Pep ថា​កីឡាករ​ Man Utd ៥​នាក់​នេះគឺ​ជាបញ្ហាធំបំផុតរបស់ City ​ក្នុងជំនួប Derby​ស្អែក​នេះ

លោក Pep Guardiola បានបង្ហាញឈ្មោះកីឡាករ ៥ នាក់របស់ក្រុម Manchester United នៅពេលអ្នក​សារព័ត៌មានបានគាត់សួរអំពីបញ្ហាដ៏ធំបំផុតដែល Manchester City នឹងត្រូវប្រឈមមុខនៅក្នុងការប្រកួតថ្ងៃអាទិត្យនេះ។

1_GettyImages 1304975552

គ្រូបង្វឹករបស់ក្រុមមេឃខៀវរូបនេះ បានឆ្លើយសំនួរនៅក្នុងសន្និសីទសារព័ត៌មានមុនពេលជំនួបរវាងកំពូលតារាងទាំង ២ នៅ Premier League ។ ជំនួប​នេះ​គឺ​ជាប្រជែងគ្នា​រវាង​ក្រុម​ក្នុងទីក្រុងតែមួយ ហើយ​អ្វបី​ដែល​ពិសេស​ជាង​នវ​ទៅ​ទៀត​នោះ​ វា​អាច​ជំនួបមួយ​ដែល​អាច​បញ្ចប់ឬ​បន្ត​ការ​រក្សា​ភាប​មិន​ដែល​ចាញ់​២៨​ជាប់​គ្នា​គិត​លើ​គ្រប់​ពាន​រង្វាន់របស់ Manchester City ។​ដោយ​ឡែក​សម្រាប់ Man Utd វា​ក៏​អាច​បញ្ចប់​ឬ​បន្ត​ដូចគ្នា​សម្រាប់​ Man Utd ដែល​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​២១​ប្រកួត​ជាប់​គ្នា។

4503

លោក​ Pep Guardiola បាន​និយាយ​ថា​គាត់​តែ​ងតែគោរព Man Utd ប៉ុន្តែ​ពេល​ដែលអ្នក​សារព័ត៌មាន​សួរ​អំពី​រឿង​ដែល​ពិបាក​ជាង​គេ​ក្នុង​ការ​ក្រុមរបស់​លោក Ole Gunnar Solskjaer នៅ​កីឡដ្ឋាន Etihad Stadium, លោក Guardiola បាន​បង្ហាញឈ្មោះកីឡាករ៥នាក់​នេះ​ទៅ​វិញ។

"ពួក​គេសុទ្ធតែខ្លាំង​គ្រប់​ផ្នែករៀងៗខ្លួន"។

PA.58084683

“ ការការពារ​ក៏ខ្លាំង​ហើយ Bruno Fernandes ជាអ្នកបង្កើនល្បឿនជាមួយ Daniel  James, (Marcus) Rashford, (Anthony) Martial បូក​រួម​ជាមួយបទពិសោធន៍របស់ (Edinson) Cavani ហើយគាត់ជាកីឡាករដែលខ្ញុំកោតសរសើរបំផុត ចំពោះអ្វីដែលគាត់បានធ្វើជាមួយនឹងអាជីពរបស់គាត់។

Anthony Martial Marcus Rashford Daniel James Manchester United 2019 20_1m5y04bdln6ui18d6x3v0kzb6u

"នេះជាក្រុមបិសាចក្រហម។ វាជាឯកសិទ្ធិមួយក្នុងការប្រជែងជាមួយពួកគេ ដើម្បីឈរនៅពីមុខពួកគេ។ ថ្ងៃអាទិត្យមិនមែនជាករណីលើកលែងនោះទេ។ វាជាគោលដៅរបស់យើងក្នុងការធ្វើអ្វីដូចដែលយើងបានធ្វើនាពេលថ្មីៗនេះ" ។

Edinson Cavani Manchester United 2020 21_1s25hv48lkz661b1apmm2u8fdr