«ផ្នត់គំនិតជោគជ័យបើអាចសូមឲ្យក្រសួងអប់រំទៅពិចារណាតើបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់ក្នុងការបង្កើតវគ្គជោគជ័យឬអត់? បើអត់ទេបិទចោលទៅ បើមិនចឹងទេនាំប្រជាពលរដ្ឋបំផុសបំផុលខូចសង្គមអស់ហើយ»។
លោកឧកញ៉ាបានបន្ថែមថា៖ «ខ្ញុំអាចនិយាយថាមានតែស្រុកខ្មែរមួយទេលើលោកនេះដែលអានសៀវភៅជោគជ័យផ្ដោតទៅលើភាពជោគជ័យ ផលិតជោគជ័យ បកប្រែសៀវភៅជោគជ័យ និងលក់ជោគជ័យរហូតដល់គ្មានអីសល់តែខោទទេក៏មានដែរ ព្រោះអត់មានប្រទេសណាដែលលង់នឹងជោគជ័យ ចាញ់បោកជោគជ័យ ភ្លើតភ្លើនភ្លើទៅលើជោគជ័យដល់ម្ល៉ឹងទេ»។
ក្នុងខ្លឹមសារដដែលនេះលោកឧកញ៉ាក៏បានលម្អិតជុំវិញតថភាពក្នុងសង្គមសព្វថ្ងៃទៀតថា៖ «រាល់ថ្ងៃនេះប្រជាជនយើងមិនថាចាស់ថាក្មេងទេច្រើនជំនាន់ណាស់ពីមួយជំនាន់ទៅមួយជំនាន់សូម្បីយើងខំព្យាយាមវាយបំបាក់លប់ចោលជាន់ជិះកុំឲ្យមានអ្នកធ្វើអំពើបោកប្រាស់វានៅតែមានដោយសារតែប្រជាជនយើងនៅតែល្ងង់ចាញ់បោក។
មិនមែនចាញ់បោកតែចាស់ៗទេ គឺចាញ់បោកក្មេងៗដែលមិនទាន់ជ្រុះពន្លៃពីក្បាលផង នាំគ្នាបើកវគ្គជោគជ័យធ្វើមានដោយសារពួកគាត់ល្ងង់ ល្ងង់ដោយសារគាត់អត់បានរៀនពេលចង់មានលឿនពេកសេដ្ឋកិច្ចលូតលាស់ហួសបរិមាណទាន់សម័យកាលក្មេងៗកើតមកវាអត់ទាន់ចឹងសេដ្ឋកិច្ចហោះលឿនល្បឿនមនុស្សហោះយឺតដល់ពេលចឹងចង់បានចង់មានបរិស្ថានជុំវិញសុទ្ធតែអ្នកមាន
មានឡាន មានផ្ទះមានលុយចាយ ហ៊ឺហារស៊ីចាយចូលខារ៉ាអូខេ ឌីស្កូ ហើយស្រាបៀរ ប៊ី
យែរ ម្ហូបសុទ្ធតែរាប់រយរាប់ពាន់ ហើយប្រជាពលរដ្ឋយើងធ្វើការបាន១ខែតែ២០០ទៅ៣០០ ចិញ្ចឹមប្រពន្ធកូនអត់រស់ផង អ្នកខ្លះលែងលះបាក់បែកប្ដីប្រពន្ធ ១០គ្រួសារឃើញ៥ឬ៦គ្រួសារ អត់មានម៉ែអត់មានឪ។
នេះហើយជាការព្រួយបារម្ភធ្ងន់ធ្ងរបំផុត មិនដឹងថាដោះស្រាយពីណាទៅណាទេគឺមានតែកត្តាមួយចាប់ផ្ដើមពីសូន្យហើយរាប់ឡើងពីមួយគន្លាក់ទៅមួយគន្លាក់»៕
អត្ថបទដោយ ៖ ណូ ទីតូ | mjqtv.asia