មនុស្សជាច្រើនតែងតែយល់ច្រលំថា ការប្រចណ្ឌកើតឡើងព្រោះតែការស្រលាញ់ខ្លាំងហើយខ្លាចបាត់បង់

ពាក្យថា ស្រលាញ់ គឺជាពាក្យពីម៉ាត់យ៉ាងខ្លី ស្រួលនិយាយ, ប៉ុន្តែពិបាកក្នុងបង្ហាញចេញឲ្យឃើញអស់នូវអត្ថន័យដែលបានបង្កប់យ៉ាងស៊ីជម្រៅនៅក្នុងពាក្យនេះខ្លាំងណាស់។

101445

ពាក្យស្រលាញ់ អ្នកណាៗក៏អាចនិយាយបានដូចគ្នា គ្រាន់តែប្រើបេះដូងមកនិយាយឬប្រើការលេងសើចមកនិយាយតែប៉ុណ្ណោះ។

13778965e152cf993a923206be07c0b9

ពាក្យថាសង្សារ គឺជាដំណាក់កាលដំបូលនៃការស្វែងយល់ចិត្តគ្នា ហើយការស្រលាញ់នេះគឺមិនមានភាពច្បាស់លាស់មួយរយភាគរយឡើយ។ ប្រសិនបើភាគីទាំងសងខាងស្រលាញ់គ្នាចិត្តនិងចិត្ត នោះទំនាក់ទំនងស្នេហាមួយនេះនឹងអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍នៅថ្ងៃអនាគត។ ផ្ទុយទៅវិញបើសិនជាមានភាគីណាម្នាក់នៃចំណងស្នេហានេះទុកថាវាជាស្នេហាបែបលេងសើចមួយពេលដើម្បីកំដរអារម្មណ៍មួយឆាវ នោះចំណងស្នេហានេះនឹងត្រូវបែកបាក់យ៉ាងងាយស្រួលបំផុត ខុសពីចំណងស្នេហាដែលស្មោះត្រង់ ព្រោះមនុស្សដែលស្រលាញ់គ្នាពិតប្រាកដ ទោះបីជាមានការមិនយល់ចិត្ត យល់ច្រលំគ្នាយ៉ាងណាក៏ដោយ ក៏ភាគីទាំងសងខាងព្យាយាមយល់ពីគ្នា និង យោគយល់អធ្យាស្រ័យដល់គ្នាទៅវិញទៅមក។

Couple Riding Bike Night Landscape With Signage Cyclist_24911 52070

Flash_animation_wedding_by_redbrush_d48j0ii Fullview

មួយវិញទៀត នៅពេលដែលមនុស្សយើងស្រលាញ់នរណាម្នាក់ខ្លាំង ហើយឃើញមនុស្សដែលយើងស្រលាញ់ស្និតស្នាលជាមួយនិងអ្នកផ្សេងខុសពីយើង ច្បាស់ណាស់ចិត្តប្រចណ្ឌនឹងកើតមានឡើង។ មនុស្សជាច្រើនតែងតែយល់ច្រលំថាការប្រចណ្ឌកើតឡើងព្រោះតែការស្រលាញ់ខ្លាំង ខ្លាចបាត់បង់មនុស្សដែលយើងស្រលាញ់បានទៅអ្នកផ្សេង តែការគិតបែបនេះគឺពិតជាខុស ហើយខុសខ្លាំងទៀតផង។

D722947b3ff5b2acef8a358f433a602f

បើសិនជាយើងស្រលាញ់គ្នាដោយចិត្តនិងចិត្តពិតមែន នោះភ្លើងប្រចណ្ឌនឹងមិនអាចកើតមានឡើងបានឡើយ ព្រោះការប្រចណ្ឌកើតឡើងដោយសារតែការមិនទុកចិត្តគ្នា មិនមែនកើតឡើងបានដោយសារតែការស្រលាញ់ឡើយ។

ហេតុនេះហើយបើសិនជាយើងស្រលាញ់គ្នា ទុកចិត្តគ្នា ការប្រចណ្ឌឬភ្លើងប្រចណ្ឌគឺមិនអាចកើតមានឡើងដាច់ខាត ទោះបីជាឃើញមនុស្សដែលយើងស្រលាញ់ស្និតស្នាលជាមួយអ្នកផ្សេងក៏ដោយ។

V4 460px Make A Girl Jealous Step 10 Version 2

ដូច្នេះហើយ ចូរចាំថា "ការប្រចណ្ឌកើតឡើងបានដោយសារតែការមិនទុកចិត្តគ្នា មិនមែនកើតឡើងដោយសារការស្រលាញ់ខ្លាចបាត់បង់នោះទេ"

អត្ថបទដោយ : Mr. Fun Cambodia

សូមអភ័យទោសទុកជាមុននូវរាល់ពាក្យពេចន៍និងកំហុសឆ្គងដែលមាននៅក្នុងអត្ថបទនេះ។

សូមអរគុណសម្រាប់ការអាន

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: