ជ្រើសរើស​ប្រភេទ​ផ្កាអ័រគីដេ​មួយ ដើម្បី​បង្ហាញ​ពី​ចំណុច​លេចធ្លោ​បំផុត​របស់​អ្នក

ផ្កា​មាន​ភាព​ស្រស់​ស្អាត មាន​ក្លិន​ក្រអូប ហើយ​ខ្លះ​មាន​បង្កប់​នូវ​អត្ថន័យ​ដែល​ផ្សា​ភ្ជាប់​ទៅ​នឹង​ជីវិត​របស់​មនុស្ស។ ជាមួយ​ប្រភេទ​ផ្កាអ័រគីដេ​នេះ​វិញ យើង​អាច​លើក​មក​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​បាន ដើម្បី​ដឹង​អំពី​ចំណុច​លេចធ្លោ​មួយ​របស់​មនុស្ស​ម្នាក់ៗ តាម​រយៈ​ការ​ជ្រើសរើស​មួយ​ក្នុង​ចំណោម​ផ្កា​ទាំង ៤៖

1

ចំណុច​លេចធ្លោ​របស់​អ្នក​គឺ​ភាព​ស្រស់​ស្អាត ដោយ​នេះ​មិន​មាន​ន័យ​ថា សំដៅ​តែ​លើ​រូបរាង​កាយ​មួយ​មុខ​ទេ ពោល​គឺ​និយាយ​ទាំង​ខាង​ក្នុង នោះ​គឺ​ចិត្ត ការ​និយាយ ដែល​ពោរពេញ​ដោយ​ភាព​ស្រស់ស្អាត​ទាក់ទាញ​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ទាំង​ឡាយ។

ផ្កាអ័រគីដេ​ទី ២

2

ចំណុច​លេចធ្លោ​របស់​អ្នក​គឺ អាកប្បកិរិយា ដោយ​ទាំង​ការ​និយាយ ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ គឺ​អ្នក​មាន​វិធីសាស្រ្ត​និង​មធ្យោបាយ​ក្នុង​ការ​តទល់​នឹង​បញ្ហា​នោះ​ដោយ​មិន​រុញរា។ ជា​ទូទៅ​អ្នក​ជា​មនុស្ស​ដែល​រមែង​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជុំវិញ​ខ្លួន ហើយ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្បែរ​អ្នក​ក៏​គេ​រីករាយ​ជាមួយ​អ្នក​ផង​ដែរ។

ផ្កាអ័រគីដេ​ទី ៣

3

ចំណុច​លេចធ្លោ​របស់​អ្នក​គឺ​ជា​ភាព​រហ័សរហួន និង​ភាព​ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត។ គ្រប់​សកម្មភាព​របស់​អ្នក​គឺ​ធ្វើ​ឡើង​ដោយ​ស្វាហាប់ ហើយ​អ្នក​ដទៃ​តែងតែ​សរសើរ​អ្នក​អំពី​ចំណុច​មួយ​ហ្នឹង រី​ឯ​ការ​គិត ការ​ដោះស្រាយ​បញ្ហា​ក៏​អ្នក​គិត​ទៅ​ផ្លូវ​សាមញ្ញ ងាយៗ ហើយ​អាច​ដោះស្រាយ​វា​បាន​ក្នុង​រយៈ​ពេល​ខ្លី។

ផ្កាអ័រគីដេ​ទី ៤

4

ចំណុច​លេចធ្លោ​របស់​អ្នក​គឺ ភាព​ស្លូតបូត និង​រឹងមាំ ដោយ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​គិត​រមែង​គិត​ដោយ​ល្អិតល្អន់ ហើយ​វិនិច្ឆ័យ​ដោយ​យក​ចិត្ត​ទុក​ដាក់។ អ្នក​តែងតែ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចែករំលែក​នៅ​យោបល់​ល្អៗ​សម្រាប់​អ្នក​ដទៃ ហើយ​អ្នក​ក៏​រមែង​ទទួល​បាន​ការ​ជឿជាក់​ពី​មនុស្ស​អស់​ទាំង​ពួង​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក