ចំពោះនិយមន័យរបស់ពាក្យថា ៖《អាចទ្រាំនឹងការលំបាកបាន》
《ក្រ》គឺមិនមែនជាការលំបាកនោះទេ! ក្រគឺក្រ មិនមែនជាការលំបាកទេ។
អាចទ្រាំការលំបាក មិនមែនជាសមត្ថភាពដែលអាចទ្រាំក្រនោះទេ។
ទ្រាំនឹងការលំបាក គឺជាសមត្ថភាពម្យ៉ាងដែរ ព្រោះតែចង់សម្រេចគោលដៅមួយក៏ខំទ្រាំអត់ធ្មត់ធ្វើរឿងគ្រប់យ៉ាងបានអស់រយៈពេលយ៉ាងយូរ ក៏មិនព្រមបោះបង់ចោល មានចិត្តមោះមុតមិនងាករេ។
ហើយព្រោះចង់ប្រមូលអារម្មណ៍ធ្វើរឿងមួយ សុខចិត្តលះបង់ពេលវេលាដើរកម្សាន្ត និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ទំនាក់ទំនងសង្គមដែលអត់បានសាច់ការ ឬការចំណាយឥតប្រយោជន៍ទៅលើសម្ភារនិយម។ ហើយក្នុងអំឡុងពេលដែលយូរនោះ អាចទទួលយកការមិនគាំទ្រពីមនុស្សជុំវិញខ្លួន និងចិត្តឯការបស់ខ្លួនឯងបាន។
សមត្ថភាពដែលអាចហាមឃាត់តណ្ហារបស់ខ្លួន !
សមត្ថភាពគ្រប់គ្រងអារម្មណ៍ !
សមត្ថភាពអត់ធ្មត់ពុះពារតស៊ូ !
និងសមត្ថភាពដែលអាចគិតវែងឆ្ងាយស៊ីជម្រៅ !
និយាយឱ្យទូលំទូលាយគឺ មនុស្សដែលពឹងលើសមត្ថភាពខ្លួនឯង ខំអភិវឌ្ឍន៍ខ្លួនឯងតាំងពីក្ររហូតក្លាយខ្លួនជាអ្នកមានពីបាតដៃទទេរ។ គាត់គឺអាចទ្រាំការលំបាកបានខ្លាំងជាងអ្នកក្រ បើមិនដូច្នោះទេ គាត់ធ្វើម្តេចនឹងអាចកែប្រែវាសនាខ្លួនឯងពីបាតដៃទទេរបាននោះ?
ហើយអ្នកនឹងឃើញថា ទោះជាពួកគាត់មានស្តុកស្តម្ភក៏ដោយក៏ពួកគាត់នៅតែ ៖
ឧស្សាហ៍ខំប្រឹងប្រែងជាងអ្នក!
អាចទ្រាំភាពឯកាជាងអ្នក!
ចេះស្កប់ស្កល់ជាងអ្នក!
សាមញ្ញជាងអ្នក!
នេះហើយគឺ 《អាចទ្រាំការលំបាក》ពិតប្រាកដ !!!
បកប្រែ ៖ សុខ គឹមទៀវ