ស្រា បើមិនផឹក គឺមិនស្រវឹង!
មនុស្ស បើមិនហត់ គឺមិនដេក!
រឿងមនោសញ្ចេតនា អត់មានអ្នកណាខុស ក៏អត់មានអ្នកណាត្រូវដែរ
គឺមានតែអ្នកមិនចេះស្វែងយល់ពីដៃគូប៉ុនណោះ!
រវាងមនុស្ស និងមនុស្ស
អត់មានអ្នកណាដែលមិនអាចចាកចេញពីអ្នកណាទេ
គឺមានតែអ្នកដែលចេះថែរក្សា ស្តាយស្រណោះដៃគូប៉ុនណោះ!
មនុស្សយើងនេះណា មិនចាំបាច់ស្អាតខ្លាំងពេកនោះទេ
ឱ្យតែមានមនុស្សព្រមស្រឡាញ់យើងស្មោះទៅបានហើយ!
មនុស្សយើងនេះណា មិនចាំបាច់មានខ្លាំងពេកនោះទេ
ឱ្យតែរស់នៅមានភាពកក់ក្តៅ មានក្តីសុខគឺបានហើយ!
មិត្តភក្តិ មិនចាំបាច់មានច្រើនពេកទេ
ឱ្យតែមានអ្នកព្រមប្រគៀកស្មាជាមួយយើង គឺបានហើយ!
រៀនចេះពេញចិត្ត រៀនចេះគ្រប់គ្រាន់ រៀនចេះទម្លាក់ចុះ មិនខ្វល់ ក្តីសុខរីករាយនឹងចូលមកដល់។
មានមនុស្សដែលស្រឡាញ់ មានមនុស្សដែលយល់ចិត្ត មានមនុស្សដែលចាំបារម្ភ វាជាសុភមង្គលដ៏ធំបំផុតក្នុងជីវិត។
មនុស្សយើងរស់នៅមួយឆាកជីវិតនេះ ទោះជាអ្នករឹងមាំខ្លាំងប៉ុនណា ក៏មានស្នាមរបួសមុតជ្រៅនៅក្នុងចិត្ត។
ទោះជាបេះដូងដែក ក៏នៅមានពេលទឹកភ្នែករលីរលោង។
មិនមែនថាមិនមានរបួសទេ ប៉ុន្តែទោះឈឺចាប់រាប់ភ្លេច ក៏នៅតែញញឹមហើយជ្រើសរើសការលើកលែងទោសឱ្យ។
ដែលហើយថាឆាកជីវិតមនុស្ស
គឺថា យំហើយទើបរៀនចេះយល់ដឹង! សើចហើយទើបធំដឹងក្តី!
នៅលើវិថីជីវិតនេះ អ្នកណាៗក៏គេមានផលវិបាករៀងៗខ្លួន
ហើយក៏មិនមានអ្នកណាដែលអាចមកស្វែងយល់ពីអារម្មណ៍ពិតនោះបានឡើយ!
ត្រូវចាំថា!
ជីវិតដែលយើងស្រឡាញ់ចូលចិត្ត
គឺជាជីវិតដែលស្រស់ស្អាតបំផុត!
ការរស់ដែលសក្តិសមសម្រាប់យើង
គឺជាការរស់នៅដែលល្អបំផុត!
មុខមាត់ មិនប្រៀបធៀបស្អាត ឬអាក្រក់
ចិត្តគំនិតស្ងប់សុខជាការប្រសើរ!
ធ្វើមនុស្ស មិនប្រៀបធៀបកេរ្ត៍ឈ្មោះបុណ្យសក្កិ
ឱនដាក់ខ្លួនជាការប្រសើរ!
ធ្វើការងារ មិនទៅអែបអបលើកជើង
ប្រឹងធ្វើដោយអស់ពីចិត្ត មិនធ្វើខុសពីសតិសម្បជញ្ញៈខ្លួន គឺជាការប្រសើរ!
ការរស់នៅ មិនប្រៀបធៀបមាន ឬក្រ
រស់នៅដោយសប្បាយចិត្តជាការប្រសើរ!៕
ប្រភព ៖ https://www.facebook.com/watch/?v=823343355069122