ការរៀបអាពាហ៍ពិពាហ៍គឺជារឿងដ៏គួរឱ្យរំជើបរំជួលមួយដើម្បីចាប់ផ្ដើមជីវិតថ្មីមួយទៀតតជាមួយគ្នា ។ វាបានបង្ហាញពីកម្រិតថ្មីរបស់យើងគឺភាពចាស់ទុំនិងភាពជាដៃគូនៅក្នុងជីវិតរបស់យើងដែលពិតជាអាចជួយអ្នកឱ្យមានការរីកចម្រើនប៉ុន្តែវាក៏ជាការសម្រេចចិត្តដ៏ធំមួយដែលអាចតម្រូវឱ្យមានការគិតពិចារណាឲ្យច្បាស់លាស់មុនពេលឈានចូលទៅក្នុងជំហានដ៏វែងឆ្ងាយមួយជាមួយគ្នានោះ ។
នេះជាចណុចទាំង 9 ដែលអ្នកគូរតែធ្វើមុននឹងរៀបអាពាហ៍ពិពាហ៍របស់អ្នក ហើយវាអាចផ្តល់ឲ្យអ្នកនូវភាពសប្បាយរីករាយនៅថ្ងៃអនាគតអ្នក !
2. គួរតែប្តូរផ្ទះមកស្នាក់នៅរួមគ្នា ។ ការរៀបអាពាហ៍ពិពាហ៍ក្រោយពេលអ្នកបានរស់នៅជាមួយគ្នាវាមិនសូវជាមានគ្រោះមហន្តរាយកើតមានឡើងចំពោះអ្នកឡើយ ។
ទោះបីជាវាជារឿងដែលមិនធម្មតានៅក្នុងវប្បធម៌ជាច្រើនក៏ដោយ ។ ប៉ុន្តែការទទួលយកនូវអ្វីដែលអ្នកដៃគូរអ្នកមានគឺជាផ្នែកសំខាន់នៃការរស់នៅក្នុងភាពសុខដុមរមនានិងមិនមានការឈ្លោះប្រកែកគ្នាច្រើនឡើយ ព្រោះអ្នកបានដឹងពីចរិកដៃគូរអ្នករួចទៅហើយ ។
3. ចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដូចជានយោបាយនិងសាសនាចឹង ។ ទាំងនេះគឺជាប្រធានបទដែលជារឿយៗជៀសវាង ប៉ុន្តែវាចាំបាច់ណាស់សម្រាប់អ្នកដែលមានដៃគូដើម្បីឱ្យអនាគតរបស់ពួកគេបានល្អ ។
4. អ្នកគួរតែនិយាយ ប្រសិនបើអ្នកចង់បានកូននោះ ។ នេះអាចជាប្រធានបទមួយដ៏ស្អិតសម្រាប់មនុស្សជាច្រើនដែលមិនហ៊ាននិយាយ ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងជាមួយគ្នាដ៏យូរមកហើយនោះ អ្នកគួរតែធ្វើការជជែកអំពីរឿងនេះ ។
5. អ្នកគួរតែធ្វើការផ្លាស់ប្តូរឈ្មោះគ្នាទៅវិញទៅមក ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នកផ្លាស់ប្តូរឈ្មោះរបស់អ្នក អ្នកគួរតែស្របតាមទៅ ព្រោះវាអាចជាឈ្មោះដែលគួរឲ្យស្រឡាញ់ថែមទៀតក៏ថាបាន ឬ ងាយហៅជាងក៏ថាបានដែរ ។
6. អ្នកត្រូវតែដឹងថាមនុស្សសំខាន់អ្នកត្រូវការឬចូលចិត្តអ្វីបំផុតនៅក្នុងជីវិតទៅវិញទៅមក ។
7. អ្នកត្រូវប្រាកដនិងពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុដែលជាមូលហេតុធំមួយទៀតនៃការលែងលះក្នុងភាពជាដៃគូថ្មីថ្មោង ។
តើអ្នកទាំងពីរមានបំណុលណាមួយទេ ? តើអ្នកយល់ព្រមជាមួយការចែករំលែកគណនីនិងធ្វើការពិនិត្យជាមួយគ្នាបានដែរទេ ?
8. អ្នកមិនគួរគិតថា ពេលមានទំនាក់ទំនងស្នេហា គឺជាការបន្លំឬកេងចំណេញលើនរណាម្នាក់នោះទេ ។ កំណត់ព្រំដែនទាំងនេះមុននឹងជឿទុកចិត្តលើគ្នាទៅវិញទៅមក អ្នកគួរតែលុបបំបាត់ការបំពានលើផ្លូវចិត្តផងដែរ ។
9. សូមប្រាកដថាអ្នកដឹងពីគ្នាទៅវិញទៅមកនៅចំណុចអាក្រក់ចំណុចល្អ ហើយអ្នកគួរតែទទួលយកវា ។ ប្រសិនបើអ្នកបានដឹងពីគ្នាទៅវិញទៅមករួចនោះ ហើយមានអារម្មណ៍ថាល្អឬមិនល្អនោះអ្នកគួរតែសំរេចចិត្តឲ្យហើយ ។
ប្រសិនបើអ្នកចង់ឲ្យគេកែតំរូវនៅចំណុចអាក្រក់ ហើយគេមិនអាចកែវាបានទេនោះ ឪកាសអាពាហ៍ពិពាហ៍គឺអាចមិនមែនសម្រាប់អ្នកទាំងពីរឡើយ ។
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Herbeauty.co