តើអ្នកដឹងទេ ថ្ងៃណាក៏ជាថ្ងៃល្អរបស់អ្នកដែរ ឱ្យតែអ្នកចេះប្រើវានៅក្នុងផ្លូវល្អ ជាពិសេសគឺមានគំនិតវិជ្ជមានច្រើន។ ព្រោះរឿងល្អ ឬមិនល្អគឺឋិតនៅលើចិត្ត និងទង្វើរបស់មនុស្សយើងតែប៉ុណ្ណោះ។ ធ្វើមនុស្សមិនគួរផ្តេកផ្តួលទៅលើអបិយជំនឿខ្លាំងពេកនោះទេ ត្រូវជឿលើកម្លាំងធម្មជាតិ សាងអ្វីគឺទទួលផលហ្នឹង ចង់បានលទ្ធផលល្អគឺការគិតល្អជាមុនសិន។
១. មុនក្រោកចេញពីគ្រែដេក សូមដកដណ្ហើមឲ្យវែងរួចនិយាយខ្សិបៗប្រាប់ខ្លួនអ្នកថា ថ្ងៃនេះមានអារម្មណ៍ស្រស់ថ្លាដល់ហើយ ថ្ងៃនេះជាថ្ងៃល្អ។
២. ដើរចេញមកស្រូបយកខ្យល់អាកាសនៅលើដំបូលផ្ទះ ឬក្រៅផ្ទះ។ ដកដណ្ហើមឲ្យវែងៗ រួចនិយាយខ្សិបៗប្រាប់ខ្លួនឯងថា «ពិភពលោកនេះពិតជាស្រស់ស្អាតខ្លាំងណាស់ » ។
៣. នៅក្នុងបន្ទប់ទឹក។ ពេលកំពុងងូតទឹកបណ្តើរ ហួច ឬច្រៀងតិចៗបណ្តើរ ហើយខ្សិបប្រាប់ខ្លួនឯងថា ទឹកថ្ងៃនេះត្រជាក់ស្រួលដល់ហើយ។
៤. ពេលស្លៀកពាក់រួច និងពេលកំពុងឆ្លុះកញ្ជក់មើលមួយជំហរខ្លួនមុនចេញទៅណាទៅណី សូមអ្នកសម្លឹងមើលភ្នែកខ្លួនឯងឲ្យចំ រួចនិយាយខ្សិបៗប្រាប់ខ្លួនឯងថា « ថ្ងៃនេះ ឯងអស្ចារ្យណាស់ ឯងដឹងទេ (ដាក់ឈ្មោះអ្នក)! » ។
៥. ពេលដើរចេញពីផ្ទះ សូមដើរដោយក្លាហាន និងរួសរាយជាទីបំផុត! អាចហួច ឬអាចច្រៀងតិចៗផង រឹតតែល្អ។
បើអ្នកអាចធ្វើដូច្នេះបាន ខ្ញុំហ៊ានធានាថា ថ្ងៃនេះ អ្នកនឹងមានរាសីឡើងជាមិនខាន។