ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី!​ សម្ដែងពីអារម្មណ៍ឈឺចិត្ត ពេលឃើញសង្គមខ្លះពុំបានបង្កើតបរិយាកាសជំរុញយុវជនឱ្យចេះមើលឃើញ និងអាចចាប់យកឱកាសបានស្មើភាពគ្នា

ខ្ញុំឈឺចិត្តពេលឃើញសង្គមខ្លះពុំបានបង្កើតបរិយាកាសមួយដែលជំរុញយុវជនឱ្យចេះមើលឃើញនិងអាចចាប់យកឱកាសបានស្មើភាពគ្នា។ ពេលណាសង្គមមួយស្ថិតក្នុងស្ថានភាពនេះ ផ្កាយុវជនពុំអាចវិវឌ្ឍទៅជាផ្លែដោយងាយៗឡើយ។

កាលណាយុវជនជំនាន់ក្រោយសម្បូរដោយអ្នកអវិជ្ជា នោះសង្គមទាំងមូលងាយនឹងត្រូវគេបង្វិលបានណាស់ ហើយយុវជនយើងនឹងក្លាយជាខ្ញុំបម្រើបរទេសនៅលើទឹកដីខ្លួនឯង។

ប្អូនៗ! ក្មួយៗ! ប្រសិនបើយើងមិនព្រមផ្លាស់ប្តូរទម្លាប់រស់នៅដូចដែលយើងធ្លាប់ធ្វើតាមៗគ្នាតាំងពីណាពីណីមកនោះទេ ឬមិនព្រមរំដោះខ្លួនចេញពីព្រលឹងឥតន័យដែលសង្គមខ្លះបំពាក់ឱ្យយើងតាំងពីមុនមកនោះទេ ពួកយើងនឹងគ្មានថ្ងៃភ្លឺស្វាងដូចគេឯងក្បែរខាងនោះឡើយ។

ដើម្បីវាយបំបែកប្រអប់កញ្ចក់៤ជ្រុងដែលឃុំឃាំងដួងព្រលឹងដ៏វិចិត្ររបស់យើង គឺមានតែពន្លឺវិជ្ជានោះទេដែលអាចបំបែកផ្ទាំងកញ្ចក់ក្រាស់ឃ្មឹកអស់ហ្នឹងបាន។

ខ្ញុំមានសុទិដ្ឋិនិយមច្បាស់ណាស់ថា បច្ចុប្បន្ននេះសង្គមយើងអាចផ្តល់ពន្លឺឱ្យយើងបាន បើសិនពួកយើងទទូចឥតឈប់ និងខិតខំធ្វើសកម្មភាពផ្តើមចេញពីក្នុងខ្លួនឆ្ពោះទៅរកពន្លឺ។ ម៉្លោះហើយ ប្អូនៗដែលមានឱកាស ប្អូនៗក្មួយៗត្រូវតែរៀនឱ្យពិត រៀនឱ្យច្បាស់លាស់ ដើម្បីសំលៀងឱ្យមុត ចាក់ឱ្យធ្លាយ វាយឱ្យបែក ហែកឱ្យដាច់ និងកាច់ឱ្យបាក់។

155835562_4132759930102768_7387329103106292388_o

ប្អូនៗក្មួយៗដឹងទេ! កម្មវិធីសិក្សានៅស្រុកគេគឺមានចាប់តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សារហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា។ ម៉ោងសិក្សាទៀតសោត គឺសឹងតែពេញមួយថ្ងៃ ដោយគេចាប់ផ្តើមចូលរៀនតាំងពីម៉ោង៩ព្រឹករហូតដល់ម៉ោង៣រសៀល។ គេធ្វើបែបនេះដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សគេងបានស្កប់មុនដល់ម៉ោងចូលរៀន។

ការគេងស្កប់ល្អ នឹងជួយឱ្យខួរក្បាលស្រឡះ រៀនឆាប់ចូល ចាប់ឆាប់បាននូវអ្វីៗដែលលោកគ្រូអ្នកគ្រូចែករំលែកក្នុងម៉ោងសិក្សា។ ក្រោយចប់ម៉ោងរៀន សិស្សានុសិស្សអាចមានពេលទៅធ្វើសកម្មភាពផ្សេងៗនៅក្រៅសាលា ដូចជាលេងកីឡា ឬទៅក្លិបសហសិក្សាដែលជួយឱ្យពួកគេបានលម្ហែខួរផង បានរៀនពីអ្វីថ្មីៗនៅខាងក្រៅផងដែរ។

មិនតែប៉ុណ្ណោះ សង្គមគេបានបង្កើតកន្លែងនិងកម្មវិធីនៅក្រៅសាលាជាច្រើន។ ហើយទីកន្លែងនិងកម្មវិធីទាំងនោះ ទោះកន្លែងលម្ហែក្តី កម្មវិធីកម្សាន្តសប្បាយក្តីសុទ្ធសឹងតែបង្កប់នូវការអប់រំ ផ្តល់ពុទ្ធិ និងបណ្តុះគំនិតសិល្បៈវប្បមធ៌។

ការណ៍នេះហើយដែលសិស្សានុសិស្សមួយចំនួនធំ ពួកគេច្រើនតែជាអ្នករៀនពិត មានថាមពលពិត និងទទួលបានសញ្ញាបត្រពិត។ […]

156205115_2820072148231831_7560326105428285721_o

#សម្រង់ប្រសាសន៍លោកឧកញ៉ាវេជ្ជបណ្ឌិត_គួច_ម៉េងលី

#ដោយក្រុមការងារ #MJQUP