ពិតជាកក្រើក! ជាមួយនឹងយុទ្ធនាការនៃការឡកម៉ុងសាយដ៏ធំ ក្នុងទីក្រុងភ្នំពេញដែលមិនធ្លាប់មាន

ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២១ ៖ ​ស្រាបៀរស្តោតលេខ ១ នៃកម្ពុជា ស្រាបៀរ ABC អ៊ិចស្ត្រាស្ដោត បានសម្រេចរៀបចំផ្សព្វផ្សាយយុទ្ធនាការអបអរពិធីបុណ្យចូលឆ្នាំចិនពិសេសប្លែក ដែលមានឈ្មោះថា កម្មវិធី “ABC Roving LED Lion Dance”។ ការលោតម៉ុងសាយនេះនឹងសម្តែងជាលើកដំបូងបង្អស់ដោយមាន ម៉ុងសាយមួយគូបំពាក់ភ្លើងពណ៌ទំនើប LED ដែលនឹងលោតសម្ដែងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅទីតាំងចំនួន១០កន្លែង ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំចិន ជាពីធីបុណ្យដ៏ដ៏ឱឡារិកសំខាន់មួយដែល ប្រារព្ធឡើងដោយប្រជាជនកម្ពុជាជាច្រើននាក់។ ការលោតម៉ុងសាយជាសកម្មភាពដ៏សំខាន់មួយនៅក្នុងរដូវពិធីបុណ្យនេះ ដើម្បីស្វាគមន៍ទទួលសំណាងល្អ និងវិបុលភាព។ នេះគឺជាភាពស៊ីសង្វាក់ឥតខ្ចោះមួយ និងរូបតំណាងរបស់ស្រាបៀរ ABC គឺសត្វតោ (ម៉ុងសាយ)។ ការលោតម៉ុងសាយនេះនឹងបង្ហាញពីការសម្ដែងដ៏ប្លែកអស្ចារ្យ និងរស់រវើកមួយជាមួយនឹងគូម៉ុងសាយមាស និងខ្មៅ។ បន្ទាប់ពីឆ្លងពេលវេលាដ៏លំបាកនាឆ្នាំចាស់​ ស្រាបៀរ ABC មានបំណងបំផុសទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឡើងវិញ និងបន្តសម្លឹងមើលទៅថ្ងៃអនាគតទាំងអស់គ្នា។

Screen Shot 2021 02 11 At 5.38.05 PM

លោក Loic Briant de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN ខេមប៊ូឌា បានមានប្រសាសន៍ថា ៖ "ចំពោះពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ស្រាបៀរ ABC ពាំនាំបទពិសោធន៍ដ៏ជ្រាលជ្រៅទៅដល់ប្រជាជនកម្ពុជា។ អតិថិជនរបស់យើង គឺស្នូលសំខាន់របស់យើង ដូច្នេះហើយយើងចង់អបអរសាទរឆ្នាំថ្មីឆ្នាំនេះជាមួយពួកគាត់។ ក្រោមស្លាកភាពស្មោះត្រង់ចំពោះសារនៃម៉ាកយីហោ "ជាឧត្តមភាពដ៏ល្អឯក" ឬ “Be Exceptional” យើងមានបំណងផ្ដល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏អស្ចារ្យ និងប្លែកជាងនោះ គឺ ការសម្ដែងលោតម៉ុងសាយដែលមានបំពាក់ភ្លើងLEDនេះ។ យើងសូមអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមជាមួយយើង ដើម្បីស្វាគមន៍អបអរឆ្នាំថ្មី ឆ្នាំឆ្លូវ ទាំងអស់គ្នា។”

ក្រៅពីទីតាំងសំខាន់ៗទាំង១០កន្លែង នៅជុំវិញរាជធានីភ្នំពេញ ម៉ុងសាយរបស់យើងក៏នឹងបង្ហាញខ្លួននៅផ្សារទំនើបអ៊ីអនម៉ល ទាំងពីរសាខា ដើម្បីធ្វើការថតរូបស៊ែលហ្វីនៅទីថតស៊ែលហ្វីព្រមនឹងការតាំងលម្អនូវការរចនាយ៉ាងអស្ចារ្យ។

Screen Shot 2021 02 11 At 5.38.00 PM

ស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការទទួលស្វាគមន៍មិត្តភ័ក្រ្ដ និងក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនាមជាស្រាបៀរផលិតពីវត្ថុធាតុដើមគុណភាពខ្ពស់ព្រម ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ដង់ដារអន្តរជាតិ ផ្នែកលើគុណភាពប៉ុណ្ណោះទេ ស្រាបៀរ ABC ក៏ជាអំណោយដ៏វិសេសវិសាល នៅពេលអ្នកទៅលេង ឬជួបមិត្តភ័ក្រ្ដក្នុងរដូវពិធីបុណ្យនេះ។ ស្រាបៀរ ABC ឥឡូវនេះចេញទំហំកេសថ្មីមានចំណុះ ១២កំប៉ុង ដែលជាទំហំដ៏សក្តិសមបំផុតសម្រាប់ទិញជាអំណោយ។

ស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូមអញ្ជើញអ្នកគាំទ្រទាំងអស់មកចូលរួមនៅក្នុងការសម្ដែងលោតម៉ុងសាយបំពាក់ភ្លើងLEDដ៏រំភើបរបស់យើង និងចែករំលែកនូវបទពិសោធន៍ទាំងនេះទៅកាន់មិត្តភ័ក្រ្ដ និងក្រុមគ្រួសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់របស់កម្មវិធីលោតម៉ុងសាយ “ABC Roving LED Lion Dance” សូមធ្វើការ តាមដាន គេហទំព័រ Facebook របស់ ស្រាបៀរ ABC តាមរយៈ ABC Extra Stout Cambodia  ឬតាមតំណរលីងនេះ ៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram៖ @abcbeer.cambodia

VENUE_KHMER (1)

សាវតាក្រុមហ៊ុន HEINEKEN កម្ពុជា!

ក្រុមហ៊ុន HEINEKEN ខេមប៊ូឌា -​ ពីមុនល្បីឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) - ជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN កម្ពុជា ព្រមទាំងជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេមួយផងដែរ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken, Tiger, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor និង Gold Crown ជាដើម - បើយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដិ៍ភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia”

Screen Shot 2021 02 11 At 5.37.40 PM

Phnom Penh, February 03, 2021: Cambodia’s “Number 1 Stout ”, ABC Extra Stout, launches its first-ever Chinese New Year campaign with a dazzling “ABC Roving LED Lion Dance”. After a challenging year, ABC wants to inspire consumers to look forward to a more pleasant and prosperous 2021. ABC’s Lion Dance performance will showcase a pair of lions decked with LED lights dancing from February 6 to 13 at 10 locations around Phnom Penh.

Chinese New Year is an important celebration for many Cambodians. The Lion Dance, a key element that welcomes good luck and prosperity during this season, is a perfect match with ABC’s iconic logo, the Lion. ABC’s traveling Lion Dance promises to bring a unique performance to life with a pair of dancing gold and black lions.

“This Chinese New Year, ABC wants to elevate the experience we offer to Cambodians. Our consumers are important to us and we want to celebrate together with them. Staying true to our brand message of “Be Exceptional”, we aim to deliver a truly exceptional experience with our LED Lion Dance performance. We invite everyone to join us as we welcome the year of the Ox,” said Loic Briant de Laubriere, Marketing Director of HEINEKEN Cambodia.

In addition to the 10 key locations around Phnom Penh, ABC’s Roving LED Lion Dance will also make an appearance at Aeon 1 & 2 for a photo session in front of an exceptional Chinese New Year themed selfie station.

Brewed using high-quality ingredients while following strict international quality standards, ABC Extra Stout is the perfect companion for hosting parties this Chinese New Year. Now available nationwide in an exciting new 12-can case, ABC Extra Stout is also the perfectly packaged gift for family and friends.

ABC Extra Stout invites all fans to join us for the exciting Roving LED Lion Dance performance, and to share their experience with friends and family on their social media pages. For more details about the exact dates and locations for the “ABC Roving LED Lion Dance”, follow ABC on Facebook (www.facebook.com/ABC.ExtraStoutCambodia ) and Instagram (@abcbeer.cambodia).

About HEINEKEN Cambodia

HEINEKEN Cambodia – Formerly known as Cambodia Brewery Limited (CBL) - is part of the HEINEKEN Company, the world's most international brewer. The company was born in Cambodia in 1994 as a joint venture between Asia Pacific Brewery Limited and Progress Import-Export Company, before becoming 100% HEINEKEN in 2014. The company employs around 700 employees. It produces, markets, and distributes nationwide its iconic international and local brands - namely Heineken®, Tiger, ABC Extra Stout, Anchor and Gold Crown - according to the highest international standards brought from The Netherlands where its roots belong. Sustainability for people, planet and prosperity is embedded in the business in order to ‘’Brew a Better Cambodia”.

Screen Shot 2021 02 11 At 5.37.45 PM

Screen Shot 2021 02 11 At 5.37.24 PM

Screen Shot 2021 02 11 At 5.37.04 PM

Screen Shot 2021 02 11 At 5.37.09 PM

Screen Shot 2021 02 11 At 5.37.14 PM

Screen Shot 2021 02 11 At 5.37.19 PM

Screen Shot 2021 02 11 At 5.36.59 PM

Screen Shot 2021 02 11 At 5.36.53 PM

Screen Shot 2021 02 11 At 5.36.47 PM

Screen Shot 2021 02 11 At 5.36.42 PM

Screen Shot 2021 02 11 At 5.36.16 PM

Screen Shot 2021 02 11 At 5.36.22 PM

Screen Shot 2021 02 11 At 5.36.29 PM

Screen Shot 2021 02 11 At 5.36.35 PM