ចង់ដឹងអ្នកណាច្រណែនអ្នកខ្លះ មើលទៅលើ ៧ ចំនុចនេះបង្ហាញច្បាស់ៗតែម្តង!

ភាពច្រណែនដែលយើងមិនធ្លាប់ចាប់អារម្មណ៍ ឬមិនខ្វល់អាចបណ្តាលឱ្យក្លាយទៅជាទម្លាប់អាក្រក់ដែលអាចផ្លាស់ប្តូរមិត្តភាព អ្នកប្រហែលជាស្មានមិនដល់ពីឥទ្ធិពលរបស់វាទេ។ នេះជាបញ្ហាដែលមនុស្សភាគច្រើនលាក់អារម្មណ៍ទាំងនេះយ៉ាងជ្រាលជ្រៅ ហើយវាពិបាកសម្រាប់យើងក្នុងការប្រាប់ថាតើពួកគេច្រណែននឹងយើងឬអត់។ ប៉ុន្តែមានវិធីមួយចំនួនដើម្បីបង្ហាញថាតើមិត្តភក្តិរបស់អ្នកកំពុងមានអារម្មណ៍អវិជ្ជមានអំពីអ្នក។

1. ពួកគេសរសើរលក្ខណៈបង្អាប់

7 Warning Signs That Someone Is Secretly Jealous of You

ប្រសិនបើមិត្តភក្តិរបស់អ្នកច្រណែននឹងអ្នកពួកគេនឹងធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីគាំទ្រអ្នកដោយការសរសើរប៉ុន្តែជាលក្ខណៈបន្តុះបង្អាប់។ ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយព្រោះវាអាចធ្វើឱ្យអ្នកខូចអារម្មណ៍ បាក់ទឹកចិត្ត។

ដូចជាឧទាហរណ៍នៅក្នុងរូបភាពខាងលើ “ គ្រាន់បើដែលអាចទិញផ្ទះបាន ប៉ុន្តែផ្ទះនេះតូចដល់ហើយ”។

2. សើចចំអកពេលអ្នកធ្វើឱ្យមានកំហុស

7 Warning Signs That Someone Is Secretly Jealous of You

ទោះបីវាជាកំហុសមួយដែលអ្នកបានធ្វើតាំងពីយូរណាស់មកហើយ ឬអ្នកទើបតែកើតឡើងក៏ដោយមិត្តភក្តិដែលច្រណែនអ្នកគឺជាអ្នកទីមួយដែលប្រាប់អ្នកថា "អញបានប្រាប់អ្ហែងហើយ" ពួកគេអាចមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តនៅពេលដែលអ្នកជួបប្រទះភាពបរាជ័យ។ មនុស្សដែលរីករាយនឹងការបរាជ័យរបស់អ្នកដទៃមិនមែនជាមនុស្សដែលអ្នកត្រូវនៅក្បែរនោះទេ។

3. ពួកគេព្យាយាមនៅឆ្ងាយពីអ្នក

7 Warning Signs That Someone Is Secretly Jealous of You

អ្នកត្រូវសម្គាល់មើល ប្រសិនបើមិត្តរបស់អ្នកព្យាយាមមិនចង់ជួបអ្នក។ ប្រសិនបើពួកគេច្រណែននឹងអ្នក ពួកគេអាចនឹងបដិសេធចំពោះអ្នកដោយសារភាពជោគជ័យរបស់អ្នក។ ពួកគេប្រហែលជាចាប់ផ្តើមនិយាយថាពួកគេជាប់រវល់នេះរវល់នោះគ្រប់ពេល ឬរកលេសផ្សេងទៀតព្រោះមិនចង់ជួបអ្នក។ ដូចគ្នានេះផងដែរអ្នកអាចកត់សំគាល់ថាពួកគេឆ្លៀតពេលនៅជាមួយអ្នកដទៃក្នុងរង្វង់សង្គមរបស់អ្នក។

4. ពួកគេនិយាយមិនល្អពីអ្នក

7 Warning Signs That Someone Is Secretly Jealous of You

ពេលខ្លះ សូម្បីតែអ្នកក៏មិនដឹងថាមិត្តរបស់អ្នកច្រណែននឹងអ្នកដែរ។ ភាគច្រើនវាចាប់ផ្តើមដោយអារម្មណ៍នៃការមិនចូលចិត្ត ជាពិសេសប្រសិនបើអ្នកសម្រេចជោគជ័យអ្វីមួយដែលពួកគេតែងតែចង់បានសម្រាប់ខ្លួនគេ។ ដូច្នេះអ្នកអាចចាប់ផ្តើមលឺពីមនុស្សផ្សេងទៀតថា មិត្តរបស់អ្នកកំពុងតែនិយាយមិនល្អពីអ្នក។ ពួកគេចូលចិត្តនិយាយដើមអាក្រក់ពីអ្នកនៅចំពោះមុខអ្នកដទៃ ដែលមើលទៅហាក់ដូចជាពួកគេគ្រាន់បើ និងល្អជាងអ្នក។

