មិនថាតែក្នុងស្ថានភាពពិត និងក្នុងភាពយន្ត នៅពេលដែលមនុស្សពីរនាក់ថើបមាត់ ឬថើបថ្ពាល់ ច្រើនតែបិទភ្នែកកំឡុងពេលថើបនោះ ហើយជឿថាអ្នកប្រាកដជាឆ្ងល់ មិនថាតែអ្នកធ្លាប់បានស្គាល់រសជាតិហើយ ឬអ្នកមិនទាន់បានសាកក៏ដោយ។
ក្នុងថ្ងៃនេះ Knongsrok ធ្វើការបង្ហាញហេតុផលចាក់ដោត ៣ នៅពីក្រោយរឿងនោះ៖
៣) បិទភ្នែកជួយឲ្យខួរក្បាលកាន់តែផ្តោតបានល្អ
តាមការសិក្សាបង្ហាញថា នៅពេលដែលភ្នែករបស់អ្នកមើលឃើញនូវសកម្មភាពឬរបស់របរនៅជុំវិញខ្លួនច្រើន នោះខួរក្បាលនឹងចាប់ផ្ដើមវីវក់ ហើយពុំមានការផ្តោតខ្លាំងនោះទេ ដែលនាំឲ្យសមត្ថភាពញាណរបស់អ្នកមានការធ្លាក់ចុះនៅពេលថើប ហើយមានការរំខានឲ្យអ្នកទទួលបានអារម្មណ៍មិនល្អ។
២) ជួយកាត់បន្ថយអារម្មណ៍ខ្មាសអៀន
ការថើបផ្ទាល់ ថើបចំៗនៅនឹងមុខ ធ្វើឲ្យដៃគូម្ខាងទៀតមានភាពអៀនខ្មាស ហើយជឿថាសឹងតែគ្រប់គូដែលជួបបញ្ហានេះ។ បែបនេះការបិទភ្នែកអាចធ្វើឲ្យដៃគូឬសូម្បីតែអ្នកផ្ទាល់ មានអារម្មណ៍ថាមានទំនុកចិត្ត និងទទួលបានការឲ្យតម្លៃ។
១) បើបើកភ្នែកក្រឡក់ៗមើលទៅរាងខ្លាចបន្តិច
កុំថាការប្រើប្រាស់ភ្នែកទល់គ្នាមើលទៅ Romantic អីនោះ ផ្ទុយទៅវិញធ្វើឲ្យមានអារម្មណ៍ខ្លាចទៅវិញទេ។ តាមការស្រាវជ្រាវប្រសិនពេលដែលអ្នកថើប ហើយមើលឃើញដៃគូម្ខាងទៀតបើកភ្នែក នោះនឹងធ្វើឲ្យខួរក្បាលរបស់អ្នកមានអារម្មណ៍រំជើបរំជួលខ្លាំងពេក ហើយទទួលបានអារម្មណ៍រំខានច្រើន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក