Bio-Hybrid ត្រូវបានបង្កើតឡើងសម្រាប់អ្នកក្នុងទីក្រុងជិះផ្ទាល់ខ្លួន និងជាមធ្យោបាយធ្វើដំណើរ។ Schaeffler បានដាក់ឈ្មោះថា “ Bio-Hybrid” ត្រឡប់ទៅកាន់ឆ្នាំ ២០១៦ ជាចក្ខុវិស័យមួយសម្រាប់ការធ្វើដំណើរក្នុងទីក្រុងនាពេលអនាគត។ រថយន្តធាក់ដោយជើង និងមានអគ្គិសនីធុនស្រាលមានកង់បួនឥឡូវអាចរកទិញបានហើយ។
Bio-Hybrid មានពីរប្រភេទគឺ Passenger DUO និង Cargo ។ ពួកវារួមបញ្ចូលគ្នានូវសេរីភាព និងភាពរហ័សរហួនជាមួយនឹងកង់របស់វាព្រមទាំងបរិមាណដឹកទំនិញនិងការការពារពីអាកាសធាតុប្រៀបបាននឹងកូនឡានមួយ។ ជាមួយនឹងថាមពលម៉ូទ័រអេឡិចត្រិចត្រូវបានរួមបញ្ចូលគ្នានៅក្នុងប្រព័ន្ធរុញច្រានប្រកបដោយភាពច្នៃប្រតិដ្ឋ និងបរិស្ថានសម្រាប់ទីក្រុង។
រថយន្តអគ្គិសនីធុនស្រាលនេះត្រូវបានបំពាក់ដោយដំបូល និងកញ្ចក់ការពារខ្យល់ និងបើកនៅសងខាង។ ប្រអប់ដឹកទំនិញគឺជាតួប្រអប់ដែលមានចំណុះ ១៥០០ លីត្រខណៈមួយម៉ូដែលទៀតមានកន្លែងដឹកទំនិញ។ យោងទៅតាមក្រុមហ៊ុន ការផលិត និងការរចនាម៉ូដម៉ូឌែលនៃកំណែដឹកទំនិញក៏អាចបង្កើតជាតូបលក់ហ្វេ ឬសម្រាប់ទំនិញកកបានផងដែរ។
សម្រាប់ការងារ ការលក់ដូរឥវ៉ាន់ ឬសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន Bio‑Hybrid DUO នឹងជួយអ្នកបានទៅដល់គ្រប់ទីកន្លែង។ ហើយមានកន្លែងសម្រាប់អ្នកដំណើរដូចជាមិត្តភក្តិ ឬកូន ៗ របស់អ្នកផងដែរ។ អ្នកអាចជ្រើសរើសកម្រិតជំនួយអគ្គិសនី: fitness ឬក៏ easy mode។
Bio-Hybrid មានសុវត្ថិភាពចរាចរណ៍ខ្ពស់ជាងបើប្រៀបធៀបនឹងការជិះកង់ គ្មានសំលេងរំខាន មិនបំពុលបរិស្ថាន មានទំហំតូចងាយស្រួលធ្វើដំណើរ និងមិនទាមទារកន្លែងចតធំ។ អាចភ្ជាប់ជាមួយ WIFI, GPS, Bluetooth, 4G និង App ។
Bio-Hybrid ភ្ជាប់មកជាមួយម៉ូទ័រកម្លាំង ២៥០W និងអាចរត់បានរហូតដល់ ២៥ គីឡូម៉ែត្រ / ម៉ោង ចំពោះអាគុយ ៤៨ វ៉ុលមានកម្លាំង ១,២ គីឡូវ៉ាត់ម៉ោងដែលអាចឱ្យ Bio-Hybrid រត់បានរហូតដល់ចម្ងាយ ៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញ។ ថ្មស្រដៀងគ្នាមួយប្រភេទទៀតគឺអាចរត់បានដល់ ១០០ គីឡូម៉ែត្រនៅពេលសាកពេញ។ ថ្ម LEV មានទំងន់ ១២០ គីឡូក្រាមនិងមានទទឹង ៧៩៤ ម.ម។
ចំពោះតម្លៃការធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៣ ខែកុម្ភះឆ្នាំ ២០២១៖ Bio‑Hybrid DUO មានតម្លៃ ៩៤៩០ អឺរ៉ូ (រួមទាំងពន្ធបន្ថែម និងថ្លៃដឹកជញ្ជូន) អ្នកអាចបញ្ជាទិញវាឥឡូវនេះជាមួយនឹងការបង់រំលោះ ៤៩០ ផោន។ ដើម្បីពិនិត្យមើលលក្ខណៈបច្ចេកទេសពេញលេញទាំងពីរប្រភេទរបស់ Bio-Hybrid អ្នកអាចចូលក្នុងគេហទំព័រផ្លូវការនេះ៕