រវាងលុយ និងសុភមង្គល តើមួយណាសំខាន់ជាង?

កុំសួរខ្ញុំអីថា លុយ និងសុភមង្គល មួយណាសំខាន់ជាង? ព្រោះសម្រាប់ខ្ញុំ គឺវាសំខាន់ និងចាំបាច់ដូចគ្នា ខ្ញុំមិនជ្រើសរើសមួយណាឡើយ ហើយក៏មិនបោះបង់ចោលទាំងពីរយ៉ាងហ្នឹង ព្រោះថា ទាល់តែមានលុយ ទើបអាចកសាងសុភមង្គលមួយបាន ហើយទាល់តែមានសុភមង្គលផ្លូវកាយ ផ្លូវចិត្ត ទើបអាចឱ្យខ្លួនឯងនេះ មានកម្លាំងនឹងខំធ្វើការរកលុយបន្ត ...!

លុយប្រៀបបានដៃឆ្វេង សុភមង្គល ប្រៀបបាននឹងដៃស្ដាប់ អ្នកអាចកាត់ដៃឆ្វេងចោល ព្រោះតែចង់បានសុភមង្គល ក៏មិនអាចកាត់ដៃស្ដាំចោល ព្រោះតែចង់មានពេលរកលុយនោះឡើយ ...!

សុភមង្គលសំខាន់ លុយក៏ចាំបាច់ នៅពេលដែលអ្នកឆ្លងកាត់ជីវិតដែលអត់លុយ អ្នកនឹងដឹងថា ការកសាងសុភមង្គលមួយវាពិបាកណាស់ សូម្បីតែក្ដីសុខតិចតួចក៏គ្មានដែរ ព្រោះអ្នកគ្មានលុយជាប់នឹងខ្លួនឯងផង តើឱ្យខ្លួនឯងសប្បាយចិត្តបានយ៉ាងម៉េចនឹងកើតទៅ?

3a8b4bc50aeb70936187cc16780ff7aa

ហើយនៅពេលដែលអ្នកបានឆ្លងកាត់ជីវិតដែលជួបតែបញ្ហា ទុក្ខសោក ឬក្នុងគ្រួសារមិនមានក្ដីសុខ សុភមង្គល អ្នកក៏នឹងមិនមានអារម្មណ៍ចង់ធ្វើការរកលុយដូចគ្នា មនុស្សគ្មានសេចក្ដីសុខផង គ្រួសារមានតែរឿងឈ្លោះទាស់ រកាំរកូស មិនចុះសម្រុងគ្នា ជួបមុខមានបញ្ហា សួរថាមានអារម្មណ៍ឯណារកលុយ ដូចពាក្យគេថា មនុស្សគ្មានក្ដីសុខ មុខមិនរីក គ្មានហុងស៊ុយ លុយក៏មិនរត់រកដែរ នេះហើយព្រោះតែអ្នកគ្មានសុភមង្គល...!

6d532d7ce112b6a698bb5bf66ee87914

ដូច្នេះហើយ វាមិនមានអ្វីដែលត្រូវជ្រើសរើសរវាងលុយ និងសុភមង្គលឡើយ ព្រោះទោះជាយ៉ាងណាក៏ដោយ ក៏គ្រប់គ្នាសុទ្ធតែចង់បានទាំងពីរយ៉ាង តែអ្វីដែលសំខាន់អ្នកត្រូវធ្វើឱ្យបានគឺ រវល់នឹងធ្វើការរកលុយខ្លាំងយ៉ាងណា ក៏មិនត្រូវភ្លេចផ្ដល់ក្ដីសុខ និងស្វែងរកសុភមង្គលឱ្យខ្លួនឯងដែរ ព្រោះទាំងពីរនេះ វាជាប់ទាក់ទិននឹងគ្នា មិនអាចចោល ក៏មិនអាចក្លាយជាជម្រើស ព្រោះយើងត្រូវតែផ្ដល់ឱ្យខ្លួនឯងទាំងពីរយ៉ាងនេះឱ្យបាន៕

8a7e2fc5711b1b7c012db02b990c8bb9

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