អត្ថបទមួយនេះល្អសម្រាប់អ្នកដែលកំពុងតែមានទំនាក់ទំនងស្នេហា ឬ ប្តីប្រពន្ធ ហើយរឹតតែល្អសម្រាប់អ្នកដែលមិនទាន់មានដៃគូស្នេហាផងដែរ។
ប្រសិនបើអ្នកមិនទាន់មានដៃគូស្នេហាអ្នកគួរតែអានអត្ថបទមួយនេះ ឬ អត្ថបទទាក់ទងនឹងរឿងស្នេហាឲ្យបានច្រើន ព្រោះវាអាចជួយឲ្យអ្នករើសដៃគូត្រូវនៅពេលដែលអ្នកសម្រេចចិត្តទទួលយកស្នេហា។
១/ ស្នេហាលួចលាក់ឬ Private Love
បើសិនបើអ្នកសម្រេចចិត្តថាស្រលាញ់នរណាម្នាក់ហើយ ចូរអ្នកកុំលួចលាក់បង្កើតស្នេហាក្រោយខ្នងឬកង់សាគួរបន្ថែមទៀត ព្រោះវាមិនបានជួយឲ្យចំណងស្នេហារបស់់អ្នករឹងមាំនោះទេ វាមានតែធ្វើឲ្យចំណងស្នេហាពេលមុខរបស់អ្នកឆាប់ដាច់ទៅវិញទេ។
កាលបើអ្នកមានស្នេហាក្រោយខ្នងកាន់តែច្រើន ពេលវេលាដែលអ្នកផ្តល់ឲ្យដៃគូស្នេហារបស់អ្នកក៏មានកាន់តែតិចដូចគ្នា។ ហើយនៅពេលដែលអ្នកលួចលាក់មានស្នេហាក្រោយខ្នង អាកប្បកិរិយា និង ពាក្យសម្តីរបស់អ្នកនឹងប្រែប្រួលស្ទើតែមួយរយប៉ែតសិបដឺក្រេ ព្រោះតែអ្នកបានផ្តល់វាទៅឲ្យស្នេហាក្រោយខ្នងរបស់អ្នកស្ទើតែអស់ទៅហើយ។
នៅពេលនោះស្នេហាពេញមុខរបស់អ្នកនឹងចាប់ផ្តើមសាបរលាបម្តងបន្តិចរហូតដល់គ្មានចិត្តឲ្យគ្នាតែម្តង ដូច្នេះហើយប្រសិនបើអ្នកសម្រេចចិត្តថាស្រលាញ់គ្នាហើយ ចូលយកពេលវេលាថែរក្សាគ្នាឲ្យបានច្រើន ប្រសើរជាជាងយកពេលវេលាទៅបង្កើតស្នេហាក្រោយខ្នង។
២/ស្រលាញ់អស់ពេក
ក្នុងចំណងស្នេហាមួយប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ខ្លាំង នោះអ្នកនឹងផ្តល់ក្តីស្រលាញ់របស់អ្នកទាំងអស់ឲ្យទៅគេ។ ក្រោយពេលអ្នកអ្នកផ្តល់ក្តីស្រលាញ់ទាំងអស់ឲ្យទៅគេហើយ នោះអ្នកនឹងក្លាយជាមនុស្សគ្មានសតម្លៃសម្រាប់គេ ព្រោះតែអ្នកព្យាយាមយល់និងផ្តល់ក្តីសុខឲ្យគេ ច្រើនជាងការផ្តល់ក្តីសុខនិងស្រលាញ់ខ្លួនឯង។
នៅពេលដែលអ្នកព្យាយាមយល់ពីគេ យល់ចិត្តទុកដាក់ចំពោះគេ កាន់តែច្រើន វាមិនបានធ្វើឲ្យគេសប្បាយចិត្តនោះទេ គឺមានតែធ្វើឲ្យគេកាន់តែធុញទ្រាន់ជាមួយអ្នកកាន់តែខ្លាំង។
ដូច្នេះចូរស្រលាញ់ខ្លួនឯងឲ្យបានច្រើនជាងស្រលាញ់គេ ប្រសិនបើអ្នកចង់ឲ្យខ្លួនឯងមានតម្លៃ និង មិនចង់បាត់បង់គេ។
៣/មិនទុកចិត្ត
សម្រាប់អ្នកដែលមានស្នេហា ប្រសិនបើអ្នកមិនទុកចិត្តគ្នា សូមបញ្ចប់ចំណងស្នេហាតែម្តងទៅ ព្រោះវាមិនបានជួយឲ្យអ្នកសប្បាយចិត្តឡើយ វាមានតែធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែតានតឹង ធុញថប់ ច្រណែន ប្រចណ្ឌ និងមិនសប្បាយចិត្តគ្រប់ពេលវេលាប៉ុណ្ណោះ។
ព្រោះបើអ្នកមិនបានទុកចិត្តនឹងដៃគូស្នេហារបស់អ្នកហើយ អ្នកនឹងប្រចណ្ឌនៅពេលគេនៅក្បែរឬស្និតនិងអ្នកផ្សេង ទោះវាមិនមែនជាស្នេហាក៏ដោយ ហើយនៅពេលដែលគេនៅឆ្ងាយពីអ្នក អ្នកតែងតែខ្លាចគេទាក់ទងអ្នកផ្សេងឬធ្វើអ្វីដែលអ្នកមិនពេញចិត្ត។
ដូច្នេះប្រសិនបើអ្នកស្រលាញ់គ្នា ចូលទុកចិត្តគ្នាឲ្យបានច្រើន និង មិនលួចមានថ្មីទើបវាអាចធ្វើឲ្យស្នេហារបស់អ្នកមានអាយុកាលរហូលដល់ថ្ងៃដែលអ្នកលែងឃើញពន្លឺថ្ងៃ។
អត្ថបទដោយ៖ Mr. Fun Cambodia