ប្រទេសអេហ្ស៊ីបមានប្រាសាទបុរាណជាច្រើនដែលល្បីល្បាញដោយសារភាពរុងរឿងនិងអត្ថន័យប្រវត្តិសាស្ត្រ។ ឧទាហរណ៏ដ៏ល្អឥតខ្ចោះនៃការបង្ហាញដ៏ប្រណីតដ៏អស្ចារ្យមួយក្នុងចំណោមប្រាសាទទាំងនោះគឺប្រាសាទហាធ័រ(Hathor)។ បានកសាងនៅប្រហែល ២២៥០ មុនគ.ស សិល្បៈដែលមានពាសពេញសំនង់ប្រាសាទត្រូវបានរក្សាទុកយ៉ាងល្អទោះបីជាមានអាយុកាលរាប់ពាន់ឆ្នាំក៏ដោយ។ ប្រាសាទដ៏សំខាន់នេះត្រូវបានគេស្គាល់ថាជាកន្លែងមួយដែលត្រូវបានថែរក្សាយ៉ាងល្អបំផុតនៅក្នុងប្រទេសអេហ្ស៊ីប។
ទីតាំងទល់មុខនឹងទន្លេនីលគឺជាប្លង់នៃទីតាំងនៃអេហ្ស៊ីបបុរាណដែលគួរឱ្យភ្ញាក់ផ្អើលនៃសិល្បៈអេហ្ស៊ីបប៉ូតូម៉ាម៉ីរួមទាំងរូបគំនូររបស់ Cleopatra និងកូនប្រុសរបស់នាងដែលត្រូវបានបង្កើតដោយ Julius Caesar ។ ប្រាសាទនេះផ្ទាល់ត្រូវបានសាងសង់ឡើងដើម្បីគោរពបូជាអាទិទេពអេហ្ស៊ីបបុរាណឈ្មោះហាធ័រ ដែលតំណាងឱ្យសេចក្តីស្រឡាញ់ ការព្យាបាល និងភាពជាម្តាយ។ រូបចម្លាក់របស់អាទិទេពហាធ័រត្រូវបានឆ្លាក់ឡើងយ៉ាងម្មត់ចត់ និងរស់រវើកដើម្បីជាការគោរពបូរជាជូនអទិទេពនាក្នុងសម័យកាលនោះ។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ mymodernmet