តោះ! នៅចាំដល់ពេលណាទៀត? ការប្រកួតដណ្តើមជើង ប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាន (ASEAN Prize) បានខិតជិតមកដល់ហើយ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែងមួយនេះ អាចចុចអានព័ត៌មានលំអិតក្នុងLink ខាងក្រោម ឬ Page MoEYS Cambodia បាន។
ការជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាន (ASEAN Prize)
លេខាធិការដ្ឋានអាស៊ានបានស្នើប្រទេសអាស៊ាននីមួយៗធ្វើការជ្រើសរើសបេក្ខភាព (បេក្ខជន/បេក្ខនារី ឬស្ថាប័ន) ដែលមានស្នាដៃឆ្នើម និងលេចធ្លោ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមកសាងសហគមន៍អាស៊ាន ដែលប្រកបដោយបរិយាប័ន្ន ភាពរឹងមាំ សន្តិភាព និងវិបុលភាព។
- សម្រាប់ព័ត៌មានបន្ថែម៖ www.asean.org/asean-prize
-កាលបរិច្ឆេទ៖ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
#asean #prize
ប្រភព៖ MoEYS Cambodia