មានត្រីមួយក្បាលបានសួរអណ្តើកថា ៖
អណ្តើកក៏បានហែលគឺមៗ ពត់ខ្លួនយឺតៗមួយៗតបទៅត្រីវិញថា ៖
អណ្ដើក ៖ តើពាក្យសម្តីរិះគន់របស់អ្នកដទៃ សំខាន់ខ្លាំងណាស់មែនទេ? នោះមិនមែនជាការគេចវេសទេ ប៉ុន្តែគ្រាន់តែចង់រកកន្លែងស្ងប់សុខ ស្ងាត់ត្រចៀកបន្តិចប៉ុណ្ណោះ។
ត្រី ៖ ប៉ុន្តែបងត្រូវបានគេជេរ ហើយនៅតែមិនខឹងមិនខ្វល់ទៀតមែនទេ?
អណ្តើកសម្លឹងមុខត្រី ហើយក៏ហែលចេញយឺតៗ បន្ទាប់មកក៏បានបន្លយពាក្យមកថា ៖
អណ្ដើក ៖ នេះហើយជាហេតុផល ដែលខ្ញុំអាចរស់បានយូរជាងឯងរាប់សិបឆ្នាំបាននោះ។
អប់រំ ៖ យើងធ្វើនូវរឿងដែលយល់ថាសំខាន់សម្រាប់យើង នោះវាគាប់ប្រសើរពេកទៅហើយ! អ្នកដទៃចង់និយាយថាយ៉ាងណា? ក៏ឱ្យគេនិយាយយ៉ាងដូច្នោះទៅ។
ចំពោះមនុស្សដែលស្រឡាញ់អ្នក អ្នកធ្វើយ៉ាងណាក៏នៅតែត្រូវ!ចំពោះមនុស្សដែលមិនចូលចិត្តអ្នក អ្នកធ្វើបានល្អប៉ុនណាក៏នៅតែខុស!
បកប្រែដោយ ៖ សុខ គឹមទៀវ