក់ទំនងទិញបាន៕