៥ ហេតុផល​នេះ​សោះ​ទើប​មនុស្ស​ស្រី​ចូលចិត្ត​ឱប​បុរស​មាន​ក្បាល​ពោះ ជាង​អ្នក 6 Pack

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ស្រី​ភាគ​ច្រើន​ចូលចិត្ត​ឱប​បុរស​ដែល​ដុះ​ក្បាល​ពោះ ជា​ជាង​បុរស​ដែល​មាន​ក្បាល​ពោះ ៦ កង់ ឬ​យើង​និយម​ហៅ​ថា 6 Pack។ ក្នុង​នោះ​គឺ​មាន​ហេតុផល​ដូច​ខាង​ក្រោម៖

6c5627b47e0dce20afb7330064248a8a

ពុំ​មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ច្រើន​ទេ តែ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ស្រី​គឺ​និយម​ទៅ​លើ​ការ​ឱប​មនុស្ស​ប្រុស​ដែល​មាន​សាច់​ពេញៗ​ដៃ​ច្រើន​ជាង​តែ​ម្តង។ ព្រោះ​ពេល​ឱប​ទៅ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ទទួល​បាន​ភាព​ផ្អែមល្ហែម ហើយ​នៅ​ពេល​ដែល​បាន​ប៉ះ​ក្បាល​ពោះ​ម៉ាប់ៗ​ហ្នឹង​ទៀត ដូច​ជា​អារម្មណ៍​អ្វី​មួយ​មិន​ដឹង។

៤) ទន់​ស្រួល​ដូច​ខ្នើយ

ចំណុច​តូចៗ​អស់​ហ្នឹង​ហើយ​ជា​សុភមង្គល​លាយឡំ​ក្នុង​ជីវិត​របស់​មនុស្ស​ស្រី។ ពេល​ខ្លះ​ដូច​ជា​អាន​សៀវភៅ ទស្សនា​ខ្សែ​ភាពយន្ត នាង​បាន​គេង​លើ​ក្បាល​ពោះ​របស់​បុរស​ដែល​ខ្លួន​ស្រលាញ់​ជំនួស​ខ្នើយ នោះ​ជា​ភាព​កក់ក្តៅ​មួយ​បំផុត ដែល​វា​ខុស​ពី​អារម្មណ៍​ដាក់​ក្បាល​ទៅ​លើ​ក្បាល​ពោះ​រឹងៗ។

៣) ជួយ​បាន​ទាំង​នៅ​រដូវ​ក្តៅ​និង​ត្រជាក់

IMG_2235

បើ​នៅ​រដូវ​ក្តៅ ក្បាល​ពោះ​របស់​បុរស​ខ្លះ​ពេល​ប៉ះ​ទៅ​គឺ​ត្រជាក់ស្រេប ហើយ​បើ​នៅ​រដូវ​រងា​វិញ ពេល​បាន​ឱប​ពេញ​ដៃ នោះ​ប្រៀប​ដូច​ជា​ភួយ​សាច់​ អាច​ជួយ​កាត់​បន្ថយ​សីតុណ្ហភាព​មួយ​អ៊ីចឹង។

២) សុវត្ថិភាព​ផ្លូវចិត្ត

Unnamed

តាម​ការ​សារភាព​របស់​នារី​ភាគ​ច្រើន តែងតែ​និយាយ​ថា ពេល​ដែល​សង្សារ​ឬ​ស្វាមី​របស់​ខ្លួន​មាន​ក្បាល​ពោះ​ធំ គឺ​ពួក​នាង​មាន​អារម្មណ៍​សុវត្ថិភាព​មិន​សូវ​ខ្លាច​នារី​ផ្សេង​ចូល​មក​ដណ្តើម​នោះ​ទេ ខុស​ពី​បុរស​ដែល​មាន​រាងកាយ 6 Pack នាង​តែងតែ​បារម្ភ​ច្រើន។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ពី​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ព្រោះ​មនុស្ស​យើង​បើ​ចិត្ត​ចង់​ក្បត់ ទោះ​រាងកាយ​អាក្រក់​ប៉ុណ្ណា​ក៏​នៅ​លួច​មាន​ក្រៅ​បាន​ដែរ។

១) ជួយ​លើក​សម្រស់​ខាង​នារី

Bcac3a21428e35ccddd621a5bad2de9c

ភាគ​ច្រើន​បុរស​ដែល​ម៉ាប់ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សង្សារ​ដូច​បុរស​មាន​តួ​ខ្លួន 6 Pack នោះ​ទេ។ អ៊ីចឹង​ការ​ជ្រើសរើស​យក​បុរស​ដែល​រាង​ម៉ាប់​បន្តិច ពេល​ខ្លះ​អាច​ជួយ​លើក​សម្រស់​នារី​ដែល​ជា​គូស្នេហ៍ នៅ​ពេល​ដើរ​ទៅ​ណា​មក​ណា គឺ​មើល​ទៅ​ខាង​ស្រី​រាង​លេចធ្លោ ហើយ​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក