ឱកាសល្អសម្រាប់ស្ត្រីកម្ពុជាដែលមានបំណងចង់សិក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ពី Google ដោយកាលពីពេលថ្មីៗនេះ ក្រសួងអប់រំយុវជន និង កីឡា (MoEYS Cambodia) បានបង្ហោះសារប៉ុន្មានឃ្លា និង ភ្ជាប់មកជាមួយរូបភាពមួយសន្លឹកដោយមានអត្ថន័យថា៖
កម្មវិធីអាហារូបករណ៍នេះ មានគោលដៅជំរុញ និងគាំទ្រសិស្សានុសិស្សឱ្យផ្ដោតលើជំនាញផ្នែកកុំព្យូទ័រ បច្ចេកវិទ្យា និងក្លាយជាគំរូដ៏មានសក្តានុពល ជាអ្នកនាំគេលើវិស័យខាងលើ។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពានរង្វាន់ ការចូលរួមក្នុងកម្មវិធីសិក្ខាសាលានានា ព្រមទាំងចងបណ្ដាញជាមួយអ្នកជំនាញរបស់ Google។
- សម្រាប់ព័ត៌មានបន្ថែម៖ http://goo.gle/3kidA0l
- ផុតកំណត់ទទូលពាក្យ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
- អ្នកអាចស្វែងយល់ពីការដាក់ពាក្យ ដែលនឹងធ្វើការផ្សាយផ្ទាល់លើបណ្ដាញយូធូប នាថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១។
- ចុះឈ្មោះចូលរួមទស្សនាលើ Youtubeតាមរយៈ៖ http://goo.gle/3uqUkCu
#GoogleStudents See Less
សម្រាប់បងៗស្ត្រីកម្ពុជាដែលមានបំណងចង់សិស្សាស្វែងយល់បន្ថែមពី Google សូមប្រញ៉ាប់រួសរាន់ដាក់ពាក្យ មុនថ្ងៃផុតកំណត់នៃការទទួលពាក្យ ដើម្បីកុំឲ្យឱកាសល្អមួយនេះកន្លងផុតទៅ។
ប្រភព៖ MoEYS Cambodia