#ការបាក់បែក_និងភាពបាក់ស្បាត_ជាមេគ្រោះថ្នាក់មួយ
ហើយការប៉ះទង្គិចនេះទៀតសោត រាប់បញ្ចូលទាំងបញ្ហាសង្គម វធ្បធម៌រស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា ជាដើម។ រឹតតែសង្វេកជាងហ្នឹងទៅទៀត សង្គមយើងកាន់តែសម្បូរទៅដោយក្មេងកំព្រា រស់នៅតែលតោល ឯកោ និងវិលវង់គ្មានកោះត្រើយ ដូចចកអណ្តែតក្នុងលំហបឹងដ៏ធំល្វឹងល្វើយរកទីច្បាស់លាស់គ្មាន។
ខ្ញុំពុំចង់រម្លឹកដល់អតីតកាលដ៏គ្រោតគ្រាតនោះទៀតទេ។ ប៉ុន្តែក៏ពុំអាចបដិសេធនោះដែរត្រង់ថា អំពើប្រល័យពូជសាសន៍ផង សង្គ្រាមស៊ីវិលផង សង្គ្រាមយោធាផង ភាពបាក់បែកនៃអ្នកដឹកនាំសង្គមក្នុងអតីតកាលផង បានបំផ្លាញធនធានមនុស្ស ធនធានសម្ភារៈ ធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ប្រព័ន្ធអប់រំ បំបាត់ស្នាដៃល្អៗនៃកវីនិពន្ធ អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញបណ្ឌិតខ្មែរលើជំនាញផ្សេងៗសឹងគ្មានសល់ ដែលជាហេតុរុញសង្គមយើងឱ្យចុះធ្លាក់ដល់ចំណុចសូន្យ ដូចដែលគេលើកឡើងថា “ឆ្នាំសូន្យ” ។
ក្រៅពីផ្លាស់ប្តូរសង្គមយើងឱ្យហិនហោចស្ទើរគ្មានសល់ ឥទ្ធិពលនៃសង្គ្រាម និងទង្វើប្រល័យពូជសាសន៍បានបន្សល់ហ្សែន(Gen)ថ្មីមួយទៀត ដ៏គួរឱ្យអាសូរនិងស្រណោះជាពន់ពេកចំពោះប្រវត្តិជាតិសាសន៍យើង គឺភាពបាក់ស្បាតដែលបៀមជាប់ក្នុងតំណពូជជនជាតិយើង។ ហើយហ្សេននេះត្រូវបានសាយភាយក្នុងសន្តានក្មេងៗជំនាន់ក្រោយពុំរលាយបាត់ ខណៈការអប់រំពុំបានរំលាយភាពបាក់ស្បាតនេះបានទាំងស្រុងផងទេ។ វាក្លាយជាកតលិករមួយបណ្តាលឱ្យក្មេងៗឆាប់ភ័យខ្លាច ពុំហ៊ានចូលរួម ពុំហ៊ានអភិវឌ្ឍខ្លួន ស្ញោរៗ និងខ្លាចគេ(ពិសេសអ្នកធំ)។ ភាពភ័យខ្លាចនេះហើយ ដែលធ្វើឱ្យកូនខ្មែរយើងកាន់តែដើរថយក្រោយ រហូតបាត់បង់ឱកាសទទួលបានការអប់រំទូលំទូលាយ។
មែនទែនទៅ ភាពបាក់ស្បាតបៀមជាប់ក្នុងកោសិការហ្នឹង បានបិទភ្នែក បិទបញ្ញា បង្វិលខួរខ្មែរយើងពីមួយជំនាន់ទៅមួយជំនាន់ទៀត ពុំខុសពីដំបៅក្លាយដ៏រាំរៃទេ។ វាបានរុញអ្នកទាំងនោះឱ្យដើរលើផ្លូវដែលខ្វះពន្លឺភ្លឺថ្លាឬមើលពុំឃើញអ្វីមួយច្បាស់លាស់។ វាហាក់បីពួកយើងកំពុងរស់ក្នុងបន្ទប់មួយដែលឥតបង្ហួចបើកចំហ ពោលគ្មាននរណាបង្ហាញយើងនូវមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ឬ The Window to the World។ […]
#MJQUP