ពេលខ្លះជីវិតរបស់យើងសឹងតែធ្លាក់ដល់សូន្យ ហើយបាត់បង់ការលើកទឹកចិត្ត បាត់បង់មនុស្សដែលអាចជួយទាញយើងឲ្យក្រោកឈរឡើងវិញ ដោយក្នុងកាលៈទេសៈនោះ អ្នកមិនចង់បានអ្វីច្រើនពេកទេ ជួនខ្លះសុំត្រឹមតែសារលើកទឹកចិត្ត និងសារណែនាំផ្លូវចិត្តដ៏ល្អមួយ ក៏មានអារម្មណ៍ថាកក់ក្តៅចិត្តបន្តិចដែរ។
ប្រសិនអ្នកកំពុងស្ថិតក្នុងស្ថានភាពមួយនោះ ចូរមកធ្វើតេស្តផ្លូវចិត្តមួយនេះជាមួយពួកយើង ដោយតម្រូវឲ្យអ្នកជ្រើសរើសសោមួយដើម្បីបើកកំណប់ ហើយអ្នកនឹងអាចទទួលបានសារដ៏មានតម្លៃធំជាងអ្វីទាំងអស់៖
កូនសោទី ១
អ្នកជាមនុស្សដែលមានតុល្យភាព ហើយធ្វើកិច្ចការងារអ្វី គឺចូលចិត្តការរៀបចំដ៏ល្អឥតខ្ចោះ មិនសូវចូលចិត្តការងារធ្វេសប្រហែសនោះទេ។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់អ្នកពេលខ្លះ ត្រឹមតែធ្វើដោយចង់បំពេញអារម្មណ៍អ្នកដទៃ នាំឲ្យអ្នកបាត់បង់ភាពជាខ្លួនឯង បាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង ពោលធ្វើឲ្យបាត់បង់ក្តីសុខសម្រាប់ផ្លូវចិត្ត។
ចូរអ្នកព្យាយាមកែលំអឥរិយាបថមួយនេះ ហើយគ្រប់គ្រងសកម្មភាពនិងទង្វើរបស់អ្នកឲ្យបានល្អជាងមុន ជាពិសេសធ្វើដើម្បីខ្លួនឯងឲ្យបានច្រើនខ្លះផង។
កូនសោទី ២
អ្នកគឺជាមនុស្សដែលចូលចិត្តរីករាយនឹងជីវិត ហើយរមែងធ្វើអ្វីដើម្បីបំពេញចំណង់របស់ខ្លួនឯង។ សារមួយដែលចង់ផ្តាំផ្ញើទៅអ្នក គឺគ្រប់រឿងដែលអ្នករាប់ជាអាទិភាព សូមធ្វើវាដោយប្រុងប្រយ័ត្ន ព្រោះចុងបញ្ចប់អ្នកអាចនឹងខាតបង់ទៅលើការចំណាយទាំងលុយកាក់និងពេលវេលា។ ចូរសម្រេចចិត្តឲ្យបានឆ្លាតវៃជាងនេះ ហើយត្រូវចំណាយពេលវេលានិងធនធានឲ្យត្រូវគោលដៅ ឲ្យត្រូវមនុស្ស ដើម្បីសម្រេចគោលដៅពិតប្រាកដ។
កូនសោទី ៣
អ្នកមិនសូវជឿជាក់ខ្លួនឯងខ្លាំងទេ ហើយតែងតែសង្ស័យនេះសង្ស័យនោះ ពោលគឺរមែងមានមន្ទិលសង្ស័យលើទង្វើរបស់ខ្លួនឯង។ វាជាធម្មជាតិតាំងពីកំណើតរបស់អ្នក ដែលពិបាកនឹងផ្លាស់ប្តូរ ហើយអារម្មណ៍មួយនេះជាដើមចមនាំឲ្យអ្នកបាត់បង់ឱកាសមាសឱកាសប្រាក់ជាច្រើនលើកច្រើនសារ ពោលគឺដោយសារតែភាពរុញរា និងមិនជឿជាក់លើខ្លួនឯងនោះហើយ។
ចូរព្យាយាមរិះរកវិធីដើម្បីដោះខ្លួនឯងចេញពីការដែលមិនសូវមានភាពជឿជាក់ ហើយប្រើប្រាស់ឆន្ទៈរួមសម្រេចគោលដៅណាមួយដោយមិនស្ទាក់ស្ទើរ និងមួយទៀតសូមស្រលាញ់ខ្លួនឯងឲ្យបានច្រើនផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក