ការកំណត់គោលដៅអាជីវកម្ម ឬខ្លួនឯងមិនច្បាស់លាស់
ការកំណត់អាជីវកម្ម ឬមុខរបរមិនច្បាស់លាស់ ងាយនឹងធ្វើឲ្យអាជីវកម្មក្ស័យទុន ព្រោះយើងមិនដឹងថា គួរចាប់ផ្តើមពីណាទៅណា? ហើយបញ្ចប់នៅត្រឹមណា?
ដូច្នេះ នៅទីនេះ ខ្ញុំស្នើថា មុនធ្វើអ្វីមួយ ត្រូវកំណត់គោលដៅឱ្យច្បាស់លាស់ ចៀសវាង ធ្វើទំាង ងងឹតងងុល។
ដូចពាក្យចាស់ពោលថា មុនឡើងទូក ទាញច្រវាមកអុំ យើងត្រូវដឹងថា តើយើងអុំទូកទៅណា? ដើម្បីអ្វី? ជាដើម...
សម្រង់ដោយ៖ The Intercon Rooster