កុំ​ល្អ​តែ “​ថ្ងៃសិទ្ធ​នារី” ប្រុសៗ​បើ​ស្រលាញ់​កូនក្រមុំ​គេ​ពិត កុំ​រំលង​ឲ្យ​សោះ​រឿង ៤ យ៉ាង​នេះ

ប្រុសៗ​គ្នា​យើង​បើ​មើល​ឃើញ​នារី​ណា​ម្នាក់ ដែល​គិត​ថា​អាច​ទៅ​ជាមួយ​គ្នា​រួច ហើយ​ច្បាស់លាស់​ក្នុង​ចិត្ត​ថា​ស្រលាញ់​គេ​ហើយ ចូរ​អ្នក​ស្រលាញ់​ឲ្យ​អស់​ពី​ពោះ ហើយ​ចូរ​បង្ហាញ​ទង្វើ​ល្អៗ​ជា​ប្រចាំ មិន​ចាំ​បាច់​តែ​ថ្ងៃ​សិទ្ធ​នារី ឬ​ថ្ងៃ​នៃ​សេចក្តី​ស្រលាញ់​នោះ​ទេ។

ជា​ពិសេស​គឺ​ក្តី​សុខ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​នាង ដែល​អ្នក​ជា​បុរស​គួរ​តែ​ផ្តល់​ទៅ​នាង​ឲ្យ​បាន​គ្រប់គ្រាន់ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ខាង​ក្រោម​យើង​បង្ហាញ ៤ ចំណុច​ដែល​អ្នក​ជា​បុរស​មិន​គួរ​រំលង៖

៤) ទិញ​គ្រឿង​សម្អាង​ជូន​នាង

4

ប្រើ​គ្រឿង​សម្អាង​ល្អ លើក​សម្រស់​របស់​នាង ​មិន​មែន​ត្រឹម​តែ​មាន​ក្តី​សុខ​សម្រាប់​នាង​នោះ​ទេ ទៀត​សោត​អ្នក​ក៏​ទទួល​បាន​ពាក្យ​កោត​សរសើរ និង​ពេញ​មុខ​ពេញ​មាត់​ពី​ភ្នែក​អ្នក​ក្រៅ​ផង​ដែរ។ ស្រមៃ​ល​មើល​ទៅ​ណា​មក​ណា លឺ​គេ​និយាយ​ថា សង្សារ​ឬ​ប្រពន្ធ​ឯង​ស្អាត​អី​យ៉ាង​នេះ សាច់​នៅ​ខ្ចី​មើល​តែ​ក្រមុំ ហ្នឹង​ហើយ​គឺ​ក្តី​សុខ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។

៣) ទិញ​របស់​ទំនើប​ជូន​នាង

ជឿ​ថា​ក្នុង​ធម្មជាតិ​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ​ភាគ​ច្រើន​គឺ​បុរស​រមែង​លះបង់​ច្រើន​ជាង​នារី រហូត​ដល់​ពេល​ខ្លះ​ខ្លួន​ឯង​ស៊ូ​ប្រើ​របស់​ចាស់ៗ ឲ្យ​តែ​នារី​ដែល​យើង​ស្រលាញ់​បាន​កាន់​របស់​ទំនើប។

3

មិន​មែន​ថា​ចាំ​បាច់​នោះ​ទេ ប៉ុន្តែ​បើ​មាន​លទ្ធភាព​អ្នក​គួរ​ចំណាយ​ថវិកា​ទិញ​របស់​ទំនើប​ឲ្យ​នាង​ប្រើប្រាស់ មិន​ថា​តែ​ស្មាតហ្វូន ឬ​របស់​ម៉ាស្សា​នានា ដែល​ក្រៅ​ពី​ជួយ​សន្សំ​សំចៃ​ពេលវេលា ជាង​នេះ​ក៏​អាច​ផ្តល់​បទពិសោធន៍​ថ្មី​ថែម​ទៀត​ផង។

២) ជូន​នាង​ទៅ Shopping

2

មិន​ថា​តែ​លើ​ការ​ទិញ​សំលៀកបំពាក់ ​គ្រឿងអលង្ការ រៀងរាល់​មួយ​ខែ​ម្តង​យ៉ាង​តូច​បំផុត អ្នក​គួរ​តែ​ចំណាយ​ពេល​ជូន​នាង​ទៅ​ទិញ​របស់​ដែល​នាង​ចង់​បាន ហើយ​ជឿ​ទៅ​ក្តី​សុខ​មនុស្ស​ស្រី​គឺ​នៅ​កន្លែង​ទិញ​ឥវ៉ាន់​ហ្នឹង​ហើយ មិន​ថា​មនុស្ស​ស្រី​ណា​ទេ។

១) រីករាយ​ថ្ងៃ​ចុង​សប្តាហ៍​ជាមួយ​នាង

1

រក​ពេល​សម្រាក​ខ្លះ​ដើម្បី​ជូន​នាង​ទៅ​ដើរ​កម្សាន្ត ទៅ​មើល​កុន ឬ​ទៅ​ទទួល​សេវាកម្ម​បែប​កម្សាន្ត​ណា​មួយ ដែល​ទាំង​នេះ​ហើយ​ជា​ថ្នាំ​ទិព្វ​អាច​រក្សា​ស្នាម​ញញឹម​របស់​នាង​ឲ្យ​ជាប់​ស្ថិតស្ថេរ​បាន​យូរ ហើយ​នាង​ក៏​កាន់​តែ​ស្រលាញ់​អ្នក​ខ្លាំង​ថែម​ទៀត​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក