«ប្រជាពលរដ្ឋយើងធ្វើការបាន១ខែតែ២០០ទៅ៣០០ដុល្លារចិញ្ចឹមប្រពន្ធកូនអត់រស់ផង អ្នកខ្លះលែងលះបាក់បែកប្ដីប្រពន្ធ ១០គ្រួសារឃើញ៥ ឬ៦គ្រួសារ អត់មានម៉ែអត់មានឪ។
នេះជាការបញ្ជាក់របស់ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឱកាសបើកសម្ពោធសៀវភៅ «កម្រងកំណាព្យពីដួងចិត្ត» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅហាងលក់សៀវភៅម៉ូនូមែនប៊ុក។
លោកឧកញ៉ាបានសង្កត់ធ្ងន់ពាក់ព័ន្ធពីផលប៉ះពាល់មួយចំនួនដែលបណ្ដាលមកពីសេដ្ឋកិច្ចចំពោះសុភមង្គលគ្រួសារឲ្យដឹងថា៖ «ភាពខ្វារ.កហ្នឹងគឺខំ ខំហើយមិនបានហត់តូចចិត្តចឹងអាស្រូវក្នុងគ្រួសារទៅជាអំពើហិង្សាទៅជាបាក់បែកគ្រួសារហើយចល័តស្រុកចេញទៅក្រៅប្រទេសចឹងប្ដីអត់ដែលឃើញប្រពន្ធ ប្រពន្ធអត់ដែលឃើញប្ដី ប្ដីប្រពន្ធអត់ដែលឃើញកូន កូនផ្ញើនឹងយាយ ជួនកាលយាយស្លាប់ក៏មាន ហើយនៅជាមួយគេជាមួយឯងគេធ្វើបាប រឿងទាំងអស់នេះហើយដែលរឿងសង្គមយើងខ្វាយខ្វល់បំផុតហើយមិនទាន់ដោះស្រាយចេញចំពោះអ្នកអប់រំ ចំពោះអ្នកបញ្ញាវ័ន្តដែលខ្វាយខ្វល់ពីប្រទេសជាតិគឺថាមានការព្រួយបារម្ភធ្ងន់ធ្ងរបំផុត មិនដឹងថាដោះស្រាយពីណាទៅណាទេគឺមានតែកត្តាមួយចាប់ផ្ដើមពីសូន្យហើយរាប់ឡើងពីមួយគន្លាក់ទៅមួយគន្លាក់»។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានប្រាប់ពីវិធីដើម្បីយកឈ្នះនូវរាល់បញ្ហាទាំងនោះថា៖ «ការដោះស្រាយគឺបណ្ដុះប្រព័ន្ធអប់រំឲ្យមានភាពច្បាស់លាស់ និងមានគុណភាពត្រឹមត្រូវ ចំណេះដឹងពិត សៀវភៅកម្រិតណា ត្រូវរៀនសៀវភៅអី ហើយសៀវភៅហ្នឹងបើយើងមិនចេះផលិតទេ យើងត្រូវបង្កើតបញ្ញវន្ដភាពមួយ គឺក្រុមកិត្តិបណ្ឌិតមកអង្គុយបកប្រែសៀវភៅគេឲ្យអស់ដូចនៅក្នុងប្រទេស ហើយយើងដាក់ទៅ ថ្នាក់ទី៨អានសៀវភៅអី ថ្នាក់ទី៩អានសៀវភៅអី ហើយមានសៀវភៅប្រលោមលោកណាខ្លះដែលនិពន្ធទៅយើងអង្គុយវិភាគថា សៀវភៅនេះគួរតែថ្នាក់នេះរៀនទេ យើងអត់មាន តែប្រទេសគេមាន ដូច្នេះហើយគេអានទូលំទូលាយដែលក្មេងប៉ុណ្ណឹងគេយល់ពីសង្គមពិភពលោកនៅវ័យគេ»៕
ប្រភព ៖ https://www.mjqtv.asia