ប្រសិនបើអ្នកសំរេចចិត្តប្រឈមមុខជាមួយមិត្តរបស់អ្នកចំពោះរឿងនេះ ពួកគេប្រហែលជាមានលេសដូចជានិយាយថាអ្នក“ ប្លែក” ឬ“ ក្រអឺតក្រទម” មិនដូចពីមុន។

5. ពួកគេប្រាប់អ្នកថា នេះមកពីអ្នកមានសំណាង

7 Warning Signs That Someone Is Secretly Jealous of You

ពាក្យដែលនិយាយថា "អ្នកមានសំណាង" ចំពោះបរិបទវិជ្ជមាន (ដូចជាពេលអ្នកឈ្នះល្បែងអ្វីមួយ) ជាគឺជារឿងធម្មតាទៅហើយ។ ប៉ុន្តែប្រសិនបើមិត្តភក្តិរបស់អ្នកនិយាយថាអ្នកមានសំណាងដោយសារតែអ្នកសំភាសន៍ជាប់ការងារ ដែលពួកគេបានដឹងរួចហើយថា ទាំងនេះគឺជាការខិតខំរបស់អ្នកវាមិនមែនជាសញ្ញាល្អទេ។ វាក៏អាចសន្មត់ចំពោះស្ថានភាពទំនាក់ទំនងរបស់អ្នកផងដែរ ជាពិសេសប្រសិនបើអ្នកមានដៃគូល្អ។

វាមិនមែនជាការលេងសើចចំពោះមិត្តភាពនោះទេ មនុស្សនេះច្រណែននឹងអ្នកហើយ។ ពួកគេធ្វើបែបនេះភាគច្រើនគឺដើម្បីខ្លួនគេមានអារម្មណ៍ធូរស្បើយ។

6. ពួកគេព្យាយាមកាត់បន្ថយក្តីសង្ឃឹមរបស់អ្នក

7 Warning Signs That Someone Is Secretly Jealous of You

មិត្តដែលច្រណែននឹងអ្នកទំនងជាមានអារម្មណ៍មិនល្អ ដូច្នេះពួកគេមិនចង់ឃើញសមិទ្ធផលរបស់អ្នកល្អជាងគេនោះទេ។ ប្រសិនបើអ្នកមានដំណឹងល្អ ពួកគេអាចចាប់ផ្តើមស្វែងរកចំនុចអវិជ្ជមាន ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនសមនឹងទទួលបានរឿងល្អនេះទេ។

មានវិធីមួយទៀតដែលមិត្តច្រណែនអាចកាត់បន្ថយសារៈសំខាន់នៃភាពជោគជ័យរបស់អ្នក។ ពួកគេអាចនិយាយរឿងអ្វីមួយសង្កត់ធ្ងន់លើការពិតដែលពួកគេល្អច្រើនជាងអ្នក។ ឧទាហរណ៍ពួកគេអាចនិយាយថា “ នៅថ្ងៃមួយខ្ញុំបានពិន្ទុខ្ពស់បំផុតចំពោះមុខវិជ្ជាដែលពិបាកជាងប្រធានបទនេះទៅទៀត” ។

7. ពួកគេតាមដានអ្នកគ្រប់ពេល

7 Warning Signs That Someone Is Secretly Jealous of You

ខណៈពេលដែលមនុស្សច្រណែនមួយចំនួននឹងព្យាយាមនៅឆ្ងាយពីអ្នក ក៏មានមនុស្សច្រណែនផ្សេងទៀតដែលនឹងព្យាយាមនៅតាមដានអ្នករាល់វិនាទី។ ជាការពិតណាស់នៅក្នុងការស្រាវជ្រាវមួយចំនួនត្រូវបានគេសន្និដ្ឋានថា ភាពច្រណែននេះអាចទាក់ទាញមនុស្សឱ្យនៅជាក្បែរគ្នា ប៉ុន្តែមិនមែននៅក្នុងផ្លូវល្អទេ។ វាមិនមានអារម្មណ៍ដូចនៅជាមួយមិត្តពិតទេ។

នៅពេលដែលមិត្តភក្តិច្រណែនព្យាយាមនៅក្បែរអ្នកដើម្បីតាមដានអ្នកគ្រប់ទីកន្លែងវាហាក់ដូចជាពួកគេចង់ដឹងរឿងគ្រប់យ៉ាងពីអ្នក។ តាមពិតពួកគេនឹងព្យាយាមទាញយកគុណសម្បត្ដិរបស់អ្នក ហើយយកវាមកធ្វើជារបស់ខ្លួនពួកគេ។

តើអ្នកបានឃើញសញ្ញាទាំងនេះចំពោះនរណាម្នាក់ដែលអ្នកដើរលេងជាមួយទេ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម និងចែករំលែកទៅកាន់អ្នកដទៃផង!

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside