តោះ! សាកល្បងមើលជតារាសី និងអត្តចរិតពីកំណើតរបស់អ្នក តាមរយៈឆ្នាំកំណើតដែលយើងរាប់តាមខ្មែរ តើអ្នកកើតឆ្នាំអីដែរ?
ជាមនុស្សរួសរាយរាក់ទាក់ មានភាពទាក់ទាញ ងាយចូលចំណោមគេចុះ ជាមនុស្សដែលពូកែខាងផ្នែកទំនាក់ទំនង។
ជាមនុស្សរឹងរូសបន្តិចមែនតែជាមនុស្សមានចិត្តក្លាហាន ចូលចិត្តធ្វើអ្វីដោយឯករាជខ្លួនឯង មិនសចូលចិត្តពឹងពាក់អ្នកដទៃ ហ៊ានស៊ីហ៊ានសង ស្មោះត្រង់មិនចូលដើរខ្សែរលើគេអ្វីដែលគេស្រឡាញ់ហើយគេនឹងព្យាយាមយកឲ្យបានមិនខ្វល់ថាមានឧបសគ្គលំបាកយ៉ាងណាក៏ដោយ។
ជាមនុស្សមានសមត្ថភាពទប់ទល់ជាមួយនឹងបញ្ហាគ្រប់កាលៈទេសៈ ពួកគេតែងតែទទួលបានជោគជ័យ និងការគោរព ដោយសារតែទំនុកចិត្ត និងសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ។
ជាមនុស្សឧស្សាហ៍ព្យាយាមមានចិត្តទូលាយ ចូលចិត្តដាក់ទានមិនថាតិចក្តី ច្រើនក្តី។ ហើយលេងសើចមិនចូលចិត្តប្រកាន់ច្រើនតែជាមនុស្សមាននឿយខ្លាំងក្នុងជីវិត តែគេមិនងាយបោះបង់ក្តីស្រមៃក្នុងជីវិត ដើរចោលព្រេងវាសនាមួយនេះឡើយ បើទោះជាពេលខ្លះមានបញ្ហាធំយ៉ាងណាក៏ដោយ។
ជាមនុស្សចូលចិត្តឯករាជ្យ ភាពស្មើគ្នា និងមានទំនួលខុសត្រូវខ្ពស់ក្នុងរឿងការងារ។ ពួកគេអាចគ្រប់គ្រងខ្លួនឯងបានពេលជួបបញ្ហា ហើយតែងតែផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងជានិច្ច។
ជាមនុស្សមានអត្តចរិតឆេវឆាវខ្លាំងក៏ពិតមែនតែពេលខ្លះទទួលស្គាល់ថាគ្មានហេតុផលបន្តិច មាត់រឹងប៉ុន្តែចិត្តទន់ងាយអន់ចិត្តដោយមិនដឹងខ្លួន ជាមនុស្សដែលមិនងាយស្តាប់នរណាម្នាក់ឡើយតែបើខ្លួនគេដាក់ចិត្តព្រមស្តាប់តាមហើយម្នាក់នោះគឺសំខាន់សម្រាប់គេណាស់។
ជាមនុស្សប៉ិនប្រសព្វក្នុងរឿងការងារ និងពូកែយកចិត្តអ្នកដទៃ និងមានមនុស្សស្រឡាញ់រាប់អានច្រើន។ ពួកគេជាមនុស្សដែលចេះរីករាយជាមួយខ្លួនឯង តែក៏ឯកាខ្លាំងណាស់ដែរពេលខ្លះ។
ជាមនុស្សឆ្លាតវៃប៉ុន្តែតែងតែធ្វើខ្លួនដូចមនុស្សល្ងង់មិនចូលចិត្តតែស្ករតាមគេ ខុសត្រូវស្តាប់ហេតុផលជាមុនទើបហ៊ានអាកាត់ ទទួលបានការរាប់អានស្រឡាញ់ចូលចិត្តច្រើនក៏ព្រោះតែមានចំណុចល្អស្មោះត្រង់ ស្វាហាប់ មាំមួន មិនស៊ីជោរតាមគ្នា។
ជាមនុស្សមានមន្តស្នេហ៍ និងពោរពេញដោយ ថាមពល។ ពួកគេក៏មានភាពឆ្លាតវៃ ប៉ិនប្រសព្វ និងមានគោលដៅផ្ទាល់ខ្លួន ដោយជឿជាក់ថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ។
ជាមនុស្សចូលចិត្តលេងសើចច្រើនតែក៏ជាមនុស្សពោរពេញដោយទុក្ខកង្វល់និងបញ្ហាជាច្រើនដែរ ដែលខ្លួនគេព្យាយាមលាក់បាំងហើយតែងតែខំប្រឹងញញឹមបន្លប់ទុក្ខរួចនិយាយថាមិនអីទេ ទាំងខ្លួនគេស្ទើរឆ្កួតម្តងៗក៏នៅតែពួនសំងំលាក់បាំងព្រោះមិនចង់ឲ្យនរណាម្នាក់មកពិបាកជាមួយ។
ជាមនុស្សដែលមានសន្ដានចិត្តល្អ ចូលចិត្តធ្វើបុណ្យ និងជួយដល់អ្នកដទៃ។ ពួកគេសប្បាយចិត្តជាមួយនឹងអ្វីដែលគេបានធ្វើ ប៉ុន្តែមនុស្សនេះក៏ពូកែប្រចណ្ឌណាស់ដែរ។
ជាមនុស្សមិនងាយស្អប់នរណាម្នាក់ឡើយតែបើខ្លួនគេដាក់ចិត្តស្អប់ហើយគឺពឹសពុលបំផុត ទង្វើធ្វើដាក់ទាំងប៉ុន្មានគឺសងមួយទ្វេជាពីរ ប៉ុន្តែខ្លួនគេអាក្រក់គឺមានហេតុផលត្រូវសងនូវអ្វីដែលជនឈ្នានីសធ្វើដាក់ប៉ុណ្ណោះ មិនមែនគេជាន់ហើយនៅតាំងខ្លួនជាព្រះនោះទេ។
ជាបុគ្គលខំប្រឹងធ្វើការដើម្បីទទួលបានភាពជោគជ័យ ចូលចិត្តឯករាជ្យ និងពូកែវោហាសព្ទ ប៉ុន្តែបុគ្គលនេះ ក៏មានចិត្តឆេវឆាវណាស់ដែរ។
ជាមនុស្សមានការតស៊ូខ្ពស់មិនចូលចិត្តរស់ក្រោមការកៀបសង្កត់ពីនរណាម្នាក់ឡើយ ពេលគេចូលចិត្តចីវិតមានសេរីភាពនិងជីវិតបែបសាមញ្ញធម្មតា ហើយស្រឡាញ់ពេញចិត្តនូវអ្វីដែលខ្លួនគេមាន មិនប្រាថ្នាហួសប្រមាណសុំត្រឹមមនុស្សម្នាក់ដែលយល់ចិត្តគេច្បាស់ហើយស្រឡាញ់អ្វីដែលខ្លួនគេមានដោយមិនខ្វល់ពីសម្តីអ្នកដទៃ។
ជាមនុស្សចិត្តល្អ ចេះជួយអ្នកដទៃ និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់។ ប៉ុន្តែពេលខ្លះមនុស្សនេះ ក៏អាចក្លាយទៅជាមនុស្សអាត្មានិយមបានដែរ។
ជាមនុស្សស្មោះត្រង់ងាយទុកចិត្តគេបេក តែងតែត្រូវគេបំផ្លិចបំផ្លាញទឹកចិត្តម្តងហើយម្តងទៀតក៏នៅតែអាចអភ័យទោសឲ្យគេបានដោយមិនគិតបីទង្វើអាក្រក់ដែលគេធ្វើមកដាក់ខ្លួនកន្លងមកយ៉ាងណាមិនយូរមិនឆាប់ខ្លួនគេនឹងជួបមនុស្សល្អដែលអាចនៅជាមួយគេអស់មួយជីវិត។
ជាមនុស្សវៃឆ្លាត រហ័សរហួន និងប៉ិនប្រសព្វក្នុងការធ្វើការងារ ប៉ុន្តែពេលខ្លះ ពួកគេមានទំនុកចិត្ត និងមោទកភាពលើខ្លួនឯងខ្លាំងពេក នឹងអាចធ្វើឱ្យពួកគេក្លាយទៅជាខកបំណងទៅវិញ។
ជាមនុស្សយល់ការណ៍ ស្តាប់កាលៈទេសៈ ចេះបត់បែនតាមពេលវេលានិងមានទំនួសខុសត្រូវច្បាស់ ចូលចិត្តគិតមុនជានិច្ចពិសេសមិនងាយបង្កជម្លោះជាមួយនរណាម្នាក់ឡើយ ពោលគឺរឿងធំធ្វើឲ្យតូចរឿងតូចធ្វើឲ្យគ្មានរឿង។
ជាមនុស្សឧស្សាហ៍ព្យាយាម សង្វាតនឹងការងារ មានភាពស្មោះត្រង់ចំពោះខ្លួនឯង។ ប៉ុន្តែពួកគេក៏ជាមនុស្សមានចិត្តឆេវឆាវ និងប្រកាន់ច្រើនផងដែរ។
ជាមនុស្សពូកែវោហារ សម្តីផ្អែមទឹកមាត់ប្រៃការនិយាយមានភាពរឹងប៉ឹង ពូកែរកស៊ីងាយធ្វើឪ្យគេចូលចិត្តហើយក៏សម្បូរជនច្រណែនចាំចាប់កំហុសជាន់ពន្លិចដែលឈ្នានីសគេមានបានជាងខ្លួន។
ជាមនុស្សយុត្តិធម៌ ច្បាប់វិន័យត្រឹមត្រូវ ចូលចិត្តដោះស្រាយបញ្ហា និងរកដំណោះស្រាយជួយដល់អ្នកដទៃ។ ប៉ុន្តែបុគ្គលនេះ មិនងាយលើកលែងទោសឱ្យមនុស្សដែលគេស្អប់ងាយៗឡើយ។
ភាពបរាជ័យមិនមែនជាឧបសគ្គរារាំងក្តីស្រមៃរបស់គេបានឡើយ មានសង្ឃឹមគឺមិនបោះបង់ចោលឡើយគេខ្លួនគេនឹងតាមដល់ទីបញ្ចប់បើទោះបីជាដឹងថាវាគ្មានសង្ឃឹមគ្មានវាសនាក៏ត្រូវតែសាកល្បងមិនរុញរាឡើយ។
ជាមនុស្សឆេវឆាវឆាប់ខឹងហើយក៏ឆាប់បាត់វិញ ងាយនឹងអន់ចិត្តនឹងមនុស្សដែលស្និតស្នាលបំផុតនឹងគេមិនសូវជាមានអ្នកយល់ចិត្តឡើយព្រោះគេជាមនុស្សមានការលាក់បាំងច្រើន ឃើញយ៉ាងណានិយាយយ៉ាងនោះមិនចេះទ្រនរណាម្នាក់ឡើយ រស់នៅចូលចិត្តឈរនៅចំណុចកណ្ដាលមិនស៊ីខ្សែលើនរណាឡើយ។
ជាមនុស្សចេះអត់ឱន ចិត្តល្អ មានចិត្តស្មោះសរ។ ពួកគេតែងតែមានភាពឆ្លាតវៃក្នុងការប្រកួតប្រជែង និងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីក្ដីសុខខ្លួនគេ៕
រៀបចំដោយ៖ ក្នុងស្រុក